preloader

× CLOSE
SAMBAT Finance logo
  • Loans
    • Salary Loans
      • Payday Loans
      • Personal Loans
      • Micro Loans
    • Consumer Loans
      • Mobile Phone Loans
      • Home Appliance Loans
      • Motorbike Loan
      • Tricycle Loans
      • Car Loans
    • Community Loans
    • Home Improvement Loans
    • Business Loans
    • Corporate Loans for SME
  • Company
    • Financing for All Cambodians
    • Our Customer
    • Press
    • Gallery
    • Corporate Social Responsibility
  • Partnership
    • Partner with Us
    • Our Preferred Partners
    • Latest Promotions
  • Support
    • FAQs
    • Resources
    • Public Holiday
    • Contact Us
    • Branch Location
  • Career
    • Employee Testimonials
    • Career Opportunity
  • Apply Loan

សម្បត្តិ ហ្វាយនែន បាននាំយកថវិកាចំនួន ៦,៨០០,០០០រៀល ជួយ​ដល់​មូនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​កម្ពុជា

Author

Digital Marketing

Posted On

6, August, 2020

កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០​កន្លងទៅនេះ គណៈគ្រប់គ្រងនិងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន បាននាំយកថវិកាចំនួន ៦,៨០០,០០០រៀល ប្រគល់ជូន ឯកឧត្តម នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋានមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដើម្បីជួយឧបត្ថម្ភទៅដល់ការទ្រទង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា កម្ពុជា។

សម្បត្តិ ហ្វាយនែន បានរៀបចំឱ្យមាន មូលនិធិមន្ទីរពេទ្យគន្ធបុប្ផានេះឡើងនៅក្នុងស្ថាប័នរបស់ខ្លួន ដោយថវិកាទាំងនេះបានមកពីការបរិច្ចាគពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន រួមជាមួយថវិកាផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ពីសំណាក់គណៈគ្រប់គ្រង បុគ្គលិក និងអតិថិជនរបស់សម្បត្តិ ហ្វាយនែន​ ហើយធ្វើការប្រមូលចំនួនពីរដងក្នុងមួយឆ្នាំ ដើម្បីប្រគល់ជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។

ឯកឧត្តម នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ដែលបាននាំមកនូវថវិកាជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាបន្តនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តបេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលកុមារដោយឥតគិតថ្លៃ និងមិនរើសអើង។ ហើយឯកឧត្តម ក៏សូមថ្លែងអំណរគុណផងដែរជូនដល់គណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ និងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ចំពោះគំនិតផ្តួចផ្តើមឱ្យមានការបរិច្ចាគនេះ។

សម្បត្តិ ហ្វាយនែន បាននាំយកថវិកាចំនួន ៦,៨០០,០០០រៀល ជួយដល់មូនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា

ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលទទួលខុសត្រូវខ្ពស់ចំពោះសង្គម ក្រៅពីការបរិច្ចាគខាងលើ កន្លងមកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន បានចូលរួមសកម្មក្នុងកម្មវិធីជួយសង្គមផ្សេងៗទៀត ដូចជាកម្មវិធីការពារបរិស្ថាន “បរិស្ថានល្អផ្តើមចេញពីយើងទាំងអស់គ្នា” និងកម្មវិធីផ្តល់សម្ភារសិក្សាដើម្បីទ្រទ្រង់មូលនិធិបូផាដើម្បីសហគមន៍ដែលមានទីតាំងក្នុងខេត្តកំពង់ស្ពឺកាលពីពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្បត្តិ ហ្វាយនែន នឹងបន្តចូលរួមសកម្មវិធីជួយសង្គមផ្សេងៗទៀត។

សម្បត្តិ ហ្វាយនែន បាននាំយកថវិកាចំនួន ៦,៨០០,០០០រៀល ជួយដល់មូនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា

អំពីសម្បត្តិ ហ្វាយនែន

សម្បត្តិ ហ្វាយនែន គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលផ្តល់ជូននូវដំណោះស្រាយ ផ្នែកហិរញ្ញវត្ថុដោយស្មើភាពគ្នា ទៅកាន់អតិថិជន ដែលមានភាពសមស្របបំផុតជាមួយនឹងតម្រូវការរបស់ពួកគេ ទាំងការប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន និងអាជីវកម្ម ដោយបន្តប្រើបច្ចេកវិទ្យាឌីជីថលក្នុងដំណើរការអាជីវកម្មរបស់ខ្លួននិងអភិវឌ្ឍឥតឈប់ឈរដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងទីផ្សារហិរញ្ញវត្ថុដែលមានការប្រកួតប្រជែងខ្ពស់។ សព្វថ្ងៃនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្បត្តិ ហ្វាយនែន មានសាខាចំនួនបួន (ទួលគោក តាខ្មៅ ចោមចៅ និង បែកចាន)។

ក្នុងពេលឆាប់ៗខាងមុខនេះសម្បត្តិ ហ្វាយនែន នឹងដាក់អោយប្រើប្រាស់ប្រព័ន្ធកម្ចីតាមឌីជីថល ដើម្បីធ្វើការអនុម័តកម្ចីឆាប់រហ័សជូនដល់អតិថិជន គ្រប់ពេលវេលា គ្រប់ទីកន្លែង 24/7។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវាឥណទានផ្សេងៗ សូមទំនាក់ទំនងមកលេខ (+855) 23/93 997 722 ។​

អ៊ីម៉ែល: [email protected]

វែបសាយ៖ http://www.sambatfinance.com.kh

Share This Page:

FacebookTweetLinkedInPin
Previous
Previous Article

SAMBAT Finance Taps TurnKey Lender for Digitization

Next Article

SAMBAT Finance PLC cooperates with Prosur Insurance PLC to offer free car and medical insurance coverage during the BIG Sale Campaign

Next

Your Success is Our Success Let Us Help You Grow!

© 2025 Copyright and Reserved by SAMBAT Finance PLC

  Facebook Instagram LinkedIn YouTube
Privacy & Security Terms of Use Consent to Disclosures