តើខ្ញុំត្រូវផ្តល់ព័ត៌មានអ្វីខ្លះ ក្នុងការស្នើសុំខ្ចីប្រាក់ពី សម្បត្តិ ហ្វាយនែន?
អ្នកត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួនមួយចំនួន ដូចជា រូបថតបច្ចុប្បន្នរបស់អ្នក លេខអត្តសញ្ញាណប័ណ្ណ អាសយដ្ឋានអចិន្រ្តៃយ៍ ប្រាក់ចំណូលពីការងារ ឬ ពីអាជីវកម្ម គណនីធនាគារ ឬ គណនីនៅក្រុមហ៊ុនផ្ទេរប្រាក់ក្នុងស្រុក ដែលកំពុងប្រើប្រាស់ សម្រាប់ទទួលប្រាក់កម្ចី និង លិខិតអនុញ្ញាតក្នុងការត្រួតពិនិត្យ របាយការណ៍ចែករំលែកព័ត៌មានឥណទានរបស់អ្នក ដែលមាននៅ ក្រុមហ៊ុន ការិយាល័យឥណទានកម្ពុជា (CBC)។ យើងខ្ញុំអាចនឹងស្នើសុំឯកសារមួយចំនួនបន្ថែមទៀត ដើម្បីបញ្ជាក់អំពីព័ត៌មានផ្ទាល់ខ្លួន និង ប្រាក់ចំណូលរបស់អ្នក។
ហេតុអ្វីអ្នកចាំបាច់ត្រួតពិនិត្យរបាយការណ៍ចែករំលែកព័ត៌មានឥណទានផ្ទាល់ខ្លួនរបស់ខ្ញុំដែលមាននៅ ក្រុមហ៊ុន ការិយាល័យឥណទានកម្ពុជា (CBC)?
នេះជាតម្រូវការដែលត្រូវតែមានជាដាច់ខាតសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗដែលបានចុះបញ្ជីស្របច្បាប់ ក្នុងការត្រួតពិនិត្យរបាយការណ៍ចែករំលែកព័ត៌មានឥណទានរបស់អតិថិជន ដែលមាននៅក្រុមហ៊ុន ការិយាល័យឥណទានកម្ពុជា (CBC) ដើម្បីប្រមូលព័ត៌មានអំពីប្រវត្តិនៃការប្រើប្រាស់ឥណទានរបស់អ្នក។
តើខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការស្នើសុំខ្ចីប្រាក់ពីសម្បត្តិ ហ្វាយនែន បានទេ?
លក្ខណៈសម្បត្តិរបស់អ្នកក្នុងការទទួលបានប្រាក់ឥណទានរបស់ សម្បត្តិ ហ្វាយនែន គឺអាស្រ័យទៅលើរបាយការណ៍ស្តីពីប្រវត្តិនៃការប្រើប្រាស់ឥណទានរបស់អ្នកកន្លងមកដែលមានទិន្នន័យរក្សាទុកនៅក្រុមហ៊ុនការិយាល័យឥណទានកម្ពុជា (CBC) ប្រាក់ចំណូលប្រចាំខែ លក្ខខណ្ឌការងារបច្ចុប្បន្ន និងព័ត៌មានរួមផ្សំមួយចំនួនផ្សេងទៀត។ យើងខ្ញុំស្នើសុំឲ្យអ្នកធ្វើការទំនាក់ទំនងមកផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 023/ 093 99 77 22 ដើម្បីទទួលបានព័ត៌មានលំអិតអំពីចំនួនទឹកប្រាក់ស្នើសុំខ្ចីអតិបរមា រយៈពេលសងត្រលប់ និងអត្រាការប្រាក់រួមនឹងថ្លៃសេវាផ្សេងៗទៀត មុនពេលដែលអ្នកដាក់ពាក្យស្នើសុំខ្ចីប្រាក់។
តើគណនីអេឡិចត្រូនិកប្រភេទណាដែលអ្នកត្រូវតែមាន សម្រាប់ការដាក់ពាក្យស្នើសុំខ្ចីប្រាក់?
សម្រាប់ការដាក់ពាក្យស្នើសុំខ្ចីប្រាក់ពីសម្បត្តិ ហ្វាយនែន អ្នកត្រូវតែមានគណនីអេឡិចត្រូនិចដែលមានសុពលភាពជាមួយដៃគូអាជីវកម្មរបស់យើងខ្ញុំដូចជា៖ ក្រុមហ៊ុនស្ពីតផេ ឬ ធនាគារឯកទេស វីង ជាដើម។ ក្នុងពេលឥឡូវនេះ ខាងស្ថាប័នយើងខ្ញុំមិនទាន់អាចធ្វើប្រតិបត្តិការជាមួយនឹងប្រភេទ គណនីដែលភ្ជាប់ជាមួយប័ណ្ណឥណទាន ឬ ប័ណ្ណឥណពន្ធ ឬគណនីសន្សំនៅធនាគារបានឡើយ។
តើខ្ញុំអាចប្រើគណនីអេឡិចត្រូនិកដែលមិនមែនជារបស់ខ្ញុំបានទេ?
ដើម្បីរក្សាបាននូវសុវត្ថិភាពក្នុងការធ្វើប្រតិបត្តិការ យើងខ្ញុំអាចបើកប្រាក់ឥណទានតាមរយៈគណនីអេឡិចត្រូនិកដែលជាឈ្មោះរបស់អ្នកខ្ចីប្រាក់ ដែលមាននៅក្នុងកិច្ចសន្យាខ្ចីបរិភោគ ជាមួយនឹង សម្បត្តិ ហ្វាយនែន តែប៉ុណ្ណោះ។ ឈ្មោះពេញរបស់អ្នកខ្ចីប្រាក់ (ជាភាសាខ្មែរ និជាឡាតាំង) ត្រូវតែដូចគ្នាទាំងស្រុងជាមួយនឹងឈ្មោះគណនីអេឡិចត្រូនិចដែលបានបង្កើតជាមួយក្រុមហ៊ុនផ្ទេរប្រាក់ក្នុងស្រុកណាមួយ។ សូមធ្វើការទំនាក់ទំនងមកផ្នែកបម្រើសេវាកម្មអតិថិជនតាមទូរស័ព្ទលេខ៖ 023/093 99 77 22 ដើម្បីទទួលបានព័ត៌មានបន្ថែម។
តើខ្ញុំអាចដាក់ពាក្យស្នើសុំខ្ចីប្រាក់ពី សម្បត្តិ ហ្វាយនែន នៅពេលណាបាន?
ពេលអ្នកបានបញ្ចប់ការបង្កើតគណនីនៅលើគេហទំព័រយើងខ្ញុំរួចរាល់ហើយ អ្នកអាចដាក់ពាក្យស្នើសុំខ្ចីប្រាក់បានភ្លាមៗ។