នៅ សម្បត្តិ ហ្វាយនែន យើងជឿជាក់ថាភាពជោគជ័យរបស់យើងមិនត្រឹមតែត្រូវបានវាស់ដោយលទ្ធផលហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារឥទ្ធិពលវិជ្ជមានដែលយើងបង្កើតសម្រាប់ពិភពលោកនេះផងដែរ។ ក្នុងនាមជាក្រុមហ៊ុនសាជីវកម្មដែលមានទំនួលខុសត្រូវ យើងប្តេជ្ញាជំរុញការអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាព លើកកម្ពស់សមធម៌សង្គម និងគាំទ្រសហគមន៍ដែលយើងបម្រើ។ វិធីសាស្រ្តរបស់យើងចំពោះទំនួលខុសត្រូវក្នុងកិច្ចការជួយសង្គម (CSR) ត្រូវបានបង្កប់នៅក្នុងអ្វីគ្រប់យ៉ាងដែលយើងធ្វើ រាប់ចាប់ពីប្រតិបត្តិការប្រចាំថ្ងៃរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់គោលដៅយុទ្ធសាស្ត្ររយៈពេលវែងដែលយើងមាន។
យើងទទួលស្គាល់ថាអាជីវកម្មមានតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ វិសមភាព និងការទទួលបានការអប់រំ។ នោះហើយជាមូលហេតុដែលយើងត្រៀមបម្រុងដល់ការកាត់បន្ថយការបោះជំហានបរិស្ថានរបស់យើង លើកកម្ពស់ភាពចម្រុះ និងការរួមបញ្ចូលនៅកន្លែងធ្វើការ និងរួមចំណែកដល់គំនិតផ្តួចផ្តើមសង្គមដែលផ្តល់អំណាចដល់បុគ្គល និងសហគមន៍។
កិច្ចខិតខំប្រឹងប្រែង CSR របស់យើងគឺស្របតាមតម្លៃស្នូលរបស់យើងនៃសុចរិតភាព ការច្នៃប្រឌិត និងការសហការ។ យើងចូលរួមយ៉ាងសកម្មជាមួយអ្នកពាក់ព័ន្ធ រួមទាំងបុគ្គលិក អតិថិជន ដៃគូ និងសហគមន៍មូលដ្ឋាន ដើម្បីបង្កើតតម្លៃរួមគ្នា និងជំរុញការផ្លាស់ប្តូរប្រកបដោយអត្ថន័យ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមទាំងនេះ យើងមានបំណងកសាងអនាគតប្រកបដោយនិរន្តរភាព និងសមធម៌បន្ថែមទៀតសម្រាប់ទាំងអស់គ្នា។
យើងខ្ញុំសូមអញ្ជើញអ្នកឱ្យស្វែងយល់ពីផ្នែកខាងក្រោម ដើម្បីស្វែងយល់បន្ថែមអំពីគំនិតផ្តួចផ្តើម CSR របស់យើង សមិទ្ធិផល និងការប្តេជ្ញាចិត្តជាបន្តបន្ទាប់ក្នុងការធ្វើឱ្យមានភាពខុសប្លែកគ្នាជាវិជ្ជមាននៅក្នុងពិភពលោក។
សម្បត្តិ ហ្វាយនែន មានមោទនភាពក្នុងការប្រកាសថា យើងបានចាប់ផ្ដើមគម្រោងសាលា CSR ដែលទទួលបានការឧបត្ថម្ភពេញលេញជាលើកដំបូងរបស់យើងនៅដើមឆ្នាំ 2023 ដែលជាគំនិតផ្តួចផ្តើមមួយដែលកត់សម្គាល់ពីព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តបន្តរបស់យើងក្នុងការគាំទ្រការអប់រំ និងការផ្តល់សិទ្ធិអំណាចដល់សហគមន៍។ គម្រោងនេះធ្វើឡើងដោយភាពជាដៃគូជាមួយសាលាបឋមសិក្សាតាព្រហ្មក្តុល ដែលមានទីតាំងនៅជាប់មាត់ទន្លេសាប មានគោលបំណងផ្តល់ជូនសិស្សនូវឧបករណ៍ ធនធាន និងបរិស្ថានដែលពួកគេត្រូវការ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា និងឈានដល់សក្តានុពលពេញលេញរបស់ពួកគេទៅអនាគត។
ហេតុអ្វីការអប់រំមានសារៈសំខាន់ចំពោះយើង៖
ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃអនាគតដ៏ត្រចះត្រចង់ ហើយយើងជឿជាក់ថាកុមារគ្រប់រូប ដោយមិនគិតពីសាវតារបស់ពួកគេ គួរតែមានលទ្ធភាពទទួលបានការសិក្សាប្រកបដោយគុណភាព។ ជាផ្នែកនៃកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្មរបស់យើង យើងបានជ្រើសរើសការវិនិយោគលើការអប់រំ ព្រោះវាសមស្របជាមួយនឹងគុណតម្លៃស្នូលរបស់យើងនៃការពង្រឹងសហគមន៍ និរន្តរភាព និងការអភិវឌ្ឍន៍សង្គមរយៈពេលវែង។ គោលដៅរបស់យើងគឺដើម្បីភ្ជាប់គម្លាតនៅក្នុងការទទួលបានការអប់រំ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតបរិយាកាសដែលសិស្សអាចរីកចម្រើន។
អ្វីដែលយើងបានរួមចំណែក៖
ដោយសហការជាមួយគណៈគ្រប់គ្រងសាលា និងសហគមន៍មូលដ្ឋាន យើងបានឧបត្ថម្ភថវិកាយ៉ាងច្រើនក្នុងការកែលំអអគារសិក្សា បណ្ណាល័យ ទីលានកីឡា និងការស្តារឡើងវិញនូវទីធ្លាសាលារៀនដោយការដាំដើមឈើ។ លើសពីនេះ ពួកយើងបានសាងសង់អណ្តូងទឹកមួយសម្រាប់សាលា ដើម្បីធានាបាននូវប្រភពទឹកស្អាត និងសុវតិ្ថភាពយូរអង្វែង ដោយសារសាលាបានពឹងផ្អែកលើការប្រមូលទុកទឹកភ្លៀងសម្រាប់ផ្គត់ផ្គង់ដល់ការងារប្រចាំថ្ងៃរបស់ពួកគេ។ យើងបានរៀបចំសកម្មភាពកសាងក្រុម និងព្រឹត្តិការណ៍គ្រួសារ ដោយមានការចូលរួមពីសហគមន៍មូលដ្ឋាននៅទីធ្លាសាលា ដើម្បីបណ្តុះស្មារតីនៃការចែករំលែក និងផ្តល់អំណោយដល់សង្គម។
យើងក៏បានបរិច្ចាគសំលៀកបំពាក់ និងសម្ភារប្រើប្រាស់ពីមុនៗ កៅអី សោរ តុ និងសៀវភៅរឿងអប់រំដែលប្រមូលបានដោយក្រុមការងារគ្រួសារ សម្បត្តិ ហ្វាយនែន ក្រោមកម្មវិធី CSR របស់យើង ខណៈដែលយើងខិតខំកសាងអនាគតប្រកបដោយចីរភាព និងសមធម៌សម្រាប់ប្រជាជនកម្ពុជាទាំងអស់។
វឌ្ឍនភាពរហូតដល់ពេលនេះ
គម្រោងនេះបានចាប់ផ្តើមធ្វើឱ្យមានភាពខុសប្លែកគួរឱ្យកត់សម្គាល់ ក្នុងការសិក្សា និងការរស់នៅរបស់សិស្ស ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ។ ការផ្តល់មតិពីគ្រូ និងមាតាបិតាបង្ហាញថា បច្ចុប្បន្នសិស្សមានការចូលរួមកាន់តែច្រើន ការមករៀនកាន់តែទៀងទាត់ជាប់លាប់ និងអត្រាចុះឈ្មោះចូលរៀនកាន់តែខ្ពស់សម្រាប់កុមារនៅក្នុងសហគមន៍មួយនេះ។ បរិក្ខារសាលាដែលបានកែលម្អថ្មីបានបង្កើតបរិយាកាសអំណោយផល ផាសុកភាព និងសុវត្ថិភាពជាងមុនសម្រាប់ការរៀន ហើយសម្ភារៈ និងឧបករណ៍អប់រំបានជួយសិស្សឱ្យរៀនសូត្រកាន់តែប្រសើរឡើង។
យើងសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា គម្រោងនេះមានឥទ្ធិពលយ៉ាងខ្លាំងលើសហគមន៍មូលដ្ឋាន និងជំរុញឱ្យក្រុមហ៊ុនអាជីវកម្ម និងអង្គការផ្សេងទៀតចូលរួមក្នុងការគាំទ្រការអប់រំផងដែរ។
សម្លឹងទៅមុខ៖ បន្តកេរ្តិ៍ដំណែល
នេះគ្រាន់តែជាការចាប់ផ្តើមនៃការប្តេជ្ញាចិត្តរបស់យើងចំពោះការអប់រំ។ យើងទន្ទឹងរង់ចាំក្នុងការពង្រីកគំនិតផ្តួចផ្តើមនេះទៅកាន់សាលាផ្សេងទៀត ដោយផ្តោតលើការជួយដល់សិស្សដែលខ្វះខាត និងការលើកកម្ពស់បន្ថែមទៀតនូវសម្ភារៈសិក្សា។ គោលដៅរបស់យើងគឺដើម្បីធានាថាកុមារគ្រប់រូបមានឱកាសដើម្បីបន្តក្តីសុបិនរបស់ពួកគេ និងរួមចំណែកដល់អនាគតដ៏ល្អប្រសើរ។
យើងប្តេជ្ញាធ្វើឱ្យមានផលវិជ្ជមានយូរអង្វែង និងមានអត្ថន័យ។ ការអប់រំគឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ការផ្លាស់ប្តូរ ហើយយើងពិតជារំភើបក្នុងការបន្តដំណើររបស់យើងក្នុងការជួយដល់សាលារៀន សិស្សានុសិស្ស និងសហគមន៍ក្នុងប្រទេសកម្ពុជា។ រួមគ្នាយើងអាចបង្កើតភាពខុសគ្នា។
បរិស្ថានជុំវិញសាលានាពេលបច្ចុប្បន្ន