preloader

× CLOSE
ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន

ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន

សម្រាប់ផ្តល់ជូនជិយោជិត ឬមន្ត្រីរាជការស៊ីវិល ដែលមានតម្រូវការឥណទានសម្រាប់ជួយធ្វើឲ្យប្រសើរឡើងនូវស្ថានភាពជីវភាពរស់នៅ។សាកសមបំផុតសម្រាប់គោលបំណងរៀបចំកម្មវិធីពិសេសៗ ដូចជាពិធីមង្គលការ និងដំណើរកំសាន្តពេលវិសមកាល ឬសម្រាប់ប្រើប្រាស់ក្នុងករណីបន្ទាន់ផ្សេងៗទៀតនៅក្នុងគ្រួសារ។

អាចទទួលបានឥណទានរហូតដល់ ៥,០០០ដុល្លារអាមេរិក ជាមួយនឹងចំនួនត្រូវសងប្រចាំខែសមរម្យ និងមានលក្ខខណ្ឌសងត្រលប់មានភាពបត់បែន។

អ្នកខ្ចីប្រាក់ដែលជានិយោជិតមកពីក្រុមហ៊ុនដែលបានសហការ ជាមួយសម្បត្តិ ហ្វាយនែន មិនតម្រូវឲ្យដាក់ទ្រព្យធានាឥណទានឡើយ។

អតិថិជនអាចបង់សងឥណទានរបស់ខ្លួន នៅតាមបញ្ជរបស់ដៃគូអាជីវកម្មរបស់ សម្បត្តិ ហ្វាយនែនណាមួយក៏បាន ដែលមាននៅទូទាំងប្រទេស។

លក្ខខណ្ឌនៃឥណទាន

  • អត្រាការប្រាក់ប្រកួតប្រជែង

  • អាចខ្ចីបានរហូតដល់ ៥,០០០ដុល្លារអាមេរិក

  • រយៈពេលសងរហូតដល់ ២៤ខែ

  • មិនកំណត់លើការប្រើប្រាស់នៃឥណទាន

ឯកសារតម្រូវសម្រាប់ស្នើសុំឥណទាន

  • ត្រូវមានឯកសារសម្គាល់អត្តសញ្ញាណដែលមានសុពលភាព និង
  • ត្រូវមានឯកសារបញ្ជាក់ពីការងារបច្ចុប្បន្នដែលមានសុពលភាព និង
  • ត្រូវមានឯកសារបញ្ជាក់ពីចំណូលប្រាក់បៀវត្ស និង
  • ត្រូវមានប្រវត្តិរូបសង្ខេប និង
  • ត្រូវផ្តល់រូបថតបច្ចុប្បន្ន

លក្ខខណ្ឌចំពោះអតិថិជន

  • ត្រូវមានអាយុ ចន្លោះពី ១៨ ទៅ ៦៥ ឆ្នាំ និង
  • ត្រូវមានសញ្ជាតិខ្មែរ និង
  • ត្រូវមានលទ្ធភាពសងឥណទានគ្រប់គ្រាន់ និង
  • ត្រូវតែជាជិយោជិតពេញសិទ្ធិ ដែលបំរើការងារពេញម៉ោង ឬជាមន្ត្រីរាជការស៊ីវិល និង
  • តម្រូវឲ្យមាន ទ្រព្យធានា ឬ អ្នករួមខ្ចីប្រាក់ ឬអ្នកធានា
  • ត្រូវមានប្រវត្តិឥណទានល្អ