សម្រាប់ផ្តល់ជូនអ្នកបើកបរត្រីចក្រយានយន្ត (ម៉ូតូកង់បី) ដែលមានតម្រូវការឥណទានសម្រាប់ទិញត្រីចក្រយានយន្តថ្មី សម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម។
អាចទទួលបានឥណទានរហូតដល់ ៥,០០០ដុល្លារអាមេរិក ជាមួយនឹងចំនួនត្រូវសងប្រចាំខែសមរម្យ និងលក្ខខណ្ឌសងត្រលប់មានភាពបត់បែន។
អ្នកខ្ចីប្រាក់ ត្រូវដាក់តម្កល់ប័ណ្ណសម្គាល់យានយន្ត (ម៉ូតូកង់បី) ជាទ្រព្យធានាឥណទាន។
អតិថិជនអាចបង់សងឥណទានរបស់ខ្លួន នៅតាមបញ្ជរបស់ដៃគូអាជីវកម្មរបស់ សម្បត្តិ ហ្វាយនែនណាមួយក៏បាន ដែលមាននៅទូទាំងប្រទេស។
លក្ខខណ្ឌនៃឥណទាន
-
អត្រាការប្រាក់ប្រកួតប្រជែង
-
អាចខ្ចីបានរហូតដល់ ៥,០០០ដុល្លារអាមេរិក
-
រយៈពេលសងរហូតដល់ ៤៨ខែ
-
សម្រាប់ទិញត្រីចក្រយានយន្ត
(ម៉ូតូកង់បី) តែប៉ុណ្ណោះ
ឯកសារតម្រូវសម្រាប់ស្នើសុំឥណទាន
- ត្រូវមានឯកសារសម្គាល់អត្តសញ្ញាណដែលមានសុពលភាព និង
- ត្រូវមានឯកសារបញ្ជាក់ពីចំណូលពីប្រាក់បៀវត្សប្រចាំខែ ឬចំណូលពីអាជីវកម្ម និង
- ត្រូវផ្តល់រូបថតបច្ចុប្បន្ន និង
- ត្រូវមានប័ណ្ណបើកបរដែលមានសុពលភាព
លក្ខខណ្ឌចំពោះអតិថិជន
- ត្រូវមានអាយុ ចន្លោះពី ១៨ ទៅ ៦៥ ឆ្នាំ និង
- ត្រូវមានសញ្ជាតិខ្មែរ និង
- សម្រាប់តែទិញត្រីចក្រយានយន្តថ្មី (ម៉ូតូកង់បីថ្មី) ឬត្រីចក្រយានយន្តដែលប្រើប្រាស់រួច (ម៉ូតូកង់បីមួយតឹក)
- ត្រូវមានចំណូលទៀងទាត់ជាប្រចាំខែ និង
- តម្រូវឲ្យមាន ទ្រព្យធានា (ជាម៉ូតូកង់បី) និង
- តម្រូវឲ្យមាន អ្នករួមខ្ចីប្រាក់ និង
- ត្រូវមានប្រវត្តិឥណទានល្អ