សម្រាប់ផ្តល់ជូនអតិថិជននៅក្នុងតំបន់ប្រតិបត្តិការដែលមានតម្រូវការឥណទានសម្រាប់ប្រើប្រាស់ជាទុនបង្វិលក្នុងអាជីវកម្ម ឬ ធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ ឬសម្រាប់ជាទុនវិនិយោគក្នុងអាជីវកម្ម។
អាចទទួលបានឥណទានរហូតដល់ ៤,០០០,០០០ រៀល ជាមួយនឹងចំនួនត្រូវសងប្រចាំខែសមរម្យ និងលក្ខខណ្ឌសងត្រលប់មានភាពបត់បែន។
អតិថិជនអាចបង់សងឥណទានរបស់ខ្លួន នៅតាមបញ្ជរបស់ដៃគូអាជីវកម្មរបស់ សម្បត្តិ ហ្វាយនែនណាមួយក៏បាន ដែលមាននៅទូទាំងប្រទេស។
លក្ខខណ្ឌនៃឥណទាន
-
អត្រាការប្រាក់ប្រកួតប្រជែង
-
ឥណទានរហូតដល់ ៤,០០០,០០០ រៀល
-
រយៈពេលសងរហូតដល់ ២៤ខែ
-
សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬប្រើប្រាស់ជាទុនក្នុងអាជីវកម្ម
ឯកសារតម្រូវសម្រាប់ស្នើសុំឥណទាន
- ត្រូវមានឯកសារសម្គាល់អត្តសញ្ញាណដែលមានសុពលភាព និង
- ត្រូវមានឯកសារបញ្ជាក់ពីចំណូលពីប្រាក់បៀវត្សប្រចាំខែ ឬចំណូលពីអាជីវកម្ម និង
- ត្រូវផ្តល់រូបថតបច្ចុប្បន្ន
លក្ខខណ្ឌចំពោះអតិថិជន
- ត្រូវមានអាយុ ចន្លោះពី ១៨ ទៅ ៦៥ ឆ្នាំ និង
- ត្រូវមានសញ្ជាតិខ្មែរ និង
- ត្រូវមានចំណូលទៀងទាត់ជាប្រចាំខែ និង
- តម្រូវឲ្យមាន អ្នករួមខ្ចីប្រាក់ ឬអ្នកធានា និង
- ត្រូវមានអាសយដ្ឋានអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រតិបត្តិការ របស់សម្បត្តិ និង
- ត្រូវមានប្រវត្តិឥណទានល្អ