ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាបង្កើនល្បឿនឆ្ពោះទៅរកភាពទំនើបកម្ម ដូច្នេះគោលដៅរបស់យើង គឺដើម្បីជួយដល់ប្រជាជនគ្រប់រូបឲ្យមានឱកាសស្មើគ្នាក្នុងការសម្រេចក្តីសុបិន្តរបស់ពួកគេ ព្រមទាំងចូលរួមចំណែកគាំទ្រដល់ការរីកចម្រើនរបស់ប្រទេសជាតិ។
គ្រឹះស្ថាន សម្បត្តិ ហ្វាយនែន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបបុរាណ។
បច្ចុប្បន្ន យើងខ្ញុំនឹងប្រែក្លាយទៅជាស្ថាប័នផ្តល់ឥណទានតាមប្រព័ន្ធឌីជីថលពេញលេញដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ប្រព័ន្ធឌីជីថលនៃសេដ្ឋកិច្ចពិភពលោកបានបង្កើតឲ្យមានសេរីភាពផ្នែកសេដ្ឋកិច្ច។ បច្ចុប្បន្ននេះ ប្រសិនបើនរណាម្នាក់ចង់ទិញវត្ថុអ្វីមួយ ឬនរណាម្នាក់ចង់លក់វត្ថុអ្វីមួយ ពួកគេអាចធ្វើការទិញលក់វត្ថុនោះបានតាមរយៈការភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធអ៊ិនធើណេត។
សម្បត្តិ ហ្វាយនែន ជឿជាក់ថាអ្នកគ្រប់គ្នាគួរមានភាពស្មើគ្នាក្នុងការទទួលបានឱកាស។ នៅទីនេះ យើងមានបំណងចង់ផ្តល់នូវសេវាកម្មនៅក្នុងទីផ្សារដែលលោកអ្នកមិនទាន់ទទួលបាននៅឡើយ ប៉ុន្តែជាសេវាកម្មដែលជួយដល់អតិថិជនដែលមានតម្រូវការជ្រើសរើសប្រើប្រាស់សេវាហិរញ្ញវត្ថុបន្ទាន់បំផុត។
ដើម្បីអាចផ្តល់នូវសេវាកម្មបែបនេះ យើងខ្ញុំកំពុងប្រើប្រាស់នូវឥទ្ធិពលរបស់ប្រព័ន្ធឌីជីថល ជាមួយនឹងទម្រង់ក្នុងការផ្តល់ឥណទានបែបឌីជីថលដ៏ទំនើបរបស់យើងខ្ញុំដែលអាចដំណើរការផ្តល់ឥណទានបានយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។
មិនថាអតិថិជនជាលក្ខណៈបុគ្គល ជាក្រុមគ្រួសារ ជាសហគម ជាម្ចាស់អាជីវកម្មខ្នាតតូចបំផុត អាជីវកម្មខ្នាតតូច ឬខ្នាតមធ្យម យើងខ្ញុំក៏មានសេវាកម្មហិរញ្ញវត្ថុដែលអាចបំពេញតម្រូវការរបស់អ្នកបានជានិច្ច ដែលរៀបចំកែតម្រូវស្របទៅតាមស្ថានភាពហិរញ្ញវត្ថុ និងលក្ខខណ្ឌនៃតម្រូវការជាក់លាក់របស់អ្នក។
ទីបំផុតយើងអាចជួយសម្រួលដល់ការទទួលយកនូវសេវាកម្មផ្តល់ឥណទានតាមបែបឌីជីថលនៅក្នុងសហគមន៍ មិនថាពួកគេជានរណា ឬពួកគេរស់នៅទីកន្លែងណានៅក្នុងព្រះរាជាណាចក្រកម្ពុជានោះឡើយ។
យើងពេញចិត្តនឹងការបម្រើសេវាកម្មជូនអតិថិជនរបស់យើងរយៈពេល 5ឆ្នាំមកហើយ ហើយយើងសង្ឃឹមថានឹងបន្តច្នៃប្រឌិត និងកែលំអរសេវាកម្មឲ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

ទស្សនៈរបស់យើងខ្ញុំ
ក្លាយជាអ្នកផ្តល់ឥណទានតាមប្រព័ន្ធឌីជីថលដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់សេវាហិរញ្ញវត្ថុដល់គ្រប់ចំណែកនៃទីផ្សារទាំងអស់។

គុណតម្លៃរបស់យើងខ្ញុំ
ភាពច្នៃប្រឌិត ភាពងាយស្រួល ការផ្តល់អំណាច