សម្រាប់ផ្តល់ជូនម្ចាស់គេហដ្ឋាន ដែលមានតម្រូវការឥណទានសម្រាប់ សាងសង់ ឬជួសជុលផ្ទះរបស់ខ្លួន ដើម្បីធ្វើឲ្យមានលក្ខខណ្ឌប្រសើរឡើងសម្រាប់ការរស់នៅរបស់ពួកគេ។
អាចទទួលបានឥណទានរហូតដល់ ៥០,០០០ ដុល្លារអាមេរិក ជាមួយនឹងការសងត្រលប់ក្នុងរយៈពេលវែង និងលក្ខខណ្ឌសងត្រលប់មានភាពបត់បែន។
អ្នកខ្ចីប្រាក់តម្រូវឲ្យដាក់តម្កល់ទ្រព្យធានាជាដីស្រែ ឬដីលំនៅដ្ឋាន ដើម្បីធានាឥណទាន។
អាចបង់សងឥណទានរបស់អ្នក នៅតាមបញ្ជរបស់ដៃគូអាជីវកម្មរបស់ សម្បត្តិ ហ្វាយនែនណាមួយក៏បាន ដែលមាននៅទូទាំងប្រទេស។
លក្ខខណ្ឌនៃឥណទាន
-
អត្រាការប្រាក់ប្រកួតប្រជែង
-
អាចខ្ចីបានរហូតដល់ ៥០,០០០ ដុល្លារអាមេរិក
-
រយៈពេលសងរហូតដល់ ៦០ខែ
-
សម្រាប់ប្រើប្រាស់ក្នុងការសាងសង់ផ្ទះ ឬកែលំអរផ្ទះ
ឯកសារតម្រូវសម្រាប់ស្នើសុំឥណទាន
- ត្រូវមានឯកសារសម្គាល់អត្តសញ្ញាណដែលមានសុពលភាព និង
- ត្រូវមានឯកសារបញ្ជាក់ពីចំណូលពីប្រាក់បៀវត្សប្រចាំខែ ឬចំណូលពីអាជីវកម្ម និង
- ត្រូវផ្តល់រូបថតបច្ចុប្បន្ន
លក្ខខណ្ឌចំពោះអតិថិជន
- ត្រូវមានអាយុ ចន្លោះពី ១៨ ទៅ ៦៥ ឆ្នាំ និង
- ត្រូវមានសញ្ជាតិខ្មែរ និង
- ត្រូវមានលទ្ធភាពសងឥណទានគ្រប់គ្រាន់ និង
- តម្រូវឲ្យមាន ទ្រព្យធានា និង
- តម្រូវឲ្យមាន អ្នករួមខ្ចីប្រាក់ និង
- អាចតម្រូវឲ្យមានអ្នកធានា និង
- ទីតាំងទ្រព្យធានាត្រូវតែស្ថិតក្នុងតំបន់ប្រតិបត្តិការ របស់ សម្បត្តិ និង
- ត្រូវមានអាសយដ្ឋានអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រតិបត្តិការ របស់សម្បត្តិ និង
- ត្រូវមានប្រវត្តិឥណទានល្អ