សម្រាប់ផ្តល់ជូនកម្មករ កម្មការិនីបំរើការងារ នៅតាមរោងចក្រដែលបានសហការជាមួយនឹងសម្បត្តិ ហ្វាយនែន ដែលមានតម្រូវការឥណទាន ដើម្បីជួយដោះស្រាយការចំណាយជាធម្មតាប្រចាំថ្ងៃ ឬការខ្វះខាតបន្ទាន់ចៃដន្យណាមួយ ដោយសារគ្រោះថ្នាក់ផ្សេងៗ ឬការព្យាបាលជម្ងឺ។
អាចទទួលបានឥណទានរហូតដល់ ២៥០ដុល្លារអាមេរិក ជាមួយនឹងការសងត្រលប់ក្នុងរយៈពេលខ្លី និងមានលក្ខខណ្ឌសងត្រលប់មានភាពបត់បែន។
អ្នកខ្ចីប្រាក់ មិនតម្រូវឲ្យដាក់ទ្រព្យធានាឥណទានឡើយ។
អតិថិជនអាចបង់សងឥណទានរបស់ខ្លួន នៅតាមបញ្ជរបស់ដៃគូអាជីវកម្មរបស់ សម្បត្តិ ហ្វាយនែនណាមួយក៏បាន ដែលមាននៅទូទាំងប្រទេស។
លក្ខខណ្ឌនៃឥណទាន
-
អត្រាការប្រាក់ប្រកួតប្រជែង
-
អាចខ្ចីបានរហូតដល់ ២៥០ដុល្លារអាមេរិក
-
រយៈពេលសងរហូតដល់ ៦ខែ
-
មិនកំណត់លើការប្រើប្រាស់នៃឥណទាន
ឯកសារតម្រូវសម្រាប់ស្នើសុំឥណទាន
- ត្រូវមានឯកសារសម្គាល់អត្តសញ្ញាណដែលមានសុពលភាព និង
- ត្រូវមានឯកសារបញ្ជាក់ពីការងារបច្ចុប្បន្នដែលមានសុពលភាព និង
- ត្រូវមានឯកសារបញ្ជាក់ពីចំណូលប្រាក់បៀវត្ស និង
- ត្រូវផ្តល់រូបថតបច្ចុប្បន្ន
លក្ខខណ្ឌចំពោះអតិថិជន
- ត្រូវមានអាយុ ចន្លោះពី ១៨ ទៅ ៦៥ ឆ្នាំ និង
- ត្រូវមានសញ្ជាតិខ្មែរ និង
- ត្រូវមានលទ្ធភាពសងឥណទានគ្រប់គ្រាន់ និង
- ជាកម្មករ-កម្មការិនីពេញសិទ្ធិ ដែលបំរើការងារពេញម៉ោង នៅរោងចក្រដែលបានសហការជាមួយ សម្បត្តិ ហ្វាយនែន និង
- តម្រូវឲ្យមាន អ្នករួមខ្ចីប្រាក់ ឬអ្នកធានា
- ត្រូវមានប្រវត្តិឥណទានល្អ