សម្រាប់ផ្តល់ជូនជិយោជិត ឬមន្ត្រីរាជការស៊ីវិល ដែលមានតម្រូវការឥណទានសម្រាប់ជួយធ្វើឲ្យប្រសើរឡើងនូវស្ថានភាពជីវភាពរស់នៅ។សាកសមបំផុតសម្រាប់គោលបំណងរៀបចំកម្មវិធីពិសេសៗ ដូចជាពិធីមង្គលការ និងដំណើរកំសាន្តពេលវិសមកាល ឬសម្រាប់ប្រើប្រាស់ក្នុងករណីបន្ទាន់ផ្សេងៗទៀតនៅក្នុងគ្រួសារ។
អាចទទួលបានឥណទានរហូតដល់ ៥,០០០ដុល្លារអាមេរិក ជាមួយនឹងចំនួនត្រូវសងប្រចាំខែសមរម្យ និងមានលក្ខខណ្ឌសងត្រលប់មានភាពបត់បែន។
អ្នកខ្ចីប្រាក់ដែលជានិយោជិតមកពីក្រុមហ៊ុនដែលបានសហការ ជាមួយសម្បត្តិ ហ្វាយនែន មិនតម្រូវឲ្យដាក់ទ្រព្យធានាឥណទានឡើយ។
អតិថិជនអាចបង់សងឥណទានរបស់ខ្លួន នៅតាមបញ្ជរបស់ដៃគូអាជីវកម្មរបស់ សម្បត្តិ ហ្វាយនែនណាមួយក៏បាន ដែលមាននៅទូទាំងប្រទេស។
លក្ខខណ្ឌនៃឥណទាន
-
អត្រាការប្រាក់ប្រកួតប្រជែង
-
អាចខ្ចីបានរហូតដល់ ៥,០០០ដុល្លារអាមេរិក
-
រយៈពេលសងរហូតដល់ ២៤ខែ
-
មិនកំណត់លើការប្រើប្រាស់នៃឥណទាន
ឯកសារតម្រូវសម្រាប់ស្នើសុំឥណទាន
- ត្រូវមានឯកសារសម្គាល់អត្តសញ្ញាណដែលមានសុពលភាព និង
- ត្រូវមានឯកសារបញ្ជាក់ពីការងារបច្ចុប្បន្នដែលមានសុពលភាព និង
- ត្រូវមានឯកសារបញ្ជាក់ពីចំណូលប្រាក់បៀវត្ស និង
- ត្រូវមានប្រវត្តិរូបសង្ខេប និង
- ត្រូវផ្តល់រូបថតបច្ចុប្បន្ន
លក្ខខណ្ឌចំពោះអតិថិជន
- ត្រូវមានអាយុ ចន្លោះពី ១៨ ទៅ ៦៥ ឆ្នាំ និង
- ត្រូវមានសញ្ជាតិខ្មែរ និង
- ត្រូវមានលទ្ធភាពសងឥណទានគ្រប់គ្រាន់ និង
- ត្រូវតែជាជិយោជិតពេញសិទ្ធិ ដែលបំរើការងារពេញម៉ោង ឬជាមន្ត្រីរាជការស៊ីវិល និង
- តម្រូវឲ្យមាន ទ្រព្យធានា ឬ អ្នករួមខ្ចីប្រាក់ ឬអ្នកធានា
- ត្រូវមានប្រវត្តិឥណទានល្អ