សម្រាប់ផ្តល់ជូនអតិថិជនជានិយោជិត ឬជាម្ចាស់អាជីវកម្មខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យមដែលមានតម្រូវការឥណទានសម្រាប់ទិញទូរស័ព្ទចល័តម៉ូឌែលថ្មី ពីហាងដែលជាដៃគូសហការរបស់ សម្បត្តិ ហ្វាយនែន។
អាចទទួលបានឥណទានរហូតដល់ ១,៥០០ដុល្លារអាមេរិក ជាមួយនឹងចំនួនត្រូវសងប្រចាំខែសមរម្យ និងលក្ខខណ្ឌសងត្រលប់មានភាពបត់បែន។
អ្នកខ្ចីប្រាក់ អាចនឹងតម្រូវឲ្យដាក់ទ្រព្យបន្ថែមដើម្បីធានាលើឥណទាន ។
អតិថិជនអាចបង់សងឥណទានរបស់ខ្លួន នៅតាមបញ្ជរបស់ដៃគូអាជីវកម្មរបស់ សម្បត្តិ ហ្វាយនែនណាមួយក៏បាន ដែលមាននៅទូទាំងប្រទេស។
លក្ខខណ្ឌនៃឥណទាន
-
អត្រាការប្រាក់ប្រកួតប្រជែង
-
អាចខ្ចីបានរហូតដល់ ១,៥០០ដុល្លារអាមេរិក
-
រយៈពេលសងរហូតដល់ ១៨ខែ
-
សម្រាប់តែទិញទូរស័ព្ទម៉ូឌែលថ្មីតែប៉ុណ្ណោះ
ឯកសារតម្រូវសម្រាប់ស្នើសុំឥណទាន
- ត្រូវមានឯកសារសម្គាល់អត្តសញ្ញាណដែលមានសុពលភាព និង
- ត្រូវមានឯកសារបញ្ជាក់ពីចំណូលពីប្រាក់បៀវត្សប្រចាំខែ ឬចំណូលពីអាជីវកម្ម និង
- ត្រូវផ្តល់រូបថតបច្ចុប្បន្ន
លក្ខខណ្ឌចំពោះអតិថិជន
- ត្រូវមានអាយុ ចន្លោះពី ១៨ ទៅ ៦៥ ឆ្នាំ និង
- ត្រូវមានសញ្ជាតិខ្មែរ និង
- ត្រូវមានចំណូលទៀងទាត់ជាប្រចាំខែ និង
- ត្រូវមានប្រវត្តិឥណទានល្អ