preloader

× CLOSE
ឥណទានសាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យម

ឥណទានសាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យម

សម្រាប់ផ្តល់ជូនអាជីវកម្មខ្នាតតូច និងមធ្យម ដែលមានតម្រូវការឥណទានសម្រាប់គោលបំណង ប្រើប្រាស់ជាទុនបង្វិល ឬទិញអចលនទ្រព្យសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម។

អាចទទួលបានឥណទានរហូតដល់ ១០០,០០០ ដុល្លារអាមេរិក ជាមួយនឹងការសងត្រលប់ក្នុងរយៈពេលវែង និងលក្ខខណ្ឌសងត្រលប់មានភាពបត់បែន។

ផ្តល់ជូនចំពោះសហគ្រាសមកពីគ្រប់វិស័យ ដូចជាវិស័យកសិកម្ម ពាណិជ្ជកម្មលើផលិតផលកសិកម្ម ការកែច្នៃផលិតផលកសិកម្ម ពាណិជ្ជកម្ម ផលិតកម្ម និងសេវាកម្មនានា។

អតិថិជនអាចបង់សងឥណទានរបស់ខ្លួន នៅតាមបញ្ជរបស់ដៃគូអាជីវកម្មរបស់ សម្បត្តិ ហ្វាយនែនណាមួយក៏បាន ដែលមាននៅទូទាំងប្រទេស។

លក្ខខណ្ឌនៃឥណទាន

  • អត្រាការប្រាក់ប្រកួតប្រជែង

  • អាចខ្ចីបានរហូតដល់ ១០០,០០០ ដុល្លារអាមេរិក

  • រយៈពេលសងរហូតដល់ ៣៦ខែ

  • សម្រាប់ជាទុនបង្វិលក្នុងអាជីវកម្ម

ឯកសារតម្រូវសម្រាប់ស្នើសុំឥណទាន

  • ត្រូវមានឯកសារបញ្ជាក់ពីការចុះបញ្ជីអាជីវកម្មស្របច្បាប់ និង
  • ត្រូវមានឯកសារបញ្ជាក់ប្រវត្តិភាគទុនិក នាយកប្រតិបត្តិ និងអ្នកគ្រប់គ្រងជាន់ខ្ពស់ និង
  • ត្រូវមានឯសការបញ្ជាក់ពីចំណូលរបស់អាជីវកម្ម

លក្ខខណ្ឌចំពោះអតិថិជន

  • អាជីវកម្មត្រូវតែមានប្រតិបត្តិការលើសពី១ឆ្នាំ និង
  • អាជីវកម្មត្រូវតែចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា និង
  • អាជីវកម្មត្រូវតែមានប្រាក់ចំណេញ និង
  • តម្រូវឲ្យមានទ្រព្យធានា ឬអ្នកធានា