preloader

× CLOSE
ឥណទានអាជីវកម្ម

ឥណទានអាជីវកម្ម

សម្រាប់ផ្តល់ជូនម្ចាស់អាជីវកម្មជាលក្ខណៈគ្រួសារដែលមានតម្រូវការឥណទានសម្រាប់គោលបំណង ប្រើប្រាស់ជាទុនបង្វិល ឬពង្រីកមុខរបរ ឬសម្រាប់ជាទុនវិនិយោគក្នុងអាជីវកម្ម។

អាចទទួលបានឥណទានរហូតដល់ ៥០,០០០ ដុល្លារអាមេរិក ជាមួយនឹងការសងត្រលប់ក្នុងរយៈពេលវែង និងលក្ខខណ្ឌសងត្រលប់មានភាពបត់បែន។

ផ្តល់ជូនចំពោះអាជីវកម្មគ្រប់វិស័យ ដូចជាវិស័យកសិកម្ម ពាណិជ្ជកម្មលើផលិតផលកសិកម្ម ការកែច្នៃផលិតផលកសិកម្ម ពាណិជ្ជកម្ម ផលិតកម្ម និងសេវាកម្មនានា។

អតិថិជនអាចបង់សងឥណទានរបស់ខ្លួន នៅតាមបញ្ជរបស់ដៃគូអាជីវកម្មរបស់ សម្បត្តិ ហ្វាយនែនណាមួយក៏បាន ដែលមាននៅទូទាំងប្រទេស។

លក្ខខណ្ឌនៃឥណទាន

  • អត្រាការប្រាក់ប្រកួតប្រជែង

  • អាចខ្ចីបានរហូតដល់ ៥០,០០០ ដុល្លារអាមេរិក

  • រយៈពេលសងរហូតដល់ ៦០ខែ

  • សម្រាប់ជាទុនបង្វិល ឬទុនវិនិយោគក្នុងអាជីវកម្ម

ឯកសារតម្រូវសម្រាប់ស្នើសុំឥណទាន

  • ត្រូវមានឯកសារសម្គាល់អត្តសញ្ញាណដែលមានសុពលភាព និង
  • ត្រូវមានឯកសារបញ្ជាក់ពីការចុះបញ្ជីអាជីវកម្មស្របច្បាប់ និង
  • ត្រូវមានឯកសារបញ្ជាក់ពីចំណូលពីអាជីវកម្ម និង
  • ត្រូវផ្តល់រូបថតបច្ចុប្បន្ន

លក្ខខណ្ឌចំពោះអតិថិជន

  • ត្រូវមានអាយុ ចន្លោះពី ១៨ ទៅ ៦៥ ឆ្នាំ និង
  • ត្រូវមានសញ្ជាតិខ្មែរ និង
  • អាជីវកម្មត្រូវមានប្រាក់ចំណេញ និងអាចទូទាត់ប្រាក់ត្រូវសងប្រចាំខែបាន និង
  • ទីតាំងទ្រព្យធានាត្រូវតែស្ថិតក្នុងតំបន់ប្រតិបត្តិការ របស់ សម្បត្តិ និង
  • ត្រូវមានអាសយដ្ឋានអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រតិបត្តិការ របស់សម្បត្តិ និង
  • តម្រូវឲ្យមានទ្រព្យធានា និង
  • តម្រូវឲ្យមានអ្នករួមខ្ចីប្រាក់ និង
  • អាចតម្រូវឲ្យមានអ្នកធានា និង
  • ត្រូវមានប្រវត្តិឥណទានល្អ