preloader

× CLOSE
SAMBAT Finance logo
  • អំពីផលិតផលឥណទាន
    • ឥណទានប្រាក់បៀវត្ស
      • ឥណទានបុរេប្រទានប្រាក់បៀវត្ស
      • ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
      • ឥណទានប្រាក់បៀវត្សខ្នាតតូចបំផុត
    • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញទូរស័ព្ទចល័ត
      • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញម៉ូតូ
      • ឥណទានសម្រាប់ទិញត្រីចក្រយានយន្ត (ម៉ូតូកង់បី)
      • ឥណទានសម្រាប់ទិញរថយន្ត
    • ឥណទានភូមិ
    • ឥណទានកែលំអរគេហដ្ឋាន
    • ឥណទានអាជីវកម្ម
    • ឥណទានសាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យម
  • អំពីយើងខ្ញុំ
    • ការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា
    • អតិថិជនរបស់យើង
    • ព័ត៌មានទូទៅ
    • កម្រងរូបភាពនានា
  • អំពីដៃគូអាជីវកម្ម
    • ចុះឈ្មោះធ្វើជាដៃគូអាជីវកម្មថ្មី
    • បញ្ជីរាយនាមដៃគូអាជីវកម្មសំខាន់ៗ
    • ប្រូមូសិនថ្មីៗ
  • ស្វែងរកជំនួយពីយើងខ្ញុំ
    • កម្រងសំណួរ-ចម្លើយ
    • ប្រភពនៃព័ត៌មាន
    • ថ្ងៃឈប់សម្រាកជាសាធារណៈ
    • ទំនាក់ទំនងមកយើងខ្ញុំ
    • ទីតាំងសាខា
  • អំពីការងារ
    • សក្ខីកម្មរបស់និយោជិត
    • ឱកាសការងារ
  • ស្នើរសុំកម្ចី

សំ សុខហេង

ឈ្មោះ

សំ សុខហេង

ក្រុមហ៊ុន

អ្នកលក់នៅក្រុងភ្នំពេញ

សំ សុខហេង

ខ្ញុំ​ឈ្មោះ សំ សុខ​ហេង ​រស់​នៅ ​ភូមិ​បាក់​ទូក ​សង្កាត់​ទួល​សង្កែ​១ ​ខណ្ឌ​ឬ​ស្សី​កែវ​ រាជ​ធា​នី​ភ្នំ​ពេញ​។ ​អា​ជី​វកម្ម​ចម្បង​របស់​ខ្ញុំ ​តូប​លក់​បាយ ​គុយ​ទាវ ​ព្រម​ទាំង​រត់​កង់​បី​។ ​កាល​ពី​មុន​ខ្ញុំ ​និង​ប្រពន្ធ​ខ្ញុំ​ធ្លាប់​លក់អា​ហារ​ពេល​ព្រឹក​ផង ​អា​ហារ​ពេល​ត្រង់​ថ្ងៃ​ផង ​និង​អា​ហារ​ពេល​ល្ងាច​ផង​នៅ​តូប​លក់​អា​ហារ​រ​ប​ស់​យើង ​តែ​ក្រោយ​ពី​ប្រ​ពន្ធ​រ​ប​ស់​ខ្ញុំ​បាន​ឆ្លង​ទន្លេ​រួច ​យើង​ក៏​សម្រេច​ចិត្ត​ថា​លក់​តែ​អា​ហារ​ពេល​ព្រឹក​ប៉ុណ្ណោះ​។ មីង​រ​ប​ស់​ខ្ញុំ​​រស់​នៅ​ស្រុក​កៀន​ស្វាយ​បាន​ណែ​នាំ​ខ្ញុំ​ឲ្យ​ស្គាល់ ​សម្បត្តិ ​ហ្វាយ​នែន​។ ​គាត់​បាន​ណែនាំខ្ញុំ​ឲ្យ​ខ្ចី​ប្រាក់​ពី ​សម្បត្តិ ​ហ្វាយ​នែន ​ព្រោះ​ថា​ស្ថា​ប័ន​នេះ​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​ដល់​អ​តិ​ថិ​ជន​ព្រម​ទាំង​សេ​វា​កម្ម​រហ័​ស​។​​ ដូច​នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដាក់​ពាក្យ​ស្នើ​សុំ​ប្រាក់​កម្ចី​ពី ​សម្បត្តិ ​ហ្វាយ​នែន ​ហើយ​អ្វី​ដែល​ខ្ញុំ​ប្លែក​ក្នុ​ង​ចិត្ត​នោះ​គឺ ​ខ្ញុំ​យល់​ឃើញ​ថា​រ​បៀប​ដាក់​ពាក្យ​ស្នើ​សុំ​ខ្ចី​ប្រាក់​មាន​ភាព​សាមញ្ញ ​និង​ការ​បំ​រើ​សេ​វា​អ​តិ​ថិ​ជន​មាន​ភាព​ល្អ​ប្រ​សើរ​។ ​ខ្ញុំ​ទ​ទួ​ល​ប្រាក់​កម្ចី​ដំ​បូង​ពី ​សម្បត្តិ ​ហ្វាយ​នែន​ ក្នុង​ឆ្នាំ ​២០១៥ ​យក​ទៅ​ទិញ​ម៉ូ​តូ​ ហើយ​រ​ហូត​មក​ដល់​ពេល​នេះ ​ខ្ញុំ​ទ​ទួ​ល​បាន​ប្រាក់​កម្ចី​ចំ​នួ​ន​3​ដង​ហើយ​។ ​មុន​ពេល​ខ្ញុំ​ទទួល​បាន​ប្រាក់​កម្ចី​ពី ​សម្បត្តិ ​ហ្វាយ​នែន​ ​ខ្ញុំ​បាន​ធ្វើ​ការ​ជា​មេ​ចុង​ភៅ​នៅ​ភោ​ជ​នី​ដ្ឋាន​មួយ​កន្លែង ​ដើ​ម្បី​បង្កើន​ចំ​ណូល​ក្នុងគ្រួសារ ​ហើយ​ក្រៅ​ពី​ម៉ោង​ធ្វើ​ការ​ខ្ញុំ​បាន​រត់​ម៉ូ​តូ​ឌុប​បន្ថែម​ទៀត។

បន្ទាប់​ពី​សន្សំ​លុយ​បាន​មួយ​ចំនួន​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ស្នើ​សុំ​ប្រាក់​កម្ចី​ជា​លើក​ទី​២ ​ពី​សម្បត្តិ ​ហ្វាយ​នែន​ ដើ​ម្បី​ទិញ​ម៉ូ​តូ​កង់​3 ​ដូច​នេះ​ខ្ញុំ​អាច​រត់​ម៉ូ​តូ​កង់​បី​បាន​។

សព្វ​ថ្ងៃ ​ខ្ញុំ​ប្រើ​ម៉ូ​តូ​កង់​បី​រ​ប​ស់​ខ្ញុំ ​ដើ​ម្បី​ដឹក​ម្ហូប​អា​ហារ​ដែល​អ​តិ​ថិ​ជន​កម្មង់ ​ពី​តូប​លក់​អា​ហារ​រ​ប​ស់​ខ្ញុំ​ ហើយ​ចំ​ណូល​ពី​ថ្លៃ​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ពិត​ជា​បាន​ជួយ​បង្កើន​ចំណូល​ប្រ​ចាំ​ថ្ងៃ​រ​ប​ស់​ខ្ញុំ​ផង​ដែរ​។ ​ការ​ស្នើសុំ​ប្រាក់​កម្ចី​លើក​ទី​3 ​ពី​សម្បត្តិ ​ហ្វាយ​នែន ​ដើ​ម្បី​យក​ទៅ​បង្កើត​អា​ជី​វ​កម្ម​តូប​លក់​អា​ហារ​រ​ប​ស់​ខ្ញុំ​ដូច​សព្វថ្ងៃ​។

ជីវ​ភាព​គ្រួ​សារ​រ​ប​ស់​ខ្ញុំ​បាន​ធូរ​ធារ​ជាង​មុន ​ចាប់​តាំ​ងពី​ពេល​ដែល​ខ្ញុំ​ទ​ទួ​ល​បាន​ប្រាក់​កម្ចី​ពី ​សម្បត្តិ ​ហ្វាយ​នែន ​ជា​លើក​ដំ​បូង​មក​ម្លេះ​ ​ដែល​អាច​ឲ្យ​ខ្ញុំ​មាន​លុយ​សន្សំ​ដើ​ម្បី​បើ​ក​អា​ជី​វ​កម្ម​តូប​លក់​ម្ហូប​អា​ហារ​ផ្ទល់ខ្លួន​បែប​នេះ​។ ​ជា​មួយ​នឹង​ប្រាក់​ចំ​ណេញ​ដែល​បាន​មក​ពី​អា​ជី​វ​កម្ម ​យើង​ក៏​មាន​លទ្ធ​ភាព​អាច​ទិញ​ផ្ទះ​បាន​មួយ​ល្វែង​។ ​ជា​ច្រើន​ឆ្នាំ​កន្លង​មក ​យើង​ទ​ទួ​ល​ស្គាល់​ថា ​សម្បត្តិ ​ហ្វាយ​នែន ​កំ​ពុង​ព្យា​យាម​កែ​ល​ម្អរ​ជា​ប្រ​ចាំ​នូ​វ​គុណ​ភាព​នៃ​សេ​វា​បម្រើ​អ​តិ​ថិ​ជន​ឲ្យ​មាន​ភាព​ប្រ​សើរ​ឡើង​។ ​ឧទាហរណ៍​ដូច​ជា ​ខ្ញុំ​អាច​បង់​សង​ត្រ​លប់​នូវ​ប្រាក់​កម្ចី​រ​ប​ស់​ខ្ញុំ​តាម​រយៈ​ភ្នា​ក់​ងារ​វេរ​លុយ​នា​នា ​ហើយ​នៅ​ពេល​ខ្ញុំ​វេរ​លុយ​រួច ​ខ្ញុំ​គ្រាន់​តែ​ថត​វិក្ក​យ​បត្រ​ផ្ញើ​ទៅ​ឲ្យ​មន្ត្រី​ឥណ​ទាន​មើល​ជា​ការ​ស្រេច​។ ​លក្ខ​ខណ្ឌ​បែប​នេះ ​មាន​ភាព​ងាយ​ស្រួល​មែន​ទែន​ ហើយ​ចំ​ពោះ​ថ្លៃ​សេ​វា​ក្នុង​ការ​បង់​ប្រាក់​គឺ​ជា​ការ​ចំ​ណាយ​ទាំង​ស្រុង​របស់ ​សម្បត្តិ ​ហ្វាយ​នែន​។

ជា​ចុង​ក្រោយ ​ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ ​សម្បត្តិ ​ហ្វាយ​នែន​ សម្រាប់​ផ្តល់​ទំ​នុក​ចិត្ត ​និង ​ជួយ​គាំ​ទ្រ​ដល់​យើង​ខ្ញុំ​តាំង​ពី​ឆ្នាំ ​២០១៥​មក ​ហើយ​ព្រម​ទាំង​ជួយ​ឲ្យ​ខ្ញុំ​បន្ត​រក​ប្រាក់​ចំ​ណូល​ដើ​ម្បី​ជួយ​ដល់​គ្រួ​សារ​រ​ប​ស់​ខ្ញុំ ​ទោះ​បី​ជា​ស្ថិត​ក្នុង​អំ​ឡុង​ពេល​នៃ​ការ​រីក​រាល​ដាល​នៃ​មេ​រោគ​កូ​វីត ​19 ​ក៏​ដោយ​។

“ជោគ​ជ័យ​របស់​អ្នក​គឺ​ជា​ជោគ​ជ័យ​រ​ប​ស់​យើង​ខ្ញុំ​។ ​សូម​អ​នុ​ញ្ញាត​ឲ្យ​យើង​ខ្ញុំ​ជួយ​អ្នក​ឲ្យ​ទ​ទួ​ល​បាន​នូវ​ភាព​រីក​ចម្រើន!”

Share This Page:

FacebookTweetLinkedInPin
Previous
Previous Customer

ផន ថាវី

Next Customer

ហេង សៀងលី

Next

ជោគជ័យរបស់អ្នកគឺជាជោគជ័យរបស់យើងខ្ញុំ សូមអនុញ្ញាតឲ្យយើងខ្ញុំជួយដល់អ្នកឲ្យទទួលបាននូវភាពរីកចម្រើន!

© 2022 រក្សាសិទ្ធិគ្រប់យ៉ាង ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ភីអិលស៊ី

  Facebook Instagram LinkedIn YouTube
ឯកជនភាពនិងសុវត្ថិភាព លក្ខខណ្ឌ នៃ ការប្រើប្រាស់ កាអនុញ្ញាតឲ្យបញ្ចេញព័ត៌មាន