សេង សុភាព
ឈ្មោះ
សេង សុភាព
ក្រុមហ៊ុន
អាជីវករលក់ចាបហួយ, ភ្នំពេញ

នាងខ្ញុំឈ្មោះ សេង សុភាព ហើយខ្ញុំរស់នៅជាមួយគ្រួសាររបស់ខ្ញុំនៅ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្នខ្ញុំជាម្ចាស់តូបលក់ចាប់ហួយ ដែលមានលក់គ្រឿងទេស និងទំនិញផ្សេងៗទៀតគ្រប់ប្រភេទរួមទាំងលក់អង្ករផងដែរ។ បងប្រុសឈ្មោះ រិទ្ធិ ដែលជាអ្នកជិតខាងរបស់ខ្ញុំ បានណែនាំខ្ញុំឲ្យបានស្គាល់ សម្បត្តិហ្វាយនែន។ ខ្ញុំក៏បានក្លាយជាអតិថិជនរបស់សម្បត្តិ ហ្វាយនែនតាំងពីឆ្នាំ២០១៩មក នៅពេលដែលខ្ញុំបានស្នើសុំខ្ចីប្រាក់ជាលើកដំបូងសម្រាប់ពង្រីកមុខរបររបស់ខ្ញុំ។
មុនពេលដែលខ្ញុំទទួលបានឥណទានអាជីវកម្មពីសម្បត្តិហ្វាយនែន ខ្ញុំមានទុនបង្វិលសម្រាប់ទិញអង្ករចូលម្តងបានត្រឹមតែ១០បាវប៉ុណ្ណោះ សម្រាប់ដាក់លក់ជូនអតិថិជនរបស់ខ្ញុំ។ ប៉ុន្តែក្រោយពីទទួលបានឥណទានអាជីវកម្មពី សម្បត្តិ ហ្វាយនែន ខ្ញុំអាចបង្កើនទុនបង្វិលដើម្បីទិញអង្កររហូតដល់២០បាវ ដែលស្មើនឹង ១តោន សម្រាប់ដាក់លក់ជូនអតិថិជន។
ជីវភាពរស់នៅគ្រួសារខ្ញុំ ក៏មានភាពធូរធារជាងមុនគួរឲ្យកត់សម្គាល់ ចាប់តាំងពីខ្ញុំចាប់ផ្តើមប្រើប្រាស់ឥណទានអាជីវកម្មពី សម្បត្តិ ហ្វាយនែន ដោយខ្ញុំអាចរកចំណូលបានច្រើនជាងមុន ពីអាជីវកម្មលក់ចាប់ហួយរបស់ខ្ញុំ។ បទពិសោធន៍របស់ខ្ញុំក្នុងការប្រើប្រាស់ឥណទានជាមួយសម្បត្តិ ហ្វាយនែន គឺពិតជាអស្ចារ្យមែនទែន ជាពិសេសក្រុមមន្ត្រីបម្រើអតិថិជនមានភាពរួសរាយរាក់ទាក់ និងបានជួយណែនាំខ្ញុំ នៅពេលដែលខ្ញុំទៅដាក់ពាក្យស្នើសុំឥណទានអាជីវកម្ម។ ក្រុមមន្ត្រីបម្រើអតិថិជន ក៏បានពន្យល់ណែនាំប្រាប់យ៉ាងក្បោះក្បាយអំពីដំណើរការនៃការដាក់ពាក្យស្នើសុំខ្ចីប្រាក់ពីដើមដល់ចប់ ពីពេលដាក់ពាក្យដំបូងរហូតដល់ពេលដែលត្រូវបើកប្រាក់ ចំណាយពេលត្រឹមតែ៣ថ្ងៃនៃថ្ងៃធ្វើការតែប៉ុណ្ណោះ។ ចំណែកការបង់សងត្រលប់វិញគឺមានភាពងាយស្រួលមែនទែន ដោយខ្ញុំអាចបង់សងតាមរយៈភ្នាក់ងារវេរលុយ ដូចជា វីង ឬ ទ្រូម៉ាន់នី។
"ជោគជ័យរបស់អ្នកគឺជាជោគជ័យរបស់យើងខ្ញុំ សូមអនុញ្ញាតឲ្យយើងខ្ញុំជួយដល់អ្នកឲ្យទទួលបាននូវភាពរីកចម្រើន!"
