សំ សុខហេង
ឈ្មោះ
សំ សុខហេង
ក្រុមហ៊ុន
អ្នកលក់នៅក្រុងភ្នំពេញ

ខ្ញុំឈ្មោះ សំ សុខហេង រស់នៅ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ អាជីវកម្មចម្បងរបស់ខ្ញុំ តូបលក់បាយ គុយទាវ ព្រមទាំងរត់កង់បី។ កាលពីមុនខ្ញុំ និងប្រពន្ធខ្ញុំធ្លាប់លក់អាហារពេលព្រឹកផង អាហារពេលត្រង់ថ្ងៃផង និងអាហារពេលល្ងាចផងនៅតូបលក់អាហាររបស់យើង តែក្រោយពីប្រពន្ធរបស់ខ្ញុំបានឆ្លងទន្លេរួច យើងក៏សម្រេចចិត្តថាលក់តែអាហារពេលព្រឹកប៉ុណ្ណោះ។ មីងរបស់ខ្ញុំរស់នៅស្រុកកៀនស្វាយបានណែនាំខ្ញុំឲ្យស្គាល់ សម្បត្តិ ហ្វាយនែន។ គាត់បានណែនាំខ្ញុំឲ្យខ្ចីប្រាក់ពី សម្បត្តិ ហ្វាយនែន ព្រោះថាស្ថាប័ននេះផ្តល់នូវភាពងាយស្រួលដល់អតិថិជនព្រមទាំងសេវាកម្មរហ័ស។ ដូចនេះខ្ញុំក៏សម្រេចចិត្តដាក់ពាក្យស្នើសុំប្រាក់កម្ចីពី សម្បត្តិ ហ្វាយនែន ហើយអ្វីដែលខ្ញុំប្លែកក្នុងចិត្តនោះគឺ ខ្ញុំយល់ឃើញថារបៀបដាក់ពាក្យស្នើសុំខ្ចីប្រាក់មានភាពសាមញ្ញ និងការបំរើសេវាអតិថិជនមានភាពល្អប្រសើរ។ ខ្ញុំទទួលប្រាក់កម្ចីដំបូងពី សម្បត្តិ ហ្វាយនែន ក្នុងឆ្នាំ ២០១៥ យកទៅទិញម៉ូតូ ហើយរហូតមកដល់ពេលនេះ ខ្ញុំទទួលបានប្រាក់កម្ចីចំនួន3ដងហើយ។ មុនពេលខ្ញុំទទួលបានប្រាក់កម្ចីពី សម្បត្តិ ហ្វាយនែន ខ្ញុំបានធ្វើការជាមេចុងភៅនៅភោជនីដ្ឋានមួយកន្លែង ដើម្បីបង្កើនចំណូលក្នុងគ្រួសារ ហើយក្រៅពីម៉ោងធ្វើការខ្ញុំបានរត់ម៉ូតូឌុបបន្ថែមទៀត។
បន្ទាប់ពីសន្សំលុយបានមួយចំនួន ខ្ញុំក៏សម្រេចចិត្តស្នើសុំប្រាក់កម្ចីជាលើកទី២ ពីសម្បត្តិ ហ្វាយនែន ដើម្បីទិញម៉ូតូកង់3 ដូចនេះខ្ញុំអាចរត់ម៉ូតូកង់បីបាន។
សព្វថ្ងៃ ខ្ញុំប្រើម៉ូតូកង់បីរបស់ខ្ញុំ ដើម្បីដឹកម្ហូបអាហារដែលអតិថិជនកម្មង់ ពីតូបលក់អាហាររបស់ខ្ញុំ ហើយចំណូលពីថ្លៃដឹកជញ្ជូនម្ហូបអាហារពិតជាបានជួយបង្កើនចំណូលប្រចាំថ្ងៃរបស់ខ្ញុំផងដែរ។ ការស្នើសុំប្រាក់កម្ចីលើកទី3 ពីសម្បត្តិ ហ្វាយនែន ដើម្បីយកទៅបង្កើតអាជីវកម្មតូបលក់អាហាររបស់ខ្ញុំដូចសព្វថ្ងៃ។
ជីវភាពគ្រួសាររបស់ខ្ញុំបានធូរធារជាងមុន ចាប់តាំងពីពេលដែលខ្ញុំទទួលបានប្រាក់កម្ចីពី សម្បត្តិ ហ្វាយនែន ជាលើកដំបូងមកម្លេះ ដែលអាចឲ្យខ្ញុំមានលុយសន្សំដើម្បីបើកអាជីវកម្មតូបលក់ម្ហូបអាហារផ្ទល់ខ្លួនបែបនេះ។ ជាមួយនឹងប្រាក់ចំណេញដែលបានមកពីអាជីវកម្ម យើងក៏មានលទ្ធភាពអាចទិញផ្ទះបានមួយល្វែង។ ជាច្រើនឆ្នាំកន្លងមក យើងទទួលស្គាល់ថា សម្បត្តិ ហ្វាយនែន កំពុងព្យាយាមកែលម្អរជាប្រចាំនូវគុណភាពនៃសេវាបម្រើអតិថិជនឲ្យមានភាពប្រសើរឡើង។ ឧទាហរណ៍ដូចជា ខ្ញុំអាចបង់សងត្រលប់នូវប្រាក់កម្ចីរបស់ខ្ញុំតាមរយៈភ្នាក់ងារវេរលុយនានា ហើយនៅពេលខ្ញុំវេរលុយរួច ខ្ញុំគ្រាន់តែថតវិក្កយបត្រផ្ញើទៅឲ្យមន្ត្រីឥណទានមើលជាការស្រេច។ លក្ខខណ្ឌបែបនេះ មានភាពងាយស្រួលមែនទែន ហើយចំពោះថ្លៃសេវាក្នុងការបង់ប្រាក់គឺជាការចំណាយទាំងស្រុងរបស់ សម្បត្តិ ហ្វាយនែន។
ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណចំពោះ សម្បត្តិ ហ្វាយនែន សម្រាប់ផ្តល់ទំនុកចិត្ត និង ជួយគាំទ្រដល់យើងខ្ញុំតាំងពីឆ្នាំ ២០១៥មក ហើយព្រមទាំងជួយឲ្យខ្ញុំបន្តរកប្រាក់ចំណូលដើម្បីជួយដល់គ្រួសាររបស់ខ្ញុំ ទោះបីជាស្ថិតក្នុងអំឡុងពេលនៃការរីករាលដាលនៃមេរោគកូវីត 19 ក៏ដោយ។
“ជោគជ័យរបស់អ្នកគឺជាជោគជ័យរបស់យើងខ្ញុំ។ សូមអនុញ្ញាតឲ្យយើងខ្ញុំជួយអ្នកឲ្យទទួលបាននូវភាពរីកចម្រើន!”

Previous Customer
ផន ថាវី
Next Customer
ហេង សៀងលី
