ហេង សៀងលី
ឈ្មោះ
ហេង សៀងលី
ក្រុមហ៊ុន
ម្ចាស់ហ្គារាស់ជួសជុលរថយន្តនៅភ្នំពេញ

ខ្ញុំមានមោទនភាពក្នុងនាមជាម្ចាស់យានដ្ឋានជួសជុលរថយន្ត។ ខ្ញុំបានទទួលនូវបទពិសោធន៍នៃការផ្តល់កម្ចីពី សម្បត្តិ ហ្វាយនែន តាមរយៈ ហ្វេសប៊ុក ផេក។ ចាប់តាំងពីខ្ញុំទទួលបានប្រាក់កម្ចីសម្រាប់អាជីវកម្មជាលើកទី១ ពីសម្បត្តិ ហ្វាយនែន រហូតមកដល់ពេលនេះមានរយៈពេល២ឆ្នាំហើយ ដើម្បីទិញសម្ភារ គ្រឿងបរិក្ខាសម្រាប់ជួសជុលរថយន្ត និងពង្រីកទំហំយានដ្ឋានជួសជុលរថយន្តនេះពី ទទឹង៥ម៉ែត្រ និង បណ្តោយ៤០ម៉ែត្រ ទៅទទឹង១០ម៉ែត្រ និងបណ្តោយ៤០ម៉ែត្រ។ ខ្ញុំពេញចិត្តខ្លាំងណាស់ចំពោះសេវាឆាប់រហ័ស និងមានទំនុកចិត្ត ពី សម្បត្តិ ហ្វាយនែន ទោះបីជាស្ថិតក្នុងអំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីត 19យ៉ាងណាក្តី ដោយគ្រាន់តែចំណាយពេលត្រឹមតែ ៥ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ ដោយចាប់ផ្តើមគិតពីថ្ងៃដែលខ្ញុំដាក់ពាក្យស្នើសុំខ្ចីប្រាក់ រហូតដល់ថ្ងៃដែលខ្ញុំទទួលប្រាក់កម្ចី។ ខ្ញុំបានណែនាំមិត្តភក្កិដែលជាអ្នកប្រកបមុខរបរដូចគ្នា ឲ្យប្រើប្រាស់សេវាឥណទានពី សម្បត្តិ ហ្វានែន ដោយខ្ញុំជឿថា សម្បត្តិ ហ្វាយនែន នឹងផ្តល់ជូននូវសេវាដែលឆាប់រហ័ស និងមានទំនុកចិត្តខ្ពស់ ស្របតាមឆន្ទៈរបស់ខ្លួន។
“ជោគជ័យរបស់អ្នកគឺជាជោគជ័យរបស់យើងខ្ញុំ សូមអនុញ្ញាតឲ្យយើងខ្ញុំជួយដល់អ្នកឲ្យទទួលបាននូវភាពរីកចម្រើន!”

Previous Customer
សំ សុខហេង
Next Customer
សេង សុភាព
