គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ប្រកាសអ្នកឈ្នះរង្វាន់សម្រាប់យុទ្ធនាការទូទាត់ប្រាក់កម្ចីតាមប្រព័ន្ធអនឡាញ2.0 និង ប្រកាស់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្នើសុំប្រាក់កម្ចីតាមប្រព័ន្ធឌីជីថលដែលមានឈ្មោះថា “Kjey PAPA”
Author
Posted On
25, ខែកុម្ភៈ, 2022
(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន បានរៀបចំព្រឹត្តិការណ៍នេះដើម្បីចាប់ឆ្នោតផ្សងសំណាងផ្តល់រង្វាន់លើកទឹកចិត្តដល់អតិថិជនសម្រាប់យុទ្ធនាការទូទាត់ប្រាក់កម្ចីតាមអនឡាញ2.0 ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី 01 ខែឧសភា ឆ្នាំ2021 ដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ជាមួយនឹងរង្វាន់ដ៏អស្ចារ្យចំនួន 22រង្វាន់ ដូចជា ម៉ូតូ Honda Dream ស៊េរីថ្មីចំនួន 1រង្វាន់ និងទូរស័ព្ទស្មាតហ្វូន OPPO ចំនួន 21 រង្វាន់។
"គោលបំណងនៃយុទ្ធនាការនេះគឺមិនត្រឹមតែដើម្បីការពារការរីករាលដាលនៃ Covid-19 ក្នុងអំឡុងពេលនៃការរាតត្បាតខ្លាំងបំផុតកាលពីឆ្នាំមុនប៉ុណ្ណោះទេ ថែមទាំងសម្រាប់អតិថិជនរបស់យើងក្នុងការទទួលយករបៀបទូទាត់កម្ចីតាមឌីជីថលដែលជាមធ្យោបាយឆ្ពោះទៅមុខផងដែរ។ តាមរយៈការវិវត្តន៍ក្នុងប្រទេសយើង និងប្រជាជានទាំងអស់នាពេលបច្ចុប្បន្ន យើងចាំបាច់ត្រូវតែសម្របខ្លួនជានិច្ចក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងព័ត៌មានវិទ្យាក្នុងដំណើរការអាជីវកម្ម ក៏ដូចជាការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នាផងដែរ។ កត្តាដែលសំខាន់បំផុត គឺត្រូវតែផ្លាស់ប្តូរ ការយល់ឃើញ និងការគិតរបស់យើង។ ប្រសិនបើយើងមិនផ្លាស់ប្តូរចំនុចទាំងនេះទេ យើងនឹងជួបនូវឧបសគ្គក្នុងការបង្កើតនូវប្រសិទ្ធផលប្រតិបត្តិការ ក្នុងការប្រកួតប្រជែង ដើម្បីផ្តល់នូវសេវាកម្មដែលប្រកបដោយគុណភាពល្អដល់អតិថិជនរបស់យើង” នេះជាការលើកឡើងរបស់លោក Harvey Poh អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន។
ឆ្លៀតក្នុងឱកាសនៃកម្មវិធីនេះផងដែរ សម្បត្តិ ហ្វាយនែន បានដាក់ឱ្យប្រើប្រាស់នូវ ឡូហ្កោ និងឈ្មោះនៃប្រព័ន្ធស្នើសុំប្រាក់កម្ចីតាមប្រព័ន្ធឌីជីថលរបស់ខ្លួន។ ប្រព័ន្ធឌីជីថលនេះមានឈ្មោះថា “Kjey PAPA”
ឈ្មោះនេះត្រូវបានបង្ហាញអំពីបំណងប្រាថ្នារបស់ សម្បត្តិ ហ្វាយនែន ក្នុងការកសាងចំណង ទំនាក់ទំនងដ៏រឹងមាំជាមួយនឹងអតិថិជនរបស់ខ្លួនដោយផ្អែកលើ ការទទួលខុសត្រូវ សុចរិតភាព ភាពស្មោះត្រង់ ភាពបើកចំហ និងការជឿទុកចិត្ត ប្រៀបដូចជាទំនាក់ទំនងរវាងឪពុក និងកូន។
“Kjey PAPA គឺជាប្រព័ន្ធបច្ចេកវិទ្យារួមបញ្ចូលគ្នាពេញលេញទី1 សម្រាប់ផ្តល់ឥណទានតាមទម្រង់ឌីជីថល ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ ទម្រង់ឌីជីថលនេះ គឺជាភស្តុតាងនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការសម្របខ្លួនជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការផ្តល់ឥណទាន ដែលយើងត្រូវបន្តប្រឹងប្រែងក្នុងការផ្តល់នូវសេវាកម្មកាន់តែល្អប្រសើរជូនអតិថិជនរបស់យើង” នេះជាប្រសាសន៍បន្ថែមរបស់លោក Harvey។
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន
សម្បត្តិ ហ្វាយនែន គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ដែលផ្តោតលើការផ្តល់ដំណោះស្រាយ និងសេវាកម្មហិរញ្ញវត្ថុតាមបែបឌីជីថលដល់វិស័យ សហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យម(MSME)។ ក្នុងរយៈពេល 7 ឆ្នាំកន្លងមកនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន បានបម្រើអតិថិជន(MSME)ជាង 60,000 អតិថិជននៅទូទាំងប្រទេស ជាមួយនឹងការផ្តល់ប្រាក់កម្ចីសរុបចំនួនជិត 50 លានដុល្លារអាមេរិក។ ជាមួយ សម្បត្តិ ហ្វាយនែន យើងចង់ក្លាយជាគ្រឹះស្ថានមួយឈានមុខគេក្នុង បច្ចេកវិទ្យាហិរញ្ញវត្ថុ ជាមួយនឹងការផ្តល់សេវាហិរញ្ញវត្ថុតាមទំរង់ឌីជីថល ដែលមានលក្ខណៈងាយស្រួលសម្រាប់យើងទាំងអស់គ្នាក្នុងការប្រើប្រាស់។ ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យារួមបញ្ចូលគ្នាពេញលេញចុងក្រោយបំផុត សម្រាប់ផ្តល់ឥណទានតាមទម្រង់ឌីជីថល ក្រោមឈ្មោះថា "Kjey PAPA" គឺជាភស្តុតាងនៃការប្តេជ្ញាចិត្តរបស់យើងដើម្បីពន្លឿនការសម្របខ្លួនជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងសហគមន៍ ជាពិសេសផ្នែកដែលមិនទទួលបាន និងក្រោមការមិនទទួលបានការបំរើសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។


Previous Article
អ្នកជំនាញក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ពន្យល់ហេតុផលដែលប្រើប្រាស់ឥណទានជួបរឿងបរាជ័យ មិនអាចដោះបំណុលបាន
Next Article
បុងកាហ្វេ (ខេមបូឌា) ចាប់ដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ភីអិលស៊ី
