preloader

× CLOSE
SAMBAT Finance logo
  • អំពីផលិតផលឥណទាន
    • ឥណទានប្រាក់បៀវត្ស
      • ឥណទានបុរេប្រទានប្រាក់បៀវត្ស
      • ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
      • ឥណទានប្រាក់បៀវត្សខ្នាតតូចបំផុត
    • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញទូរស័ព្ទចល័ត
      • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញម៉ូតូ
      • ឥណទានសម្រាប់ទិញត្រីចក្រយានយន្ត (ម៉ូតូកង់បី)
      • ឥណទានសម្រាប់ទិញរថយន្ត
    • ឥណទានភូមិ
    • ឥណទានកែលំអរគេហដ្ឋាន
    • ឥណទានអាជីវកម្ម
    • ឥណទានសាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យម
  • អំពីយើងខ្ញុំ
    • ការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា
    • អតិថិជនរបស់យើង
    • ព័ត៌មានទូទៅ
    • កម្រងរូបភាពនានា
    • ការងារជួយសង្គម
  • អំពីដៃគូអាជីវកម្ម
    • ចុះឈ្មោះធ្វើជាដៃគូអាជីវកម្មថ្មី
    • បញ្ជីរាយនាមដៃគូអាជីវកម្មសំខាន់ៗ
    • ប្រូមូសិនថ្មីៗ
  • ស្វែងរកជំនួយពីយើងខ្ញុំ
    • កម្រងសំណួរ-ចម្លើយ
    • ប្រភពនៃព័ត៌មាន
    • ថ្ងៃឈប់សម្រាកជាសាធារណៈ
    • ទំនាក់ទំនងមកយើងខ្ញុំ
    • ទីតាំងសាខា
  • អំពីការងារ
    • សក្ខីកម្មរបស់និយោជិត
    • ឱកាសការងារ
  • ស្នើរសុំកម្ចី

ដំណឹងពិសេស | កម្មវិធីផ្តល់ ឥណទានគាំពារ ក្នុងវិបត្តិកូវីដ ដែលមិនមានការប្រាក់

Author

Digital Lending Department

Posted On

5, ខែ​ឧសភា, 2021

ដោយមើលឃើញពីការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩នាពេលថ្មីៗនេះ ដែលបានបណ្តាលឲ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនជាច្រើនគ្រួសារនៅក្នុងរាជធានីភ្នំពេញ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការជម្រាបជូននូវកម្មវិធីពិសេសរបស់យើង ស្តីពីការផ្តល់ឥណទានគាំពារ ក្នុងវិបត្តិកូវីដ ដោយមិនមានការប្រាក់ ជូនដល់និយោជិតនៃដៃគូសហការទាំងអស់របស់យើងដែលបានចូលរួមក្នុងកម្មវិធីជួយសង្គមនេះ។

កម្មវិធី ឥណទានគាំពារ ក្នុងវិបត្តិកូវីដ ដោយមិនមានការប្រាក់ របស់យើងខ្ញុំ មានចេតនាក្នុងជួយសម្រួលដោះស្រាយផលលំបាកផ្នែកហិរញ្ញវត្ថុជូនអតិថិជនក្នុងសហគមន៍ ដែលកំពុងជួបការលំបាកនាពេលបច្ចុប្បន្ន ហើយក៏ជាសក្ខីភាពដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងក៏កាចសាហាវនេះ។

គ្រឹះស្ថាន សម្បត្តិ ហ្វាយនែន យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមចំណែកបន្តិចបន្តួចរបស់យើងខ្ញុំក្នុងការជួយដល់សហគមន៍នៅថ្ងៃនេះ អាចប្រែក្លាយជាការលើកទឹកចិត្តចំពោះក្រុមហ៊ុនឬស្ថាប័នដទៃៗទៀតឲ្យចូលរួមជាមួយពួកយើងក្នុងការផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុកាន់តែច្រើនឡើងៗដល់ប្រជាជននៅក្នុងសហគមន៍ ក្នុងការប្រយុទ្ធប្រឆាំងរបស់យើង ទៅនឹងការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ដ៏សហាវនេះ។

ជាចុងក្រោយ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមជួយឲ្យសេដ្ឋកិច្ចជាតិក្នុងប្រទេសយើង ត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័ស រួមទាំងស្ថានភាពសេដ្ឋកិច្ចនៃគ្រួសារនីមួយៗឆាប់បានវិលត្រលប់ទៅរកសភាពធម្មតាឡើងវិញក្នុងឆាប់ៗនេះ។

ព័ត៌មានសំខាន់៖

នៅពេលនេះយើងខ្ញុំបានត្រៀមរៀបចំរួចជាស្រេច ក្នុងការទទួលពាក្យស្នើសុំប្រើប្រាស់ ឥណទានគាំពារ ក្នុងវិបត្តិកូវីដ។ រាល់ ពាក្យស្នើសុំឥណទានដែលបានទទួលទាំងអស់ នឹងដំណើរការតាមប្រព័ន្ធឌីជីថល ក្នុងរយៈពេល២៤ម៉ោង ដោយប្រើប្រាស់ប្រព័ន្ធវិភាគ និងសិក្សាវាយតម្លៃ់ទំនងមកយើងខ្ញុំឥណទានន្នុងសំណើឥណទានតាមបែបឌីជីថល ហើយក្នុងករណីដែលសំណើឥណទានទទួលបានការអនុម័ត ឥណទាននោះនឹងត្រូវផ្តល់ជូនតាមរយៈគណនីឌីជីថលរបស់លោកអ្នក នៅថ្ងៃធ្វើការបន្ទាប់។ យើងខ្ញុំសូមធ្វើការណែនាំលោកអ្នក ចំពោះការផ្ញើនូវព័ត៌មាន និងឯកសារគាំទ្រផ្សេងៗដែលតម្រូវឲ្យមាន​សម្រាប់ការដាក់ពាក្យស្នើសុំឥណទានមកយើងខ្ញុំ សូមផ្ញើតាមរយៈបណ្តាញទំនាក់ទំនងដែលបានកំណត់រួមមាន តេលេក្រាម ឬ ហ្វេសបុក និងមិនតម្រូវឲ្យជួបប្រាស្រ័យដោយផ្ទាល់នោះទេ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈទូរស័ព្ទលេខ 023 99 77 22 ឬ 093 99 77 22 ។     មន្ត្រីទំនាក់ទំនងរបស់យើង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជូននូវព័ត៌មានដែលលោកអ្នកត្រូវការ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទ​ ដល់ថ្ងៃអាទិត្យ ពីម៉ោង 8:00ព្រឹក រហូតដល់ម៉ោង 5:00ល្ងាច។

នៅពេលនេះ យើងខ្ញុំកំពុងធ្វើការចុះឈ្មោះដៃគូសហការ ដែលមានបំណងចូលរួមកម្មវិធីជួយសង្គម ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងមកយើងខ្ញុំឥឡូវនេះ។

ភាពជោគជ័យរបស់លោកអ្នក គឺជាជោគជ័យរបស់យើងខ្ញុំ! សូមអនុញ្ញាតឲ្យយើងខ្ញុំជួយដល់លោកអ្នកដើម្បីឲ្យបាននូវភាពរីកចម្រើន!

ពីយើងខ្ញុំទាំងអស់គ្នា ជាបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ភីអិលស៊ី

ចែករំលែក:

FacebookTweetLinkedInPin
Previous
Previous Article

សេចក្តីជូនដំណឹង | សារ ក្នុងឱកាសនៃខួបប្រតិបត្តិការគម្រប់៦ឆ្នាំ

Next Article

សេចក្តីជូនដំណឹងដែលសំខាន់ | ស្តីអីការផ្អាកដំណើរការជាបណ្តោះអាសន្ន ចំពោះប្រតិបត្តិការរបស់ការិយាល័យសាខាមួយចំនួន នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន

Next

ជោគជ័យរបស់អ្នកគឺជាជោគជ័យរបស់យើងខ្ញុំ សូមអនុញ្ញាតឲ្យយើងខ្ញុំជួយដល់អ្នកឲ្យទទួលបាននូវភាពរីកចម្រើន!

© 2025 រក្សាសិទ្ធិគ្រប់យ៉ាង ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ភីអិលស៊ី

  Facebook Instagram LinkedIn YouTube
ឯកជនភាពនិងសុវត្ថិភាព លក្ខខណ្ឌ នៃ ការប្រើប្រាស់ កាអនុញ្ញាតឲ្យបញ្ចេញព័ត៌មាន