preloader

× CLOSE
SAMBAT Finance logo
  • អំពីផលិតផលឥណទាន
    • ឥណទានប្រាក់បៀវត្ស
      • ឥណទានបុរេប្រទានប្រាក់បៀវត្ស
      • ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
      • ឥណទានប្រាក់បៀវត្សខ្នាតតូចបំផុត
    • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញទូរស័ព្ទចល័ត
      • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញម៉ូតូ
      • ឥណទានសម្រាប់ទិញត្រីចក្រយានយន្ត (ម៉ូតូកង់បី)
      • ឥណទានសម្រាប់ទិញរថយន្ត
    • ឥណទានភូមិ
    • ឥណទានកែលំអរគេហដ្ឋាន
    • ឥណទានអាជីវកម្ម
    • ឥណទានសាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យម
  • អំពីយើងខ្ញុំ
    • ការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា
    • អតិថិជនរបស់យើង
    • ព័ត៌មានទូទៅ
    • កម្រងរូបភាពនានា
    • ការងារជួយសង្គម
  • អំពីដៃគូអាជីវកម្ម
    • ចុះឈ្មោះធ្វើជាដៃគូអាជីវកម្មថ្មី
    • បញ្ជីរាយនាមដៃគូអាជីវកម្មសំខាន់ៗ
    • ប្រូមូសិនថ្មីៗ
  • ស្វែងរកជំនួយពីយើងខ្ញុំ
    • កម្រងសំណួរ-ចម្លើយ
    • ប្រភពនៃព័ត៌មាន
    • ថ្ងៃឈប់សម្រាកជាសាធារណៈ
    • ទំនាក់ទំនងមកយើងខ្ញុំ
    • ទីតាំងសាខា
  • អំពីការងារ
    • សក្ខីកម្មរបស់និយោជិត
    • ឱកាសការងារ
  • ស្នើរសុំកម្ចី

បុងកាហ្វេ (ខេមបូឌា) ចាប់ដៃគូ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សម្បត្តិ​ហ្វាយនែន ភីអិលស៊ី

Author

Posted On

16, ខែ​មីនា, 2022

ភ្នំពេញ ថ្ងៃទី ១៥ មីនា ២០២២៖ ​បុង​កា​ហ្វេ ​(ខេម​បូឌា) ​និង​គ្រឹះ​ស្ថាន​មី​ក្រូ​ហិ​រញ្ញ​វត្ថុ ​សម្បត្តិ ​ហ្វាយ​នែន ​ភី​អិ​ល​ស៊ី ​សូម​ជម្រាប​ជូន​សា​ធា​រ​ណ​ជន​ឲ្យ​បាន​ជ្រាប​ថា​ក្រុម​ហ៊ុន​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​លើ​ភាព​ជា​ដៃ​គូ ​ក្នុង​ការ​ផ្តល់ ​ជូន​នូ​វដំ​ណោះ​ស្រាយ​ផ្នែក​ហិរ​ញ្ញ​វត្ថុ ​ក្នុង​លក្ខខណ្ឌ​ល្អ​បំ​ផុត​ដល់​អ្នក​ដែល​ចង់​បើក​ហាង​កា​​ហ្វេ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា ​ដើ​ម្បី​អាច ​ក្លាយ​ជា​ម្ចាស់​ម៉ា​ស៊ីន​កា​ហ្វេ​ពី​អឺ​រ៉ុ​ប​ដែល​មាន​គុ​ណ​ភាព​ខ្ពស់ ​គ្រឿង​បរិក្ខា​ឆុង​កា​ហ្វេ ​និង​គ្រឿង​ធ្វើ​ភេស​ជ្ជៈ​ផ្សេង​ៗ​។

កិច្ច​ព្រម​ព្រៀង​​នេះ​​បាន​​នាំ​មក​នូវ​ភាព​ជា​ដៃ​គូរ​វាង​​ក្រុម​ហ៊ុន​ធំ​ពីរ​​ដែល​មាន​សាវ​តារ​ដ៏​រឹ​ង​មាំ​នៅ​ក្នុង​​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​។ ​បុងកា​ហ្វេ ​(ខេម​បូ​ឌា​) ​គឺ​ជា​ក្រុម​ហ៊ុន​ចែ​ក​ចាយ ​និង​លក់​ដុំ​នូវ​ផ​លិ​ត​ផល ​និង​ឧ​ប​ករ​ណ៍​ឆុង​កា​ហ្វេ ​រី​ឯ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិ​រ​ញ្ញ​វត្ថុ​ សម្បត្តិ ​​ហ្វា​យ​នែន ​ភី​អិល​ស៊ី ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០១៥ ​គឺ​ជា​គ្រឹះ​ស្ថាន​ផ្តល់​ប្រាក់​កម្ចី​តាម​ប្រ​ព័ន្ធ​ឌី​ជី​ថល​  (Fintech) ​ដែល​មាន​គោល​បំណង​ផ្តល់​ជូន​នូវ​ដំ​ណើរ​ការ​នៃ​ការ​ស្នើ​សុំ​ខ្ចី​ប្រាក់ ​ប្រកប​ដោយ​ភាព​រលូន ​និង​កាន់​តែ​រហ័ស ​ដល់​អតិថិជន​ទាំង​អស់​របស់​ខ្លួន​។

ជា​មួយ​នឹង​ភាព​ជា​ដៃ​គូ​នេះ ​ទឹក​ប្រាក់​ឥណទាន​ពី​គ្រឹះ​ស្ថាន​មី​ក្រូ​ហិ​រញ្ញ​វត្ថុ ​សម្បត្តិ ​​ហ្វាយនែន ​អាច​ផ្តល់​ជូន​ខ្ចី​រ​ហូត​ដល់​ទៅ ​២០ ០០០​ដុល្លារ​អាមេរិក​ ជា​មួយ​នឹង​រយៈ​ពេល​កម្ចី​រហូត​ដល់ ​៣៦ ​ខែ ​ឬ ​៣ ​ឆ្នាំ ​ដែល​មាន​អត្រា​ការ​ប្រាក់​បត់​បែន ​ដែល​អត្រា​ការ​ ប្រាក់​អប្បរមា​ត្រឹមតែ​១.៥% ​ក្នុង​មួយ​ខែ ​អា​ស្រ័យ​លើ​លក្ខណៈ​សម្បត្តិ​របស់​អតិថិជន​។

លោក ​Harry Wong ​អគ្គនាយក​ក្រុម​ហ៊ុន​បុង​កាហ្វេ ​(ខេមបូឌា) ​ប្រចាំ​ប្រទេស ​បាន​មាន​ប្រសាសន៍​ថា ​“ជាមួយនឹង​ ​ដំណោះ​ស្រាយ​ផ្នែក​ហិ​រញ្ញ​វត្ថុ​ដែល​មាន​ភាព​បត់​បែន ​ផ្តល់​ជូន​ដោយ ​គ្រឹះ​ស្ថាន ​សម្បត្តិ ​ហ្វាយនែន ​យើង​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ​ពេល​នេះ​អតិថិជន​របស់​យើង ​អាច​ក្លាយ​ជា​ម្ចាស់​អា​ជី​វកម្ម​ ដើម្បី​បើក​ដំណើរ​ការ​ហាង​កាហ្វេ​ផ្ទាល់​ខ្លួន​បាន​ដោយ​ងាយ​។ យើង​ខ្ញុំ​ពិត​ជា​មាន​ក្តី​សោ​មនស្ស​រីក​រាយ​ជា​ខ្លាំង​ជា​មួយ​នឹង​ភាព​ជា​ដៃ​គូ ​ជា​មួយ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិ​រញ្ញ​វត្ថុ ​សម្បត្តិ ​ហ្វាយនែន ​ដោយឈរ​លើ​គោល​ការណ៍ ​“ឈ្នះ-ឈ្នះ”​ ”​។

យោង​តាម​ប្រ​សាស​ន៍​របស់ ​លោក ​Harvey ​Poh​ អគ្គ​នា​យក ​​នៃ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិ​រញ្ញ​វត្ថុ ​សម្បត្តិ ​ហ្វាយនែន ​បាន​ថ្លែង​ថា

“គ្រឹះ​ស្ថាន​មី​ក្រូ​ហិ​រញ្ញ​វត្ថុ ​សម្បត្តិ ​ហ្វាយ​នែន ​យើង​ខ្ញុំ​មាន​មោ​ទ​ន​ភាព​ចំ​ពោះ​ការ​យល់​យ៉ាង​ច្បាស់​អំ​ពី​តម្រូវ​ការ​របស់​អ​តិ​ថិ​ជន​ ដោយ ​យើង​ខ្ញុំ​បាន​បង្កើត​នូវ​ដំ​ណោះ​ស្រាយ​ផ្នែក​ហិ​រញ្ញ​វត្ថុ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​លាក់​របស់​អ​តិ​ថិ​ជន​គ្រប់​រូប​។ យើង​ខ្ញុំ​ជឿ​ជាក់​ថា​គំនិត​ផ្តួច​ផ្តើម​លើ​ការ​ផ្តល់​ហិ​រញ្ញ​ប្បទាន​របស់​យើង ​តាមរ​យៈ​ភាព​ជា​ដៃ​គូ​ជា​មួយ ​បុង​កា​ហ្វេ ​នឹង​អាច​បណ្តុះ ​និង​​អ​ភិ​វឌ្ឍ​នូវ​ស្មា​រតី​ជា​ស​ហ​គ្រិន​ក្នុង​ចំ​ណោម​យុ​វ​ជន​។”

Publications: Sabay, Business Cambodia, Bon Cafe's Facebook page

ចែករំលែក:

FacebookTweetLinkedInPin
Previous
Previous Article

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ប្រកាសអ្នកឈ្នះរង្វាន់សម្រាប់យុទ្ធនា​ការទូទាត់​ប្រាក់​កម្ចី​តាម​ប្រព័ន្ធ​អនឡាញ​2.0 និង ប្រកាស់​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នូវ​ប្រព័ន្ធ​ស្នើសុំ​ប្រាក់​កម្ចី​តាម​ប្រព័ន្ធ​ឌីជីថល​ដែល​​មាន​ឈ្មោះ​ថា “Kjey PAPA”

Next Article

SAMBAT Finance is now connected to ACLEDA Mobile Banking & ACLEDA Internet Banking

Next

ជោគជ័យរបស់អ្នកគឺជាជោគជ័យរបស់យើងខ្ញុំ សូមអនុញ្ញាតឲ្យយើងខ្ញុំជួយដល់អ្នកឲ្យទទួលបាននូវភាពរីកចម្រើន!

© 2025 រក្សាសិទ្ធិគ្រប់យ៉ាង ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ភីអិលស៊ី

  Facebook Instagram LinkedIn YouTube
ឯកជនភាពនិងសុវត្ថិភាព លក្ខខណ្ឌ នៃ ការប្រើប្រាស់ កាអនុញ្ញាតឲ្យបញ្ចេញព័ត៌មាន