ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន និង ក្រុមហ៊ុន ធានារ៉ាប់រងទូទៅ ស៊ីប៊ី ក្នុងការផ្តល់សេវាធានារ៉ាប់រងជូនដល់អតិថិជន
Author
Posted On
19, ខែឧសភា, 2022
ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ 2022 រាជធានីភ្នំពេញ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ធានារ៉ាប់រងទូទៅ ស៊ីប៊ី ដើម្បីផ្តល់ការធានារ៉ាប់រងលើរថយន្ត និង គ្រោះថ្នាក់ផ្ទាល់ខ្លួនជូនអតិថិជនរបស់សម្បត្តិហ្វាយនែន ។
គោលបំណងចម្បងនៃការធានារ៉ាប់រងនេះ គឺផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនអតិថិជនរបស់ សម្បត្តិហ្វាយនែន ដែលជួបប្រទះនូវការខូចខាតរថយន្ត ឬការរងបួសរាងកាយ ដែលបណ្តាលមកពីការប៉ះទង្គិចគ្នាដោយ គ្រោះថ្នាក់ចរាចរណ៍ចៃដន្យ និង ឧប្បត្តិហេតុណាមួយដែលធ្វើអោយមានការបាត់បង់ផ្នែកណាមួយនៃរូបរាងកាយ ឬពិការភាពអចិន្ត្រៃយ៍ និងគ្រោះថ្នាក់ដល់អាយុជីវិត។ សម្បត្តិហ្វាយនែន យើងខ្ញុំជឿជាក់ថា ការធានារ៉ាប់រងគឺជាការការពារដ៏សំខាន់មួយ ដើម្បីការពារគ្រួសារ និងមនុស្សជាទីស្រលាញ់របស់យើងនៅពេលជួបទុក្ខលំបាកផ្នែកហិរញ្ញវត្ថុនៅពេលដែលមានសមាជិកគ្រួសារជួបគ្រោះថ្នាក់ចៃដន្យដែលបង្ករជាពិការភាព ឬទទួលមរណភាព ។





Previous Article
SAMBAT Finance is now connected to ACLEDA Mobile Banking & ACLEDA Internet Banking
Next Article
ព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបាន- កម្មវិធីទំនួលខុសត្រូវសង្គមរៀបចំដោយ សម្បត្តិ ហ្វាយនែន
