preloader

× CLOSE
SAMBAT Finance logo
  • អំពីផលិតផលឥណទាន
    • ឥណទានប្រាក់បៀវត្ស
      • ឥណទានបុរេប្រទានប្រាក់បៀវត្ស
      • ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
      • ឥណទានប្រាក់បៀវត្សខ្នាតតូចបំផុត
    • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញទូរស័ព្ទចល័ត
      • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញម៉ូតូ
      • ឥណទានសម្រាប់ទិញត្រីចក្រយានយន្ត (ម៉ូតូកង់បី)
      • ឥណទានសម្រាប់ទិញរថយន្ត
    • ឥណទានភូមិ
    • ឥណទានកែលំអរគេហដ្ឋាន
    • ឥណទានអាជីវកម្ម
    • ឥណទានសាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យម
  • អំពីយើងខ្ញុំ
    • ការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា
    • អតិថិជនរបស់យើង
    • ព័ត៌មានទូទៅ
    • កម្រងរូបភាពនានា
    • ការងារជួយសង្គម
  • អំពីដៃគូអាជីវកម្ម
    • ចុះឈ្មោះធ្វើជាដៃគូអាជីវកម្មថ្មី
    • បញ្ជីរាយនាមដៃគូអាជីវកម្មសំខាន់ៗ
    • ប្រូមូសិនថ្មីៗ
  • ស្វែងរកជំនួយពីយើងខ្ញុំ
    • កម្រងសំណួរ-ចម្លើយ
    • ប្រភពនៃព័ត៌មាន
    • ថ្ងៃឈប់សម្រាកជាសាធារណៈ
    • ទំនាក់ទំនងមកយើងខ្ញុំ
    • ទីតាំងសាខា
  • អំពីការងារ
    • សក្ខីកម្មរបស់និយោជិត
    • ឱកាសការងារ
  • ស្នើរសុំកម្ចី

ព្រឹ​ត្តិ​ការ​ណ៍​ដែល​មិន​អាច​បំ​ភ្លេច​បាន- កម្មវិធីទំនួលខុសត្រូវសង្គមរៀបចំដោយ សម្បត្តិ ហ្វាយនែន

Author

Posted On

21, ខែ​មិថុនា, 2022

គ្រឹះ​ស្ថាន​មី​ក្រូ​ហិ​រញ្ញ​វត្ថុ​​ សម្បត្តិ​ ហ្វាយ​នែន ​ភី​អិល​ស៊ី ​បាន​ប្រាព្ធ​ “ទិវា​ភាព​យន្ត​” កាល​ពី​ថ្ងៃ​ទី​ 12 ​ខែ​មិ​ថុ​នា​ ឆ្នាំ​2022 ​ដោយ​បាន​ដឹក​នាំ​ក្មេង​កំ​ព្រា ​និង​អ្នក​មើល​ថែ​ក្មេង​ ស​រុ​ប​ចំនួន​ 65​នាក់ ​មក​ពី​ម​ណ្ឌ​ល​កុ​មារ​កំ​ព្រា​ដែល​មាន​ឈ្មោះ​ថា​ “ម​ជ្ឈ​ម​ណ្ឌ​ល​មែក​ឈើ​” ​ដែល​អា​ស​យ​ដ្ឋាន​នៅ​ភូមិ​ លិ​ច​វត្ត​ សង្កាត់​កំ​បូ​ល​ ខណ្ឌ​កំ​បូល​ រាជ​ធា​នី​ភ្នំ​ពេញ​ ដែល​ជា​អង្គ​ការ​មួយ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អង្គ​ការ ​“UNACAS” ។ អ្នក​មើល​ថែ​ក្មេង​ និង​និ​យោ​ជិត​របស់​ រោង​ភាព​យន្ត​ លេ​ជេន​ មាន​សេច​ក្តី​អំ​ណរ​អរ​គុណ​យ៉ាង​ខ្លាំង​ចំ​ពោះ​ក្រុម​ការ​ងា​រ​រ​ប​ស់​ សម្បត្តិ​ ហ្វាយ​នែន​ ដែល​បាន​បង្កើត​នូវ​ព្រឹ​ត្តិ​ការ​ណ៍​ដែល​ជា​ការ​ផ្លាស់​ប្តូរ​បទ​ពិ​សោ​ធ​ន៍​ជី​វិ​ត​ដែល​មិន​អាច​បំ​ភ្លេច​បាន​នេះ​ជូន​ដល់​កុ​មារ​កំ​ព្រា​ទាំង​នេះ​។

ព្រឹ​ត្តិ​ការ​ណ៍​ដែល​បាន​ប្រា​រព្ធ​ពេញ​មួយ​ថ្ងៃ​សម្រាប់​ក្មេង​ៗ​ដែល​មាន​អាយុ ​៤​ឆ្នាំ​នេះ ​បាន​ចាប់​ផ្តើម​ជា​មួយ​នឹង​ការ​ធ្វើ​ដំ​ណើរ​រយៈ​ពេល​ខ្លី​តាម​រយៈ​រ​ថ​យន្ត​ធំ​​ដែល​បាន​ចេញ​ដំ​ណើរ​ពី​មជ្ឈ​មណ្ឌល​កុ​មារ​កំ​ព្រា ​មែក​ឈើ ​ឆ្ពោះ​មក​កាន់​ផ្សារ​ទំ​នើប ​ជីប​ម៉ុង ​ម៉ល ​សែន​សុខ​។ ​ព្រឹ​ត្តិ​ការ​ណ៍​មួយ​នេះ​ត្រូវ​បាន​បញ្ចប់​ជា​មួយ​នឹង​សេច​ក្តី​សោ​ម​ន​ស្ស​រី​ក​រា​យ​យ៉ាង​ក្រៃ​លែង ​និង​ជា​បទ​ពិ​សោធ​ន៍​ថ្មី​មួយ​ដែល​មិន​អាច​បំ​ភ្លេច​បាន​សម្រាប់​កុ​មារ​កំ​ព្រា​ទាំង​អស់​។ ​ស្នាម​ញ​ញឹម​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​រ​ប​ស់​កុ​មារ​នី​មួយ​ៗ​ចាប់​តាំង​ពី​ពេល​ចេញ​ដំ​ណើរ​ពី​អង្គ​ការ​ រ​ហូត​ដល់​ពេល​ត្រ​លប់​ទៅ​ដល់​អង្គ​ការ​វិញ ​គឺ​ជា​ទិដ្ឋ​ភាព​មួយ​ដែល​មិន​អាច​បំ​ភ្លេច​បាន ​សម្រាប់​យើង​ខ្ញុំ​ទាំង​អស់​គ្នា​នៅ​សម្បត្តិ ​ហ្វាយ​នែន​ផង​ដែរ​។

លោក​ Harvey ​Poh ​អគ្គ​នា​យក​នៃ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិ​រញ្ញ​វត្ថុ ​សម្បត្តិ ​ហ្វាយ​នែន ​បាន​មាន​ប្រ​សា​ស​ន៍​ថា​ “លើ​លោក​នេះ ​គ្មាន​អ្វី​រីក​រាយ​ជាង​ស្នាម​ញ​ញឹ​ម​ដែល​ពោរ​ពេញ​ដោយ​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​នៅ​លើ​ផ្ទៃ​មុខ​រ​ប​ស់​កុ​មារ​ស្លូត​ត្រង់​ទាំង​នោះ​ទេ​។ កុ​មារ​ៗ​បាន​បង្ហាញ​នូវ​សេច​ក្តី​រំ​ភើប​លាយ​លំ​នឹ​ង​ភាព​ភ័យ​ខ្លាច ​នៅ​ពេល​ពួក​គេ​ឈាន​ជើង​ឡើង​ជណ្តើរ​យន្ត​ជា​លើក​ដំ​បូង​ក្នុង​ជី​វិត​របស់​ពួក​គេ ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​និ​យាយ​មិន​ចេញ​។ បទ​ពិ​សោធន៍​ជី​វិ​ត​ដែល​យើង​បាន​ចែក​រំ​លែ​​ក​ដល់​កុ​មារ​ទាំង​អស់​នៅ​ថ្ងៃ​នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម ​ប៉ុណ្ណោះ ​ព្រោះ​យើង​មាន​គម្រោង​​រៀប​​ចំ​ដឹក​នាំ​ក្រុម​កុ​មារ​កំ​ព្រា​នៅ​មណ្ឌល​ផ្សេង​ៗ​ទៀត ​ដើ​ម្បី​ចូល​រួម​ក្នុង​ស​កម្ម​ភាព​ផ្សេង​ៗ​នៅ​ពេល​ខាង​មុខ​។”

សម្បត្តិ ហ្វាយនែន ​ប្តេ​ជ្ញា​អ​នុ​វត្ត​បេស​កម្ម​នៃ​ទំ​នួ​ល​ខុ​ស​ត្រូវ​សង្គម​រ​ប​ស់​យើង ​ដើ​ម្បី​នាំ​មក​នូវ​បទ​ពិ​សោធន៍​ថ្មី​ៗ ​ជូន​ដល់​កុ​មារ​ក្រី​ក្រ ​និង​ស​ហ​គ​ម​ន៍​​ក្រី​ក្រ​ដ​ទៃ​ទៀត​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុជា​។ ​យើង​ជឿ​ថា​កុ​មារ​គ្រប់​រូប​គួរ​ទ​ទួ​ល​បាន​នូវ​បទ​ពិ​សោធន៍​ដែល​ត្រឹម​ត្រូវ​ ដើ​ម្បី​បន្ត​ដំ​ណើរ​ឆ្ពោះ​ទៅ​អ​នា​គត​នៅ​ក្នុង​ពិ​​ភព​ដែល​ប្រ​ឈម​នឹង​ការ​លំ​បាក​រ​ប​ស់​ពួក​គេ ​ដោយ​មិន​គិត​ពី​ប្រ​វត្តិ​ និង​កាលៈ​ទេសៈ។

លោក ​Harvey Poh ​ក៏​បាន​បន្ថែម​ទៀត​ថា ​“នៅ​ពេល​ដែល​យើង​ម្នាក់​ៗ​ខិត​ខំ​ធ្វើ​ឲ្យ​ពិ​ភព​លោក​ក្លា​យ​ជា​កន្លែង​រ​ស់​នៅ​មួយ​ដែល​ប្រ​សើរ​ជាង​មុន ​​យើង​ជឿ​ថា​បេ​ស​ក​ក​ម្ម​នៃ​ទំ​នួល​ខុស​ត្រូវ​ស​ង្គ​ម​រ​ប​ស់​យើង​ត្រូវ​ចាប់​ផ្តើម​ធ្វើ​នៅ​ផ្ទះ​រ​ប​ស់​យើង​ ដែល​ផ្ទះ​រ​ប​ស់​យើង ​សំ​ដៅ​ដល់ ​ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុជា​”

ស​ម្បត្តិ ​​ហ្វាយនែន ​ភី​អិល​ស៊ី ​គឺ​ជា​គ្រឹះ​ស្ថាន​មី​ក្រូ​ហិ​រញ្ញ​វត្ថុ ​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​រាជ​ធា​នី​ភ្នំ​ពេញ​ ព្រះ​​រា​ជា​ណាច​ក្រ​កម្ពុជា ​ដែល​ផ្តោត​លើ​ការ​ផ្តល់​ដំ​ណោះ​ស្រាយ​ហិ​រញ្ញ​វត្ថុ ​តាម​រយៈ​ប្រ​ព័ន្ធ​ឌី​ជី​ថល ​និង​ផ្តល់​សេ​វា​កម្ម​ហិ​រញ្ញ​វត្ថុ​ជូន​ដល់​អា​ជី​វ​កម្ម​ខ្នាត​តូច ​និង​មធ្យម​។​ ​ក្នុង​រយៈ​ពេល ​7ឆ្នាំ​កន្លង​មក​នេះ ​​​សម្បត្តិ ​​   ​ហ្វាយ នែន បាន​ផ្តល់​សេ​វា​កម្ម​ជូន​អ​តិ​ថិ​ជន​ដែល​មាន​អា​ជី​វ​កម្ម​ខ្នាត​តូច​ និង​មធ្យម ​រ​ហូត​ដល់ ​60000នាក់ ​នៅ​ទូ​ទាំង​ប្រ​ទេស​ជា​មួយ​នឹង​ទឹក​ប្រាក់​ឥ​ណ​ទាន​សរុប​ចំនួន ​50​លាន​ដុល្លា​រអា​មេ​រិក​។

អំពី សម្បត្តិ ហ្វាយនែន ភីអិលស៊ី

សម្បត្តិ ​ហ្វាយ​នែន ​ភី​អិល​ស៊ី ​គឺ​ជា​គ្រឹះ​ស្ថា​ន​មី​ក្រូ​ហិ​រញ្ញ​វត្ថុ ​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​រា​ជ​ធា​នី​ភ្នំ​ពេញ​ ព្រះ​​រា​ជា​ណាច​ក្រ​ក​ម្ពុជា​ ដែល​ផ្តោត​លើ​ការ​ផ្តល់​ដំ​ណោះ​ស្រាយ​ហិ​រញ្ញ​វត្ថុ ​តាម​រយៈ​ប្រ​ព័ន្ធ​ឌី​ជី​ថល ​និង​ផ្តល់​សេ​វា​កម្ម​ហិ​រញ្ញ​វត្ថុ​ជូន​ដល់​អា​ជី​វ​កម្ម​ខ្នាត​តូច ​និង​មធ្យម​។ ក្នុង​រយៈ​ពេល ​7ឆ្នាំ​កន្លង​មក​នេះ ​សម្បត្តិ ​​​​     ហ្វាយ​នែន ​បាន​ផ្តល់​សេ​វា​កម្ម​ជូន​អ​តិ​ថិ​ជន​ដែល​មាន​អា​ជី​វ​កម្ម​ខ្នាត​តូច ​និង​មធ្យម ​រ​ហូត​ដល់ ​​60000នាក់ ​នៅ​ទូ​​ទាំង​ប្រ​ទេស​ជា​មួយ​នឹង​ទឹក​ប្រាក់​ឥ​ណ​ទាន​សរុប​ចំនួន ​50​លាន​ដុល្លារ​អា​មេ​រិក​។

“ជោគជ័យរបស់អ្នក គឺជាជោគជ័យរបស់យើង។ សូមឱ្យយើងជួយអ្នកឱ្យរីកចម្រើន”

ចែករំលែក:

FacebookTweetLinkedInPin
Previous
Previous Article

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន និង ក្រុមហ៊ុន ធានារ៉ាប់រងទូទៅ ស៊ីប៊ី ក្នុងការផ្តល់​សេវាធានារ៉ាប់រងជូនដល់អតិថិជន

Next Article

សម្បត្តិ ហ្វាយនែន បានភ្ជាប់បណ្តាញប្រតិបត្តិការជាមួយ ម៉ាស៊ីនដក-ដាក់ប្រាក់ យូ-ផេ និង កាបូបអេឡិចត្រូនិក យូ-ផេ ចាប់ពីពេលនេះហើយ

Next

ជោគជ័យរបស់អ្នកគឺជាជោគជ័យរបស់យើងខ្ញុំ សូមអនុញ្ញាតឲ្យយើងខ្ញុំជួយដល់អ្នកឲ្យទទួលបាននូវភាពរីកចម្រើន!

© 2025 រក្សាសិទ្ធិគ្រប់យ៉ាង ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ភីអិលស៊ី

  Facebook Instagram LinkedIn YouTube
ឯកជនភាពនិងសុវត្ថិភាព លក្ខខណ្ឌ នៃ ការប្រើប្រាស់ កាអនុញ្ញាតឲ្យបញ្ចេញព័ត៌មាន