preloader

× CLOSE
SAMBAT Finance logo
  • អំពីផលិតផលឥណទាន
    • ឥណទានប្រាក់បៀវត្ស
      • ឥណទានបុរេប្រទានប្រាក់បៀវត្ស
      • ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
      • ឥណទានប្រាក់បៀវត្សខ្នាតតូចបំផុត
    • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញទូរស័ព្ទចល័ត
      • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញម៉ូតូ
      • ឥណទានសម្រាប់ទិញត្រីចក្រយានយន្ត (ម៉ូតូកង់បី)
      • ឥណទានសម្រាប់ទិញរថយន្ត
    • ឥណទានភូមិ
    • ឥណទានកែលំអរគេហដ្ឋាន
    • ឥណទានអាជីវកម្ម
    • ឥណទានសាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យម
  • អំពីយើងខ្ញុំ
    • ការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា
    • អតិថិជនរបស់យើង
    • ព័ត៌មានទូទៅ
    • កម្រងរូបភាពនានា
    • ការងារជួយសង្គម
  • អំពីដៃគូអាជីវកម្ម
    • ចុះឈ្មោះធ្វើជាដៃគូអាជីវកម្មថ្មី
    • បញ្ជីរាយនាមដៃគូអាជីវកម្មសំខាន់ៗ
    • ប្រូមូសិនថ្មីៗ
  • ស្វែងរកជំនួយពីយើងខ្ញុំ
    • កម្រងសំណួរ-ចម្លើយ
    • ប្រភពនៃព័ត៌មាន
    • ថ្ងៃឈប់សម្រាកជាសាធារណៈ
    • ទំនាក់ទំនងមកយើងខ្ញុំ
    • ទីតាំងសាខា
  • អំពីការងារ
    • សក្ខីកម្មរបស់និយោជិត
    • ឱកាសការងារ
  • ស្នើរសុំកម្ចី

សម្បត្តិ ហ្វាយនែន បានភ្ជាប់បណ្តាញប្រតិបត្តិការជាមួយ ម៉ាស៊ីនដក-ដាក់ប្រាក់ យូ-ផេ និង កាបូបអេឡិចត្រូនិក យូ-ផេ ចាប់ពីពេលនេះហើយ

Author

Posted On

3, ខែ​តុលា, 2022

យើង​ខ្ញុំ​មាន​ក្តី​សោមនស្ស​រីក​រាយ ​ក្នុង​ការ​ជម្រាប​ជូន​អ​តិ​ថិ​ជន និង​ដៃ​គូ​អា​ជីវ​កម្ម​ទាំង​អស់​ មេត្តា​ជ្រាប​ថា ​សម្បត្តិ ​ហ្វាយ​នែន​ ​បាន​ភ្ជាប់​បណ្តាញ​ប្រតិ​បត្តិ​ការ​ជា​ផ្លូវ​ការ​ជា​មួយ​ម៉ា​ស៊ីន​ដាក់​ប្រាក់​-ដក​ប្រាក់​ យូ-ផេ ​និង​កា​បូប​អេ​ឡិច​ត្រូ​និក ​យូ-ផេ ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ហើយ។សូម​កុំ​បា​រម្ភ​អំ​ពី​កម្រៃ​សេ​វា​ក្នុង​ពេល​ធ្វើ​ប្រ​តិ​បត្តិ​ការ​ឡើយ ​ដោយ​ហេតុ​ថា ​យើង​ខ្ញុំ​ជា​អ្នក​ទទួល​បន្ទុក​ក្នុង​ការ​ចំ​ណាយ​ទាំង​ស្រុង​ជូន​លោក​អ្នក​។ សូម​ចុះ​ឈ្មោះ​ប្រើ​ប្រាស់ ​កា​បូប​អេ​ឡិច​ត្រូ​និក​ យូ-ផេ ​របស់​អ្នក​នៅ​ពេល​ឥឡូវ​នេះ!

ជា​មួយ ​សម្បត្តិ ​ហ្វាយ​នែន ​យើង​ប្តេ​ជ្ញា​ក្នុង​ការ​នាំ​យក​មក​នូវ​មធ្យោ​បាយ​ក្នុង​ការ​ទូ​ទាត់​ថ្មី​ៗ​ដែល​ងាយ​ជាង​មុន ​រហ័ស​ជាង​មុន ​និង​ស្រួល​ប្រើ​ប្រាស់​ជាង​មុន​ជូន​ដល់​អ​តិ​ថិ​ជន​ទាំង​អស់ ​និង​ដៃ​គូ​ស​ហ​ការ​ទាំង​អស់​របស់​យើង។

អំពី យូ-ផេ

យូ-ផេ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​2​019 ​និង​ទទួល​បាន​អា​ជ្ញា​ប័ណ្ណ​ពី​ធ​នា​គារ​ជាតិ​នៃ​កម្ពុជា ​ក្នុង​ឆ្នាំ​2020 ​ជា​គ្រឹះ​ស្ថាន​ផ្តល់​សេ​វា​កម្ម​ផ្ទេរ​ទូ​ទាត់​ប្រាក់។ យូ-ផេ ផ្តល់​ជូន​ការ​ទូ​ទាត់​តាម​រយៈ​អេ​ឡិច​ត្រូ​និក​គ្រប់​ទម្រង់ ​ដើម្បី​គាំ​ទ្រ​ដល់​ភាព​បត់​បែន​ក្នុ​ង​ជីវ​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​របស់​អ្នក​ប្រើ​ប្រាស់​។ ​ជា​មួយ​នឹង​ជម្រើស​ក្នុង​ការ​ទូ​ទាត់​ក៏​ច្រើន ​បណ្តាញ​ភ្នាក់​ងារ​ និង​ដៃ​គូ​អា​ជីវ​កម្ម​ជា​ច្រើន​របស់ ​យូ-ផេ ​បាន​ផ្តល់​ជូន​អ​តិ​ថិ​ជន​នី​មួយ​ៗ​នូវ​សិទ្ធិ​ទទួល​បាន​នូវ​បទ​ពិ​សោធន៍​ក្នុង​ការ​ធ្វើ​ប្រ​តិ​បត្តិ​ការ​តាម​រយៈ​ស្មាត​ហ្វូន​របស់​ពួក​គេ ​ដោយ​រួម​បញ្ជូល​ទាំង​ប្រ​មូ​សិន​ជា​ច្រើន ​និង​រង្វាន់​លើក​ទឹក​ចិត្ត​ជា​ច្រើន​ចំ​ពោះ​អ​តិ​ថិ​ជន​ភក្តី​ភាព​ទៀត​ផង។

ជា​មួយ​នឹង​កម្ម​វិ​ធី ​ដែល​មាន​ភាព​ច្នៃ​ប្រ​ឌិត​ខ្ពស់ ​យូ-ផេ ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំ​ពេញ​តម្រូវ​ការ​ចាំ​បាច់​ប្រ​ចាំ​ថ្ងៃ​របស់​អ​តិ​ថិ​ជន​ទាំង​អស់​ដោយ​បង្កើត​នូវ​ដំ​ណោះ​ស្រាយ​ក្នុង​ការ​ទូ​ទាត់​មិន​ត្រឹម​តែ​បង្កើន​តម្លៃ​នៃ​ជីវ​ភាព​រស់​នៅ​រ​បស់​អ​តិ​ថិ​ជន​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ប្តេជ្ញា​នាំ​មក​នូវ​បទ​ពិ​សោធន៍​ដែល​សាមញ្ញ ​និង​ដំ​ណើរ​ការ​ដោយ​រលូន​។

អំពី សម្បត្តិ ហ្វាយនែន

សម្បត្តិ ​ហ្វាយនែន ​ភី​អិល​ស៊ី ​គឺ​ជា​គ្រឹះ​ស្ថាន​មី​ក្រូ​ហិ​រញ្ញ​វត្ថុ​ដែល​មាន​មូល​ដ្ឋាន​នៅ​រាជ​ធា​នី​ភ្នំ​ពេញ ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ដែល​ផ្តោត​ចម្បង​លើ​ការ​ផ្តល់​សេវា​កម្ម​ហិ​រញ្ញ​វត្ថុ​តាម​ប្រ​ព័ន្ធ​ឌី​ជី​ថល​ជូន​ដល់​ម្ចាស់​អា​ជីវ​កម្ម​ខ្នាត​តូច ​និង​មធ្យម​ទាំង​អស់​។ អស់​រយៈ​ពេល​ជាង​7​ឆ្នាំ​មក​ហើយ ​សម្បត្តិ ​ហ្វាយនែន ​បាន​ផ្តល់​សេវា​ហិ​រញ្ញ​វត្ថុ​ជូន​ដល់​អ​តិ​ថិ​ជន​ជាង ​65000​នាក់ ​ទូ​ទាំង​ប្រ​ទេស ​ដែល​មាន​ទឹក​ប្រាក់​ឥណទាន​សរុប​ចំនួន ​ប្រ​មាណ​ជាង​50​លាន​ដុល្លារ​អា​មេ​រិក​។

ជា​មួយ ​សម្បត្តិ ​ហ្វាយ​នែន ​យើង​មាន​មហិ​ច្ឆតា ​ចង់​ក្លាយ​ទៅ​ជា​គ្រឹះ​ស្ថាន​ផ្តល់​សេ​វា​ប្រាក់​កម្ចី​តាម​ប្រ​ព័ន្ធ​ឌី​ជី​ថល​ឈាន​មុខ​គេ ជា​មួយ​នឹង​សេ​វា​កម្ម​ហិ​រញ្ញ​វត្ថុ​ជា​ច្រើន​តាម​ប្រ​ព័ន្ធ​ឌី​ជី​ថល ​ដែល​អ​តិ​ថិ​ជន​នី​មួយ​ៗ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​។ ​ការ​ដាក់​ឲ្យ​ដំ​ណើរ​ការ​នៃ​ប្រ​ព័ន្ធ​ឌី​ជី​ថល​ដែល​ច្នៃ​ប្រ​ឌិត​ចុង​ក្រោយ​របស់​យើង ​ជា​ប្រ​ព័ន្ធ​ដែល​បាន​បំ​ពាក់​នូ​វបច្ចេក​វិទ្យា​ពេញ​លេញ​ក្នុង​ការ​ផ្តល់​ឥណទាន​តាម​បែប​ឌី​ជី​ថល ​ដែល​មាន​ឈ្មោះ​ថា ​“Kjey PAPA”​ ​គឺ​ជា​សក្ខី​កម្ម​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​ទាំង​អស់​គ្នា​ដើម្បី​ជម្រុញ​ឲ្យ​ទទួល​នូ​វការ​ផ្តល់​សេ​វា​តាម​ប្រ​ព័ន្ធ​ឌី​ជី​ថល​នៅ​ក្នុង​សហគមន៍​ឲ្យ​បាន​ច្រើន​ជាង​មុន ​ជា​ពិ​សេស​អ​តិ​ថិ​ជន​គ្រប់​ប្រភេទ​ និង​គ្រប់​ស្រ​ទាប់​វណ្ណៈ​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។

ចែករំលែក:

FacebookTweetLinkedInPin
Previous
Previous Article

ព្រឹ​ត្តិ​ការ​ណ៍​ដែល​មិន​អាច​បំ​ភ្លេច​បាន- កម្មវិធីទំនួលខុសត្រូវសង្គមរៀបចំដោយ សម្បត្តិ ហ្វាយនែន

Next Article

ការបរិច្ចាគសំលៀកបំពាក់ និងសម្ភារប្រើប្រាស់រួចមួយចំនួន ជូនដល់កម្មករចម្ការកៅស៊ូ - កម្មវិធីជួយសង្គម ដែលផ្តួច​​ផ្តើមឡើងដោយ សម្បត្តិ ហ្វាយនែន

Next

ជោគជ័យរបស់អ្នកគឺជាជោគជ័យរបស់យើងខ្ញុំ សូមអនុញ្ញាតឲ្យយើងខ្ញុំជួយដល់អ្នកឲ្យទទួលបាននូវភាពរីកចម្រើន!

© 2025 រក្សាសិទ្ធិគ្រប់យ៉ាង ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ភីអិលស៊ី

  Facebook Instagram LinkedIn YouTube
ឯកជនភាពនិងសុវត្ថិភាព លក្ខខណ្ឌ នៃ ការប្រើប្រាស់ កាអនុញ្ញាតឲ្យបញ្ចេញព័ត៌មាន