preloader

× CLOSE
SAMBAT Finance logo
  • អំពីផលិតផលឥណទាន
    • ឥណទានប្រាក់បៀវត្ស
      • ឥណទានបុរេប្រទានប្រាក់បៀវត្ស
      • ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
      • ឥណទានប្រាក់បៀវត្សខ្នាតតូចបំផុត
    • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញទូរស័ព្ទចល័ត
      • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញម៉ូតូ
      • ឥណទានសម្រាប់ទិញត្រីចក្រយានយន្ត (ម៉ូតូកង់បី)
      • ឥណទានសម្រាប់ទិញរថយន្ត
    • ឥណទានភូមិ
    • ឥណទានកែលំអរគេហដ្ឋាន
    • ឥណទានអាជីវកម្ម
    • ឥណទានសាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យម
  • អំពីយើងខ្ញុំ
    • ការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា
    • អតិថិជនរបស់យើង
    • ព័ត៌មានទូទៅ
    • កម្រងរូបភាពនានា
    • ការងារជួយសង្គម
  • អំពីដៃគូអាជីវកម្ម
    • ចុះឈ្មោះធ្វើជាដៃគូអាជីវកម្មថ្មី
    • បញ្ជីរាយនាមដៃគូអាជីវកម្មសំខាន់ៗ
    • ប្រូមូសិនថ្មីៗ
  • ស្វែងរកជំនួយពីយើងខ្ញុំ
    • កម្រងសំណួរ-ចម្លើយ
    • ប្រភពនៃព័ត៌មាន
    • ថ្ងៃឈប់សម្រាកជាសាធារណៈ
    • ទំនាក់ទំនងមកយើងខ្ញុំ
    • ទីតាំងសាខា
  • អំពីការងារ
    • សក្ខីកម្មរបស់និយោជិត
    • ឱកាសការងារ
  • ស្នើរសុំកម្ចី

សម្បត្តិ ហ្វាយនែន ផ្តល់​កម្ចី​ឥណទាន​គាំពារ​ក្នុង​វិបត្តិ​ជំងឺ​កូវីដ​១៩

Author

Digital Marketing

Posted On

18, ខែ​ឧសភា, 2021

ចាប់ពី​ខែឧសភា​នេះ សម្បត្តិ​ហ្វាយនែន ភីអិលស៊ី បានចាប់ផ្តើម​ផ្តល់​កម្ចី​ឥណទាន​គាំពារ​ក្នុង​វិបត្តិ​ជំងឺ កូវីដ​១៩ ដោយ​មិន​គិតការ​ប្រាក់​រយៈពេល​ ៣ ​ខែ​ដល់​ដៃគូ​បើកបរ​ និង​និយោជិត​របស់​ក្រុមហ៊ុន​ដែល​កំពុង​ចូលរួម​ក្នុង​គម្រោង​នេះ​។

កម្មវិធី​នេះ​មាន​គោលបំណង​ជួយ​កាត់បន្ថយ​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​ដែល​សហគមន៍​បាន​ជួបប្រទះ និង​ជា​សក្ខីភាព​នៃ​ការប្តេជ្ញាចិត្ត​របស់​សម្បត្តិ ហ្វាយនែន ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​គ្រា​ដ៏លំបាក​នេះ​។

លោក Harvey Poh អគ្គនាយក​ប្រតិបត្តិ​របស់​សម្បត្តិ ហ្វាយនែន បាន​មានប្រសាសន៍​ថា​៖ «​ដោយ​មើលឃើញ​ពី​ការផ្ទុះឡើង​នៃ​ជំងឺ​កូវីដ​១៩ កាលពីពេល​ថ្មីៗ​នេះ​ដែល​បាន​ជះឥទ្ធិពល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ជាច្រើន នៅក្នុង​រាជធានី-ភ្នំពេញ យើង​មាន​ក្តីសោមនស្ស​រីករាយ​សូម​ប្រកាស​អំពី​កម្មវិធី​ផ្តល់​កម្ចី​ឥណទាន​គាំពារ​ក្នុង​វិបត្តិ​ជំងឺ កូវីដ​១៩ (Covid-19 Relief Loan Programme) សម្រាប់​បុគ្គលិក​ជា​ដៃគូ CSR របស់​យើង​ដែល​បាន​ចូលរួម​»​។

ដំណើរការ​ដាក់ពាក្យ​ស្នើសុំ​កម្ចី​ឥណទាន​នឹង​បញ្ចប់​នៅ​ថ្ងៃទី​ ៣១ ខែសីហា ឆ្នាំ​ ២០២១​។

សម្បត្តិ ហា្វយនែន សង្ឃឹមថា​ការចូលរួម​វិភាគទាន​ដល់​សហគមន៍​អាច​លើកទឹកចិត្ត​ដល់​អង្គការ​ដទៃទៀត​ឱ្យចូលរួម​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​ដែល​កំពុង​ជួប​ការលំបាក​ ដោយសារ​តែ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​ដែល​កំពុង​កើតមាន​។

«​បច្ចុប្បន្ន យើង​កំពុង​ទទួល​បាន​ការស្នើ​សុំ​កម្ចី​ឥណទាន​គាំពារ​ក្នុង​វិបត្តិ​កូវីដ​១៩ នេះ​។ ដោយ​មិន​គិតការ​ប្រាក់​រយៈពេល​ ៣ ​ខែ​ដល់​ដៃគូ​បើកបរ​ និង​និយោជិត​របស់​ក្រុមហ៊ុន​ដែល​កំពុង​ចូលរួម​ក្នុង​គម្រោង​នេះ ដោយ​ប្រើប្រាស់​កម្មវិធី​សេវាកម្ម​ហិរញ្ញវត្ថុ​ឌីជីថល​របស់​យើង ហើយ​ប្រសិនបើ​អនុម័ត​យល់ព្រម កម្ចី​ឥណទាន​នឹង​ត្រូវបាន​បញ្ចូល​ទៅក្នុង​គណនី​របស់​អ្នក​នៅ​ថ្ងៃ​បន្ទាប់​នៃ​ថ្ងៃ​ធ្វើការ​»​។

«​យើង​សូមជម្រាប​ថា រាល់​ព័ត៌មាន​ដែល​ត្រូវការ​សម្រាប់​ការដាក់​ពាក្យស្នើសុំ​កម្ចី ត្រូវតែ​បញ្ជូនមក​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​យើង ដូចជា តេឡេក្រាម ឬ​ហ្វេសប៊ុក​ដោយ​មិនចាំបាច់​មកជួប​មុខ​ដោយផ្ទាល់​នោះទេ​»​។

លោក Harvey Poh មានប្រសាសន៍​បន្ថែមថា​៖ «​យើង​ក៏​កំពុងស្ថិត​ក្នុង​ដំណើរការ​ចាប់​ដៃគូ CSR បន្ថែមទៀត ដើម្បី​ឱ្យបាន​ទៅដល់​ប្រជាជន​កាន់តែច្រើន​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូវីដ​១៩ ហើយ​អ្នក​ដែលមាន​ចំណាប់អារម្មណ៍​អាចទាក់ទង​មក​យើង​បាន​»​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​សម្បត្តិ ហា្វយនែន តាមរយៈ​ទូរស័ព្ទ​លេខ ០២៣ ៩៩ ៧៧ ២២ ឬ ០៩៣ ៩៩ ៧៧ ២២ ចាប់ពី​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ៥ ​ល្ងាច ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ​៕ 

ចែករំលែក:

FacebookTweetLinkedInPin
Previous
Previous Article

សេចក្តីជូនដំណឹងថ្ងៃឈប់សម្រាក

Next Article

សេចក្តីជូនដំណឹងថ្ងៃឈប់សម្រាក

Next

ជោគជ័យរបស់អ្នកគឺជាជោគជ័យរបស់យើងខ្ញុំ សូមអនុញ្ញាតឲ្យយើងខ្ញុំជួយដល់អ្នកឲ្យទទួលបាននូវភាពរីកចម្រើន!

© 2025 រក្សាសិទ្ធិគ្រប់យ៉ាង ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ភីអិលស៊ី

  Facebook Instagram LinkedIn YouTube
ឯកជនភាពនិងសុវត្ថិភាព លក្ខខណ្ឌ នៃ ការប្រើប្រាស់ កាអនុញ្ញាតឲ្យបញ្ចេញព័ត៌មាន