preloader

× CLOSE
SAMBAT Finance logo
  • អំពីផលិតផលឥណទាន
    • ឥណទានប្រាក់បៀវត្ស
      • ឥណទានបុរេប្រទានប្រាក់បៀវត្ស
      • ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
      • ឥណទានប្រាក់បៀវត្សខ្នាតតូចបំផុត
    • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញទូរស័ព្ទចល័ត
      • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញម៉ូតូ
      • ឥណទានសម្រាប់ទិញត្រីចក្រយានយន្ត (ម៉ូតូកង់បី)
      • ឥណទានសម្រាប់ទិញរថយន្ត
    • ឥណទានភូមិ
    • ឥណទានកែលំអរគេហដ្ឋាន
    • ឥណទានអាជីវកម្ម
    • ឥណទានសាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យម
  • អំពីយើងខ្ញុំ
    • ការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា
    • អតិថិជនរបស់យើង
    • ព័ត៌មានទូទៅ
    • កម្រងរូបភាពនានា
    • ការងារជួយសង្គម
  • អំពីដៃគូអាជីវកម្ម
    • ចុះឈ្មោះធ្វើជាដៃគូអាជីវកម្មថ្មី
    • បញ្ជីរាយនាមដៃគូអាជីវកម្មសំខាន់ៗ
    • ប្រូមូសិនថ្មីៗ
  • ស្វែងរកជំនួយពីយើងខ្ញុំ
    • កម្រងសំណួរ-ចម្លើយ
    • ប្រភពនៃព័ត៌មាន
    • ថ្ងៃឈប់សម្រាកជាសាធារណៈ
    • ទំនាក់ទំនងមកយើងខ្ញុំ
    • ទីតាំងសាខា
  • អំពីការងារ
    • សក្ខីកម្មរបស់និយោជិត
    • ឱកាសការងារ
  • ស្នើរសុំកម្ចី

សម្បត្តិ ហ្វាយនែន ភី​អិល​ស៊ី សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ប្រូសួរ អ៊ិន​សួរេន ម.ក ផ្តល់​សេវា​ធានា​រ៉ាប់រង​យាន​យន្ត​និង​សុខ​ភាព ជូន​អតិ​ថិជន​ដោយ​ឥតគិត​ថ្លៃក្នុង​កម្មវិធី​ប្រូម៉ូសិន​មហា​អស្ចារ្យ

Author

Digital Marketing

Posted On

17, ខែ​វិច្ឆិកា, 2020

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្បត្តិ ហ្វាយនែន ភីអិលស៊ី បានសហការជាផ្លូវការជាមួយក្រុមហ៊ុនធានារ៉ាប់រងប្រូសួរ ដើម្បីផ្តល់ជូនការធានារ៉ាប់រងយានយន្ត និងធានារ៉ាប់រងសុខភាពឥតគិតថ្លៃ ជូនដល់អតិថិជនដែលទទួលបានប្រាក់កម្ចីសម្រាប់ការទិញរថយន្ត និងប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងអំឡុងពេលប្រូម៉ូសិនពិសេសចាប់ពីថ្ងៃទី១៤ ខែតុលា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ កិច្ចសហការនេះបានប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនធានារ៉ាប់រងប្រូសួរ ភ្នំពេញ។

លោក សឿង ស៊ីម៉ុន នាយកប្រតិបត្តិគ្រប់គ្រងទូទៅ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្បត្តិ ហ្វាយនែន បានមានប្រសាសន៍ថា កម្មវិធីប្រូម៉ូសិនពិសេសរបស់យើងដែលរៀបចំឡើងក្នុងគោល​​បំណង​ចម្បង​ គឺដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីសារសំខាន់នៃការធានារ៉ាប់រង ជាពិសេសសម្រាប់ការពារគ្រួសារ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ យើងសង្ឃឹមថាការសហការរបស់យើងជាមួយក្រុមហ៊ុនធានារ៉ាប់រងប្រូសួរ នៅក្នុងកម្មវិធីប្រូម៉ូសិននេះអាចនាំមកនូវការផ្លាស់ប្តូរគំនិតរបស់ប្រជាជនកម្ពុជាលើ “សន្តិភាពនៃចិត្ត” និង “សុវត្ថិភាពឬការពារ” ជាមួយនឹងការធានារ៉ាប់រង ។

ដោយឡែក លោក រ៉េត រិទ្ធី ប្រធាននាយកប្រតិបត្តិ របស់ក្រុមហ៊ុនធានារ៉ាប់រងប្រូសួរ បានមានប្រសាសន៍ថា   ឱកាសនេះ ក្នុងនាមជាដៃគូសហការជាមួយសម្បត្តិ ហ្វាយនែន និងសម្រាប់យុទ្ធនាការប្រូម៉ូសិនពិសេសមួយនេះ យើងនឹងខិតខំប្រឹងប្រែងក្នុងការបំពេញការងារដើម្បីផ្តល់ជូននូវសេវាកម្មយ៉ាងរហ័ស បត់បែន និង

សាមញ្ញ។ ប្រូសួរ តែងតែគិតអំពីការសម្រេចបានតាមដែលយើងខិតខំធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការល្អបំផុត និងអ្វីគ្រប់យ៉ាងដើម្បីបំពេញតម្រូវការសម្រាប់អតិថិជនរបស់សម្បត្តិ ហ្វាយនែន ។ យើងចង់បានលើសពីការរំពឹងទុកលើបទពិសោធន៍អតិថិជន។ អតិថិជនរបស់យើងគឺជាកម្លាំងចលករនៃអាជីវកម្មរបស់យើង និងសំខាន់បំផុតរបស់អ្នកពាក់ព័ន្ធរួមគ្នា។ ចុងបញ្ចប់ យើងសន្យាគ្រប់ពេលថាយើងគឺអាចទុកចិត្តបាននៅពេលយើងយកចិត្តទុកដាក់ខ្ពស់លើទំនាក់ទំនងដែលយើងអភិវឌ្ឍ ហើយយើងជឿជាក់ថាភាពស្ថិតស្ថេរគឺជាមាគ៌ានៃការកសាងទំនុកចិត្ត។

លើសពីនេះទៀត សម្បត្តិ ហ្វាយនែន នឹងផ្តល់បន្ថែមជូនអតិថិជននូវអត្ថប្រយោជន៍ជាច្រើនទៀតដូចជាការបំពាក់ឧបករណ៍ GPS ដោយឥតគិតថ្លៃ សម្រាប់កម្ចីទិញរថយន្ត​ឬម៉ូតូ និងការផ្តល់នូវការប្រាក់ ០% សម្រាប់​ខែដំបូងសម្រាប់កម្ចីប្រាក់បៀវត្សបុគ្គល។ ដូច្នេះ សូមលោក លោកស្រីចូលរួមទស្សនាស្តង់ប្រ៉ូម៉ូសិនរបស់យើងនៅតាមផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញ និងធ្វើការតាមដានសេចក្តីប្រកាសថ្មីៗនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សម្បត្តិ ហ្វាយនែន ដើម្បីមានឱកាសទទួលបានរង្វាន់ដ៏គួរឱ្យទាក់ទាញជាច្រើនកំពុងរង់ចាំអ្នក។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីប្រូម៉ូសិននេះ សូមទាក់ទងសម្បត្តិ ហ្វាយនែនតាមរយៈ ៖

លេខទូរស័ព្ទ៖ 023 99 77 22 / 093 99 77 22
ហ្វេសប៊ុកផេក ៖ https://www.facebook.com/sambatfinance/
វែបសាយ ៖ https://www.sambatfinance.com

ចែករំលែក:

FacebookTweetLinkedInPin
Previous
Previous Article

សម្បត្តិ ហ្វាយនែន បាននាំយកថវិកាចំនួន ៦,៨០០,០០០រៀល ជួយ​ដល់​មូនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​កម្ពុជា

Next Article

កម្មវិធីចាប់រង្វាន់ប្រូម៉ូសិនមហាអស្ចារ្យ២០២០

Next

ជោគជ័យរបស់អ្នកគឺជាជោគជ័យរបស់យើងខ្ញុំ សូមអនុញ្ញាតឲ្យយើងខ្ញុំជួយដល់អ្នកឲ្យទទួលបាននូវភាពរីកចម្រើន!

© 2025 រក្សាសិទ្ធិគ្រប់យ៉ាង ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ភីអិលស៊ី

  Facebook Instagram LinkedIn YouTube
ឯកជនភាពនិងសុវត្ថិភាព លក្ខខណ្ឌ នៃ ការប្រើប្រាស់ កាអនុញ្ញាតឲ្យបញ្ចេញព័ត៌មាន