preloader

× CLOSE
SAMBAT Finance logo
  • អំពីផលិតផលឥណទាន
    • ឥណទានប្រាក់បៀវត្ស
      • ឥណទានបុរេប្រទានប្រាក់បៀវត្ស
      • ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
      • ឥណទានប្រាក់បៀវត្សខ្នាតតូចបំផុត
    • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញទូរស័ព្ទចល័ត
      • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញម៉ូតូ
      • ឥណទានសម្រាប់ទិញត្រីចក្រយានយន្ត (ម៉ូតូកង់បី)
      • ឥណទានសម្រាប់ទិញរថយន្ត
    • ឥណទានភូមិ
    • ឥណទានកែលំអរគេហដ្ឋាន
    • ឥណទានអាជីវកម្ម
    • ឥណទានសាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យម
  • អំពីយើងខ្ញុំ
    • ការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា
    • អតិថិជនរបស់យើង
    • ព័ត៌មានទូទៅ
    • កម្រងរូបភាពនានា
    • ការងារជួយសង្គម
  • អំពីដៃគូអាជីវកម្ម
    • ចុះឈ្មោះធ្វើជាដៃគូអាជីវកម្មថ្មី
    • បញ្ជីរាយនាមដៃគូអាជីវកម្មសំខាន់ៗ
    • ប្រូមូសិនថ្មីៗ
  • ស្វែងរកជំនួយពីយើងខ្ញុំ
    • កម្រងសំណួរ-ចម្លើយ
    • ប្រភពនៃព័ត៌មាន
    • ថ្ងៃឈប់សម្រាកជាសាធារណៈ
    • ទំនាក់ទំនងមកយើងខ្ញុំ
    • ទីតាំងសាខា
  • អំពីការងារ
    • សក្ខីកម្មរបស់និយោជិត
    • ឱកាសការងារ
  • ស្នើរសុំកម្ចី

សារ សម្រាប់ឆ្នាំថ្មី 2021

Author

Posted On

24, ខែ​ធ្នូ, 2020

ដោយការគោរពពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន

ទីបំផុតឆ្នាំ2020 ក៏ឈានមកដល់ចុងបញ្ចប់ដោយមិនអាចប្រកែកបាន ហើយវានឹងក្លាយជាប្រវត្តិសាស្ត្រនៃមនុស្សជាតិជារៀងរហូត ថាជាឆ្នាំដែលពិភពលោកទាំងមូលមានការធ្លាក់ចុះ។ វីរុសកូរ៉ូណាបានសម្លាប់ជីវិតមនុស្សទូទាំងពិភពលោក ហើយយើងសង្កេតឃើញថាពីការរស់នៅរបស់មនុស្សម្នាក់ៗនៅតាមដងវិថី ដែលប្រកបអាជីវកម្មខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យមបានទទួលរងនូវការបំផ្លាញត្រឹមតែមួយពព្រិចភ្នែក។ នៅក្នុងភពដែលគ្មានព្រំដែនរបស់យើងនាពេលបច្ចុប្បន្ននេះ វាពិតជាលើសពីការគិតស្រមើស្រមៃដ៏ធំធេងរបស់មនុស្សម្នាក់ថាដែលយល់ថា ការបិទព្រំដែន និងការកំណត់លើការធ្វើដំណើរអាចនឹងត្រូវដាក់ចេញជាបន្ទាន់ដោយរដ្ឋាភិបាល។ វិធានការសារពើពន្ធ និងរូបិយវត្ថុដ៏ធំមិនធ្លាប់មាន ក៏ត្រូវបានដាក់ចេញដោយរដ្ឋាភិបាលដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចក្នុងប្រទេសដែលផលប៉ះពាល់ដោយវីរុសកូរ៉ូណានេះ ពីផលវិបាកសេដ្ឋកិច្ចបន្ថែមទៀត។

តាមទស្សនវិស័យសេដ្ឋកិច្ចសង្គម ប្រទេសកម្ពុជាទទួលរងនូវការឆ្លងមេរោគនេះតិចជាង ១.០០០ ករណី ហើយមិនមានករណីគ្រោះថ្នាក់ដល់អាយុជីវិតទេទេ ប៉ុន្តែជំងឺរាតត្បាតបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងបានបណ្តាលឲ្យអាជីវកម្មជាច្រើនត្រូវបិទទ្វាដែលនាំឱ្យកម្មករជាច្រើនគ្មានការងារធ្វើ។ នៅ សម្បត្តិ ហ្វាយនែន យើងទទួលស្គាល់នូវពេលវេលាដ៏លំបាកនេះ និងការលំបាកដែលប្រជាជនខ្មែរបានជួបប្រទះ ហើយវាជាកាតព្វកិច្ចពលរដ្ឋកម្ពុជាក្នុងការជួយចូលរួមចំណែកក្នុងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពន្លឿនការស្តារសេដ្ឋកិច្ចរបស់ប្រទេសពីផលប៉ះពាល់នៃការរាតត្បាតនៃវីរុសនេះ។

ជាការពិត យើងមានមោទនភាពដែលបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទី១ ជាអ្នកផ្តល់ប្រាក់កម្ចីដល់អតិថិជនទាំងអស់ ដែលទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃវីរុសនេះ ដែលបានចាប់ផ្តើមតាំងពីដើមខែមេសា ឆ្នាំ2020មក។ នៅឆ្នាំ2021ខាងមុខនេះ យើងនឹងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធផ្តល់ឥណទានបែបទំនើបដែលមានតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់ឥណទាន សំខាន់បំផុតនោះគឺប្រជាជនខ្មែរគ្រប់រូបអាចដាក់ពាក្យស្នើសុំឥណទានបានស្របតាមកម្មវត្ថុរបស់យើងដើម្បីធានាឲ្យបាននូវអតិថិជន ម្នាក់ៗមានឱកាសស្មើៗគ្នាក្នុងការសម្រេចក្តីសុបិនរបស់ពួកគេ ព្រមទាំងចូលរួមចំណែកក្នុងការរីកចំរើនរបស់សង្គមជាតិ។ នៅពេលដែលយើងទទួលស្វាគមន៍ឆ្នាំថ្មី 2021 យើងបួងសួងសូមឲ្យមានសន្តិភាព និងភាពសុខដុមរមនានៅពេលដែលយើងទាំងអស់គ្នារួបរួមគ្នាទូទាំងប្រទេស ដើម្បីជំនះនូវគ្រាដ៏លំបាកទាំងនេះ។ យើងសង្ឃឹមថាឆ្នាំថ្មីនឹងនាំមកនូវការស្តារឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិនិងត្រូវបានប្រទានពរដោយមានឆ្នាំដ៏អស្ចារ្យជាច្រើនទៀត។

យើងខ្ញុំទាំងអស់គ្នា ពីគ្រឹះស្ថាន សម្បត្តិ ហ្វាយនែន សូមជូនពរក្នុងឱកាសចូលឆ្នាំថ្មីដល់ដៃគូអាជីវកម្ម និងអតិថិជនទាំងអស់របស់ សម្បត្តិ ហ្វាយនែន ហើយសូមឲ្យឆ្នាំថ្មីនាំមកនូវសុភមង្គលប្រកបដោយដុមរមនា មានសុភាពល្អបរិបូរ និងមានភាពរីកចម្រើនគ្រប់ក្រុមគ្រួសារ។

ចែករំលែក:

FacebookTweetLinkedInPin
Previous
Previous Article

កម្មវិធីចាប់រង្វាន់ប្រូម៉ូសិនមហាអស្ចារ្យ២០២០

Next Article

សារក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

Next

ជោគជ័យរបស់អ្នកគឺជាជោគជ័យរបស់យើងខ្ញុំ សូមអនុញ្ញាតឲ្យយើងខ្ញុំជួយដល់អ្នកឲ្យទទួលបាននូវភាពរីកចម្រើន!

© 2025 រក្សាសិទ្ធិគ្រប់យ៉ាង ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ភីអិលស៊ី

  Facebook Instagram LinkedIn YouTube
ឯកជនភាពនិងសុវត្ថិភាព លក្ខខណ្ឌ នៃ ការប្រើប្រាស់ កាអនុញ្ញាតឲ្យបញ្ចេញព័ត៌មាន