សេចក្តីជូនដំណឹង៖ ស្តីពី ការប្តូរការិយាល័យកណ្តាលទៅទីតាំងថ្មី
Author
Posted On
6, ខែកុម្ភៈ, 2024
យើងខ្ញុំសូមជម្រាបជូនដំណឹងដល់អតិថិជន និងដៃគូសហការទាំងអស់ឱ្យបានជ្រាបថាការិយាល័យកណ្តាល របស់យើងខ្ញុំនឹងត្រូវផ្លាស់ប្តូរទៅទីតាំងថ្មីដែលស្ថិតនៅក្នុងអគារសម័យឃ្វែរ ជាន់ផ្ទាល់ដី ផ្លូវលេខ៣៣៧ និង ៣៣៥ ភូមិ៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះតទៅ។ ការផ្លាស់ប្តូរទីតាំងថ្មីនេះ ដើម្បីស្របតាមយុទ្ធសាស្ត្រអាជីវកម្មរបស់យើងខ្ញុំ ក្នុងការបន្តពង្រីកនូវការផ្តល់សេវាកម្មហិរញ្ញវត្ថុ ជូនអតិថិជនឱ្យកាន់តែធំទូលាយ។
យើងខ្ញុំសូមអភ័យទោសទុកជាមុន ប្រសិនបើមានការផ្តល់សេវាកម្មមិនបានពេញលេញដោយប្រការណាមួយ ដែលបណ្តាលមកពីការប្តូរទីតាំនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ផ្នែកបម្រើអតិថិជនរបស់យើងខ្ញុំតាមរយៈលេខ 023 99 77 22 ឬ 093 99 77 22 សូមអរគុណ។