preloader

× CLOSE
SAMBAT Finance logo
  • អំពីផលិតផលឥណទាន
    • ឥណទានប្រាក់បៀវត្ស
      • ឥណទានបុរេប្រទានប្រាក់បៀវត្ស
      • ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
      • ឥណទានប្រាក់បៀវត្សខ្នាតតូចបំផុត
    • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញទូរស័ព្ទចល័ត
      • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញម៉ូតូ
      • ឥណទានសម្រាប់ទិញត្រីចក្រយានយន្ត (ម៉ូតូកង់បី)
      • ឥណទានសម្រាប់ទិញរថយន្ត
    • ឥណទានភូមិ
    • ឥណទានកែលំអរគេហដ្ឋាន
    • ឥណទានអាជីវកម្ម
    • ឥណទានសាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យម
  • អំពីយើងខ្ញុំ
    • ការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា
    • អតិថិជនរបស់យើង
    • ព័ត៌មានទូទៅ
    • កម្រងរូបភាពនានា
    • ការងារជួយសង្គម
  • អំពីដៃគូអាជីវកម្ម
    • ចុះឈ្មោះធ្វើជាដៃគូអាជីវកម្មថ្មី
    • បញ្ជីរាយនាមដៃគូអាជីវកម្មសំខាន់ៗ
    • ប្រូមូសិនថ្មីៗ
  • ស្វែងរកជំនួយពីយើងខ្ញុំ
    • កម្រងសំណួរ-ចម្លើយ
    • ប្រភពនៃព័ត៌មាន
    • ថ្ងៃឈប់សម្រាកជាសាធារណៈ
    • ទំនាក់ទំនងមកយើងខ្ញុំ
    • ទីតាំងសាខា
  • អំពីការងារ
    • សក្ខីកម្មរបស់និយោជិត
    • ឱកាសការងារ
  • ស្នើរសុំកម្ចី

សេចក្តីជូនដំណឹង | សារ ក្នុងឱកាសនៃខួបប្រតិបត្តិការគម្រប់៦ឆ្នាំ

Author

MD

Posted On

3, ខែ​ឧសភា, 2021

នៅថ្ងៃទី 05 ខែឧសភា ឆ្នាំ2015 យើងបានចាប់ផ្តើមប្រតិបត្តិការរបស់យើង ជាមួយនឹងបេសកម្មក្នុងការផ្តល់ជូនអតិថិជននៅក្នុងសហគមន៍ដែលស្ថិតក្នុងព្រះរាជាណាចក្រកម្ពុជា នូវឱកាសស្មើភាពគ្នាក្នុងការទទួលបាននូវសេវាហិរញ្ញវត្ថុ មិនថាពួកគេជានរណា ឬស្ថិតនៅទីកន្លែងណានោះទេ។

នៅថ្ងៃនេះ យើងមានមោទនភាពក្នុងការជម្រាបជូនថា បេសកម្មរបស់យើងមិនមែនជាក្តីសុបិន្តទេ ព្រោះយើង សម្រេចវាបានយ៉ាងពិតប្រាកដនៅក្នុងពេលឆាប់ៗខាងមុខនេះ។ ជាមួយនឹងការដាក់ឲ្យដំណើរការនូវប្រព័ន្ធសេវាកម្មហិរញ្ញវត្ថុបែបឌីជីថលរបស់នៅពេលខាងមុខនេះ យើងសង្ឃឹមជឿជាក់ថា យើងអាចផ្តល់ជូនលោកអ្នកនូវសេវាកម្មហិរញ្ញវត្ថុដែលល្អប្រសើរជាងមុន ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់អតិថិជននៅក្នុងសហគមន៍បានយ៉ាងទូលំទូលាយជាងមុន ជាពិសេសទៅដល់ក្រុមអតិថិជនដែលមិនធ្លាប់ទទួលបានសេវាហិរញ្ញវត្ថុពីមុនមក។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងដៃគូសហការទាំងអស់របស់យើង ដែលបានចូលរួមក្នុងប្រតិបត្តការនេះជាមួយយើង។ ការធ្វើប្រតិបត្តិការរបស់យើងមិនមានអ្វីដែលអស្ចារ្យនោះទេ តែយើងបានយកឈ្នះលើឧបសគ្គជាច្រើនដែលបានជួបប្រទះនៅក្នុងរយៈពេល៦ឆ្នាំនេះ ហើយអ្វីដែលសំខាន់បំផុតនោះ គឺវាជាមេរៀនជីវិតថ្មីមួយដែលយើងបានឆ្លងកាត់ដែលនឹងដឹកនាំយើងនៅក្នុងបេសកកម្មរបស់យើងឆ្ពោះទៅក្នុងឆ្នាំបន្តបន្ទាប់ខាងមុខទៀត។

ជាចុងក្រោយ យើងខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងចំពោះការឆ្លងរីករាលដាលនៃជម្ងឺកូវីដ ១៩ នាពេលថ្មីៗនេះ ដែលបានបង្ករឲ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនជាច្រើនគ្រួសារ។ ដោយស្របគ្នាទៅនឹងការតាំងចិត្តរបស់យើងក្នុងការលើកតម្កើងកិច្ចការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងសហគមន៍ផងនោះ យើងនឹងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ នូវឥណទានដែលមិនមានការប្រាក់របស់យើង ដែលមានឈ្មោះថា កម្មវិធីផ្តល់ ឥណទានគាំពារ ក្នុងវិបត្តិកូវីដ ដើម្បីជួយទៅដល់អតិថិជននៅក្នុងសហគមន៍ដែលបានទទួលរងនូវផលប៉ះពាល់នេះ ដើម្បីជម្នះនូវពេលវេលាដ៏លំបាកដែលមិនធ្លាប់មាននេះ។

ភាពជោគជ័យរបស់អ្នកទាំងអស់គ្នា គឺជាជោគជ័យរបស់យើងខ្ញុំ! សូមអនុញ្ញាតិឲ្យយើងខ្ញុំជួយគាំទ្រអ្នកឲ្យមានការរីកចម្រើន!

ពីយើងខ្ញុំទាំងអស់គ្នា នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន

ចែករំលែក:

FacebookTweetLinkedInPin
Previous
Previous Article

សារក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

Next Article

ដំណឹងពិសេស | កម្មវិធីផ្តល់ ឥណទានគាំពារ ក្នុងវិបត្តិកូវីដ ដែលមិនមានការប្រាក់

Next

ជោគជ័យរបស់អ្នកគឺជាជោគជ័យរបស់យើងខ្ញុំ សូមអនុញ្ញាតឲ្យយើងខ្ញុំជួយដល់អ្នកឲ្យទទួលបាននូវភាពរីកចម្រើន!

© 2025 រក្សាសិទ្ធិគ្រប់យ៉ាង ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ភីអិលស៊ី

  Facebook Instagram LinkedIn YouTube
ឯកជនភាពនិងសុវត្ថិភាព លក្ខខណ្ឌ នៃ ការប្រើប្រាស់ កាអនុញ្ញាតឲ្យបញ្ចេញព័ត៌មាន