preloader

× CLOSE
SAMBAT Finance logo
  • អំពីផលិតផលឥណទាន
    • ឥណទានប្រាក់បៀវត្ស
      • ឥណទានបុរេប្រទានប្រាក់បៀវត្ស
      • ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
      • ឥណទានប្រាក់បៀវត្សខ្នាតតូចបំផុត
    • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញទូរស័ព្ទចល័ត
      • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញម៉ូតូ
      • ឥណទានសម្រាប់ទិញត្រីចក្រយានយន្ត (ម៉ូតូកង់បី)
      • ឥណទានសម្រាប់ទិញរថយន្ត
    • ឥណទានភូមិ
    • ឥណទានកែលំអរគេហដ្ឋាន
    • ឥណទានអាជីវកម្ម
    • ឥណទានសាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យម
  • អំពីយើងខ្ញុំ
    • ការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា
    • អតិថិជនរបស់យើង
    • ព័ត៌មានទូទៅ
    • កម្រងរូបភាពនានា
    • ការងារជួយសង្គម
  • អំពីដៃគូអាជីវកម្ម
    • ចុះឈ្មោះធ្វើជាដៃគូអាជីវកម្មថ្មី
    • បញ្ជីរាយនាមដៃគូអាជីវកម្មសំខាន់ៗ
    • ប្រូមូសិនថ្មីៗ
  • ស្វែងរកជំនួយពីយើងខ្ញុំ
    • កម្រងសំណួរ-ចម្លើយ
    • ប្រភពនៃព័ត៌មាន
    • ថ្ងៃឈប់សម្រាកជាសាធារណៈ
    • ទំនាក់ទំនងមកយើងខ្ញុំ
    • ទីតាំងសាខា
  • អំពីការងារ
    • សក្ខីកម្មរបស់និយោជិត
    • ឱកាសការងារ
  • ស្នើរសុំកម្ចី

អ្នក​ជំនាញ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ​ពន្យល់​ហេតុផល​ដែល​ប្រើប្រាស់​ឥណទាន​ជួប​រឿង​បរាជ័យ​ មិន​អាច​ដោះ​បំណុល​បាន

Author

Posted On

8, ខែ​កុម្ភៈ, 2022

អ្នក​ជំ​នាញ​ក្នុង​វិ​ស័យ​មី​ក្រូ​ហិ​រញ្ញ​វត្ថុ​ចំ​នួន​ពីរ​រូប ​បាន​ពន្យល់​ពី​ហេតុ​ផលមួយ​ចំនួន​ ដែល​នាំ​ឲ្យ​អ្នក​ខ្ចី​ប្រាក់​ជួប​រឿង​បរា​ជ័យ​ ក្នុង​ការ​ប្រើ​ប្រាស់​ប្រាក់​កម្ចី​របស់​ពួក​គាត់​មិន​ចំ​គោល​ដៅ ឬ​ប្រើ​កម្ចី​សម្រាប់​តែ​សម្ភារៈ​និយម។

លោក ​សឿង ​ស៊ីម៉ុន ​នា​យក​ប្រ​តិ​បត្ដិ​គ្រប់​គ្រង​ទូ​ទៅ ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិ​រញ្ញ​វត្ថុ​សម្បត្ដិ ​ហ្វាយ​នែន​ បាន​លើក​យក​នូវ​កត្ដា​ចំនួន​៥ ​ដែល​អ្នក​ខ្ចី​ប្រាក់​ជួប​រឿង​បរា​ជ័យ៖

កត្តាទី១៖ អ្នក​ប្រើ​ប្រាស់​ឥណ​ទាន ​ផ្ដល់​ព័ត៌​មាន​មួយ​ចំនួន ​ទៅ​ឲ្យ​ខាង​ស្ថា​ប័ន​ហិ​រញ្ញ​វត្ថុ​មិន​ជា​តម្លា​ភាព ​(មិន​ត្រឹម​ត្រូវ) ដោយ​ពេល​ខ្លះ​បិទ​បាំង​ព័ត៌​មាន ​ឬ​អាច​ពង្រីក​នូវ​ចំ​ណូល ​ដើ​ម្បី​បាន​ខ្ចី​ឥណ​ទាន​ចំនួន​ច្រើន​។

កត្តាទី២៖ អ​តិ​ថិ​ជន​មិន​ហ៊ាន​ទ​ទួ​ល​យក​ការ​ប្រឹ​ក្សា​ពី​ស្ថា​ប័ន​ធនា​គារ​ និង​ហិ​រញ្ញ​វត្ថុ ​នូវ​អ្វី​ដែល​គាត់​កំ​ពុង​តែ​ប្រ​ឈម។

កត្តាទី៣៖ អ​តិ​ថិ​ជន​មួយ​ចំនួន ​នៅ​ពេល​ដែល​លំ​បាក ​អត់​ហ៊ាន​ទៅ​ទទួល​ការ​ប្រឹ​ក្សា​ដោយ​រត់​ទៅ​រក​វិ​ស័យ​ឯក​ជន ​(អ្នកចង​ការ​ឯក​ជន​) ​ដើ​ម្បី​ដោះ​ស្រាយ​បញ្ហា ​ដែល​មាន​ការ​ប្រាក់​ខ្ពស់​ ធ្វើ​ឲ្យ​បំ​ណុល​កាន់​តែ​កើន​ឡើង​។

កត្តាទី៤៖ អ​តិ​ថិ​ជន ​មិន​មាន​ផែន​ការ​និ​រន្ដ​រ​ភាព​អា​ជី​វ​កម្ម ​និង​ចំ​ណូល​-​ចំ​ណូល​មិន​ច្បាស់​លាស់​។ ​លើស​ពី​នោះ​ទៀត​ ដោយ​មិន​មាន​ទុន​ប​ម្រុង ​សម្រាប់​ទុក​ដោះ​ស្រាយ ​នៅ​ពេល​ជួប​បញ្ហា​វិ​បត្ដិ​ហិ​រញ្ញ​វត្ថុ​។

កត្តាទី៥៖ ភាគ​ច្រើន​អា​ជី​វ​កម្ម ​ដែល​ទើប​តែ​ចាប់​ផ្ដើម ​ដែល​ចេញ​ពី​យុវ​ជន​ជំ​នាន់​ក្រោយ ​ដោយ​ចាប់​ផ្ដើម​តាម​ចំ​ណង់ ​និងមិន​មាន​ការ​វិ​ភាគ​បាន​ពេញ​លេញ ​ហើយ​ចាប់​ផ្ដើម​អា​ជី​វ​កម្ម​ធំ ​ហួស​ពី​សម​ត្ថ​ភាព​ខ្លួន​។

លោក ​កាំង ​តុង​ងី ​ប្រ​ធាន​នាយ​ក​ដ្ឋាន​ទំ​នាក់​ទំ​នង​សា​ធារ​ណៈ ​ស​មា​គម​មី​ក្រូ​ហិ​រញ្ញ​វត្ថុ​កម្ពុជា ​បាន​បញ្ជាក់​ថា ​កត្តា​ដែល​ធ្វើឲ្យ​អ​តិ​ថិ​ជន​ជោគ​ជ័យ ​គឺ​មាន​ទម្លាប់​ល្អ ​ក្នុង​ការ​ចាត់​ចែង​ថ​វិ​កា ​ដែល​ផ្ទុយ​ពី​អ​តិ​ថិ​ជន​ដែល​មិន​ជោគ​ជ័យ ​ជា​ទូ​ទៅ​មិន​មានទម្លាប់​ច្បាស់​លាស់ ​ក្នុង​ការ​គ្រប់​គ្រង​ថ​វិ​កា ​និង​សន្សំ​ជា​ដើម​។

បន្ថែម​ពី​នោះ​ទៀត ​លោក ​កាំង ​តុង​ងី​ បាន​គូស​បញ្ជាក់​ថា ​ភាគ​ច្រើន​នៃ​អ​តិ​ថិ​ជ​ន​ដែល​ជាប់​បំ​ណុល ​ហើយ​យក​បំ​ណុ​ល​ទៅ​ប​រា​ជ័យ ​គឺ​ភាគ​ច្រើន​ពាក់​ព័ន្ធ ​នឹង​បំ​ណុល​ឯក​ជន ​ដែល​ជា​ទូ​ទៅ​អ​​តិ​ថិ​​ជន​ខ្ចី ​បំ​ណុ​ល​ឯ​ក​ជន​ទាំង​ស្រុង ​ឬ​ក៏​មាន​ក​រ​ណី​ខ្លះ ​យក​បំ​ណុល​ផ្លូវ​ការ​ផង ​និង​បំណុល​ឯក​ជន​ផង​។

លោក​បាន​បញ្ជាក់​ថា ​ហេតុ​អ្វី​បាន​ជា​គ្រឹះ​ស្ថា​ន​ផ្លូវ​ការ​ និង​ធ​នា​គារ ​ត្រូវ​ការ​ឲ្យ​អ​តិ​ថិ​ជ​ន​មាន​ឯក​សារ ​និង​លិ​ខិ​ត​ច្បាស់​លាស់​ ដោយ​សារ​តែ​ចង់​ការ​ពារ​អ​តិ​ថិ​ជ​ន ​ជៀស​វាង​ជួប​រឿង​ប​រា​ជ័​យ ​ក្នុង​ការ​ទ​ទួ​ល​ឥ​ណ​ទាន​ដែល​នេះ ​ជា​ផ្នែក​មួយ​នៃ​យន្ដ​ការ​រ​ប​ស់​គ្រឹះ​ស្ថាន​។

បើ​ក្រ​ឡេក​ទៅ​កម្ចី​ឯក​ជន​វិញ ​គឺ​គេ​មិន​ខ្វល់​អំ​ពី​ឯ​ក​សារ ​និង​លិ​ខិ​ត​រ​ប​ស់​អ​តិ​ថិ​ជ​ន​នោះ​ទេ ​ដែល​ធ្វើ​ឲ្យ​អ​តិ​ថិ​ជ​ន​ងាយ​ប​រា​ជ័យ​ក្នុង​ការ​ខ្ចី ​ជា​ពិ​សេស​ទៀត​នោះ ​កម្ចី​ឯក​ជន ​គឺ​មាន​ត​ម្លៃ​ការ​ប្រាក់​ខ្ពស់​។

អ​តិ​ថិ​ជន​មួយ​ចំ​នួន​ដែល​ប​រា​ជ័យ​ គាត់​ខ្ចី​គ្រឹះ​ស្ថាន​ធ​នា​គា​រ​ហិ​រ​ញ្ញ​វត្ថុ ​ក៏​ប៉ុ​ន្តែ​នៅ​ពេល​ដែល​មាន​បញ្ហា​អ្វី​មួយ ​គឺ​មិន​រក​វិ​ធី​ដោះ​ស្រាយ​នោះ​ទេ ​គឺ​រត់​ទៅ​ខ្ចី​វិ​ស័យ​ឯក​ជន​ទៀត ​ដែល​មាន​ការ​ប្រាក់​ខ្ពស់ ​ដើម្បី​ដោះ​បំ​ណុល​ផ្លូវ​ការ​ទៅ​វិញ ​ធ្វើ​ឲ្យ​បំ​ណុល​កាន់​តែ​កើន​។

បើ​តាម​អ្នក​ជំ​នាញ​ទាំង​ពីរ​ដើ​ម្បី​ឲ្យ​ការ​ទ​ទួ​ល​បាន​ឥណ​ទាន ​ទ​ទួ​ល​បាន​ជោគ​ជ័យ ​អ​តិ​ថិ​ជន​ទាំង​អស់ ​ត្រូវ​តែ​មាន​ផែន​ការ​ហិ​រញ្ញ​វត្ថុ ក៏​ដូច​ជា​អា​ជី​វ​កម្ម​របស់​ខ្លួន ​ឲ្យ​បាន​ច្បាស់​លាស់ ​មុន​នឹង​ទៅ​រក​ឥណ​ទាន​ ជា​ពិ​សេស​ត្រូវ​ទៅ​រក​ឥណ​ទាន ​នៅគ្រឹះ​ស្ថាន ​និង​ធ​នា​គារ​ដែល​ផ្លូ​វការ ​ជៀស​វា​ង​តាម​ឯក​ជន​ ដែល​មាន​ការ​ប្រាក់​ខ្ពស់​៕

Source: http://www.freshnewsasia.com/index.php/en/business/230504-2022-02-07-11-12-34.html

ចែករំលែក:

FacebookTweetLinkedInPin
Previous
Previous Article

សម្បត្តិ ហ្វាយនែន ចូលរួម​កម្មវិធី​មនុស្សធម៌​កុមារ​កម្ពុជា

Next Article

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ប្រកាសអ្នកឈ្នះរង្វាន់សម្រាប់យុទ្ធនា​ការទូទាត់​ប្រាក់​កម្ចី​តាម​ប្រព័ន្ធ​អនឡាញ​2.0 និង ប្រកាស់​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នូវ​ប្រព័ន្ធ​ស្នើសុំ​ប្រាក់​កម្ចី​តាម​ប្រព័ន្ធ​ឌីជីថល​ដែល​​មាន​ឈ្មោះ​ថា “Kjey PAPA”

Next

ជោគជ័យរបស់អ្នកគឺជាជោគជ័យរបស់យើងខ្ញុំ សូមអនុញ្ញាតឲ្យយើងខ្ញុំជួយដល់អ្នកឲ្យទទួលបាននូវភាពរីកចម្រើន!

© 2025 រក្សាសិទ្ធិគ្រប់យ៉ាង ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ភីអិលស៊ី

  Facebook Instagram LinkedIn YouTube
ឯកជនភាពនិងសុវត្ថិភាព លក្ខខណ្ឌ នៃ ការប្រើប្រាស់ កាអនុញ្ញាតឲ្យបញ្ចេញព័ត៌មាន