preloader

× CLOSE
SAMBAT Finance logo
  • អំពីផលិតផលឥណទាន
    • ឥណទានប្រាក់បៀវត្ស
      • ឥណទានបុរេប្រទានប្រាក់បៀវត្ស
      • ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
      • ឥណទានប្រាក់បៀវត្សខ្នាតតូចបំផុត
    • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញទូរស័ព្ទចល័ត
      • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញម៉ូតូ
      • ឥណទានសម្រាប់ទិញត្រីចក្រយានយន្ត (ម៉ូតូកង់បី)
      • ឥណទានសម្រាប់ទិញរថយន្ត
    • ឥណទានភូមិ
    • ឥណទានកែលំអរគេហដ្ឋាន
    • ឥណទានអាជីវកម្ម
    • ឥណទានសាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យម
  • អំពីយើងខ្ញុំ
    • ការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា
    • អតិថិជនរបស់យើង
    • ព័ត៌មានទូទៅ
    • កម្រងរូបភាពនានា
    • ការងារជួយសង្គម
  • អំពីដៃគូអាជីវកម្ម
    • ចុះឈ្មោះធ្វើជាដៃគូអាជីវកម្មថ្មី
    • បញ្ជីរាយនាមដៃគូអាជីវកម្មសំខាន់ៗ
    • ប្រូមូសិនថ្មីៗ
  • ស្វែងរកជំនួយពីយើងខ្ញុំ
    • កម្រងសំណួរ-ចម្លើយ
    • ប្រភពនៃព័ត៌មាន
    • ថ្ងៃឈប់សម្រាកជាសាធារណៈ
    • ទំនាក់ទំនងមកយើងខ្ញុំ
    • ទីតាំងសាខា
  • អំពីការងារ
    • សក្ខីកម្មរបស់និយោជិត
    • ឱកាសការងារ
  • ស្នើរសុំកម្ចី

ទំពាំង ស្នង ឬស្សី  – កម្មវិធីជួយសង្គម រៀបចំឡើងដោយគ្រឹះស្ថាន សម្បត្តិ ហ្វាយនែន

Author

Setha

Posted On

22, ខែ​ធ្នូ, 2022

រាជធានីភ្នំពេញ នៅថ្ងៃទី19 ខែធ្នូ ឆ្នាំ2022 - គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ភីអិលស៊ី មានមោទនភាពក្នុងការជម្រាបជូនអំពីសមិទ្ធិផលថ្មីមួយទៀតនៃកម្មវិធីជួយសង្គមដែល
ទទួលបានជោគជ័យជាមួយនឹងការចែកនូវឯកសណ្ឋានសិក្សា សម្ភារសិក្សា និងសម្លៀកបំពាក់ប្រើប្រាស់រួចមួយចំនួនជូនដល់កុមារដែលស្ថិតក្នុងអាណាព្យាបាលរបស់ អង្គការ ផ្ទះបាយ
កុមារ
(សាខាទី2) ដែលជាអង្គការមនុស្សធម៌មួយ មានអាសយដ្ឋាននៅផ្លូវលេខ 113 សង្កាត់ បឹងកេងកង3 ខណ្ឌចំការមន រាជធានីភ្នំពេញ។ អង្គការ ផ្ទះបាយកុមារ ត្រូវបានបង្កើតឡើង
តាំងពីឆ្នាំ2010 ដើម្បីផ្តល់ការគាំពារ  និងផ្តល់អាហារដោយឥតគិតថ្លៃជូនដល់កុមារដែលកំពុងប្រឈមនឹងការលំបាកជិតមួយលាននាក់   ដែលភាគច្រើនមកពីគ្រួសារក្រីក្ររស់នៅជុំវិញ
ទីលានចាក់សំរាម និងប្រកបរបររើសសំរាមពីទីលានចាក់សំរាមដើម្បីចិញ្ចឹមជីវិត។

ថ្ងៃបុណ្យណូអែលជិតចូលមកដល់។ នៅពេលដែលយើងប្រារព្ធពិធីបុណ្យណូអែល វាក៏ជាពេលដែលត្រូវធ្វើការអំណោយដល់មនុស្សម្នាដែលនៅជុំវិញខ្លួនយើង  ហើយចំណែកពួកយើង
នៅគ្រឹះស្ថាន សម្បត្តិ ហ្វាយនែន ក៏ជាការបួងសួងសូមឲ្យចំនួននៃកុមារដែលមានសំណាងមិនសូវល្អ និងកុមារដែលប្រឈមនឹងការលំបាកនៅក្នុងប្រទេសកម្ពុជា មានកាន់តែតិច។

“វា​ជា​ពេល​ដ៏​គួរ​ឲ្យសង្វេកបំផុតចំពោះ​យើង​ដែល​បាន​ឃើញកុមារដែលមាន​សុខភាព​ទន់ខ្សោយ និង​ស្ថានភាព​កង្វះ​អាហារូបត្ថម្ភ​ ទាំងនេះដែលបណ្តាលមកពីរបបអាហារមិនត្រឹមត្រូវ និង
ខ្វះខាតការមើលថែសុខភាពឲ្យបានត្រឹមត្រូវ។ នៅដើមឆ្នាំថ្មីនេះ យើងនឹងរំលឹកខ្លួនឯងថា កុមារដែលបានកើតនៅក្នុងគ្រួសារក្រីក្រក៏សាកសមនឹងទទួលបាននូវការសិក្សាជាមូលដ្ឋាន និង
ការគាំពារផ្នែកសុខភាពដូចទៅនឹងកុមារផ្សេងៗ និងពួកយើងផងដែរ។” លោក Harvey Poh ជាអគ្គនាយកនៃគ្រឹះស្ថាន សម្បត្តិ ហ្វាយនែន បានមានប្រសាសន៍យ៉ាងដូច្នេះ។

លោក សែម ស៊ីណាត ជាអគ្គលេខាធិការ នៃផ្ទះបាយកុមារសាខាទី2 បានជម្រាបអំពីបេសកម្ម និងសមិទ្ធផលរបស់អង្គការផ្ទះបាយកុមារជូនក្រុមការងារជួយសង្គមរបស់គ្រឹះស្ថាន សម្បត្តិ
ហ្វាយនែន និងការទទួលបានអំណោយសប្បុរសធម៌នានាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដើម្បីទ្រទ្រង់នូវការផ្គត់ផ្គង់ម្ហូបអាហារដល់កុមារក្រីក្រទាំងនេះ។

“ការចូលរួមចំណែករបស់យើងនៅថ្ងៃនេះ ជាជំហានឆ្ពោះទៅមុខមួយទៀតសម្រាប់ពួកយើង។   យើងប្រាកដជារៀបចំនូវកម្មវិធីជួយសង្គម ដើម្បីជួយដល់អង្គការផ្សេងៗទៀតនៅក្នុងឆ្នាំថ្មី
និងសូមឲ្យឆ្នាំថ្មីនាំមកនូវក្តីសង្ឃឹម និងសុភមង្គលជូនដល់កុមារក្រីក្រទាំងនេះ” លោក Harvey Poh បានមានប្រសាសន៍យ៉ាងដូច្នេះ។

នៅគ្រឹះស្ថាន សម្បត្តិ ហ្វាយនែន យើងបានប្តេជ្ញាចិត្តចំពោះបេសកម្ម ជួយសង្គមរបស់យើង   ដើម្បីបណ្តុះនូវស្មារតីមនុស្សធម៌ដល់ប្រជាជនខ្មែរគ្រប់រូប ដើម្បីជួយសហគមន៍ក្រីក្រ   និង
ជួបប្រទះនូវការលំបាកដែលនៅជុំវិញយើង។ យើងជឿជាក់ថាមនុស្សម្នាក់ៗសាកសមនឹងទទួលបានសិទ្ធិក្នុងការទទួលបាននូវតម្រូវការជាមូលដ្ឋាននៅគ្រប់ស្ថានភាពទាំងអស់ ដោយមិន
ប្រកាន់អំពីសាវតារឡើយ។

អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ភីអិលស៊ី

សម្បត្តិ ហ្វាយនែន ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា   ដែលផ្តោតចម្បងលើការផ្តល់សេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធ
ឌីជីថលជូនដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមទាំងអស់។ អស់រយៈពេលជាង7ឆ្នាំមកហើយ   សម្បត្តិ ហ្វាយនែន បានផ្តល់សេវាហិរញ្ញវត្ថុជូនដល់អតិថិជនជាង 60000នាក់ ទូទាំង
ប្រទេស ដែលមានទឹកប្រាក់ឥណទានសរុបចំនួន ប្រមាណជាង50លានដុល្លារអាមេរិក។

“ជោគជ័យរបស់អ្នក គឺជាជោគជ័យរបស់យើង។ សូមឲ្យយើងជួយអ្នកឲ្យរីកចម្រើន”

ចែករំលែក:

FacebookTweetLinkedInPin
Previous
Previous Article

សេចក្តីជូនដំណឹង៖   សាខាយើងខ្ញុំនឹងធ្វើការផ្លាស់ប្តូរអាសយដ្ឋានទៅកាន់ទីតាំងថ្មី

Next Article

ថវិកាបរិច្ចាគរបស់យើងខ្ញុំ មានចំនួន ១០លានរៀល ជូនមូលនិធិគន្ធបុប្ជាកម្ពុជា ដែលជាមន្ទីរពេទ្យពិនិត្យ និងព្យាបាលកុមារកម្ពុជាគ្រប់រូបដោយឥតគិតថ្លៃ - កម្មវិធីជួយសង្គមរៀបចំដោយ សម្បត្តិ ហ្វាយនែន

Next

ជោគជ័យរបស់អ្នកគឺជាជោគជ័យរបស់យើងខ្ញុំ សូមអនុញ្ញាតឲ្យយើងខ្ញុំជួយដល់អ្នកឲ្យទទួលបាននូវភាពរីកចម្រើន!

© 2025 រក្សាសិទ្ធិគ្រប់យ៉ាង ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ភីអិលស៊ី

  Facebook Instagram LinkedIn YouTube
ឯកជនភាពនិងសុវត្ថិភាព លក្ខខណ្ឌ នៃ ការប្រើប្រាស់ កាអនុញ្ញាតឲ្យបញ្ចេញព័ត៌មាន