ទំពាំង ស្នង ឬស្សី – កម្មវិធីជួយសង្គម រៀបចំឡើងដោយគ្រឹះស្ថាន សម្បត្តិ ហ្វាយនែន
Author
Setha
Posted On
22, ខែធ្នូ, 2022
រាជធានីភ្នំពេញ នៅថ្ងៃទី19 ខែធ្នូ ឆ្នាំ2022 - គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ភីអិលស៊ី មានមោទនភាពក្នុងការជម្រាបជូនអំពីសមិទ្ធិផលថ្មីមួយទៀតនៃកម្មវិធីជួយសង្គមដែល
ទទួលបានជោគជ័យជាមួយនឹងការចែកនូវឯកសណ្ឋានសិក្សា សម្ភារសិក្សា និងសម្លៀកបំពាក់ប្រើប្រាស់រួចមួយចំនួនជូនដល់កុមារដែលស្ថិតក្នុងអាណាព្យាបាលរបស់ អង្គការ ផ្ទះបាយ
កុមារ (សាខាទី2) ដែលជាអង្គការមនុស្សធម៌មួយ មានអាសយដ្ឋាននៅផ្លូវលេខ 113 សង្កាត់ បឹងកេងកង3 ខណ្ឌចំការមន រាជធានីភ្នំពេញ។ អង្គការ ផ្ទះបាយកុមារ ត្រូវបានបង្កើតឡើង
តាំងពីឆ្នាំ2010 ដើម្បីផ្តល់ការគាំពារ និងផ្តល់អាហារដោយឥតគិតថ្លៃជូនដល់កុមារដែលកំពុងប្រឈមនឹងការលំបាកជិតមួយលាននាក់ ដែលភាគច្រើនមកពីគ្រួសារក្រីក្ររស់នៅជុំវិញ
ទីលានចាក់សំរាម និងប្រកបរបររើសសំរាមពីទីលានចាក់សំរាមដើម្បីចិញ្ចឹមជីវិត។
ថ្ងៃបុណ្យណូអែលជិតចូលមកដល់។ នៅពេលដែលយើងប្រារព្ធពិធីបុណ្យណូអែល វាក៏ជាពេលដែលត្រូវធ្វើការអំណោយដល់មនុស្សម្នាដែលនៅជុំវិញខ្លួនយើង ហើយចំណែកពួកយើង
នៅគ្រឹះស្ថាន សម្បត្តិ ហ្វាយនែន ក៏ជាការបួងសួងសូមឲ្យចំនួននៃកុមារដែលមានសំណាងមិនសូវល្អ និងកុមារដែលប្រឈមនឹងការលំបាកនៅក្នុងប្រទេសកម្ពុជា មានកាន់តែតិច។
“វាជាពេលដ៏គួរឲ្យសង្វេកបំផុតចំពោះយើងដែលបានឃើញកុមារដែលមានសុខភាពទន់ខ្សោយ និងស្ថានភាពកង្វះអាហារូបត្ថម្ភ ទាំងនេះដែលបណ្តាលមកពីរបបអាហារមិនត្រឹមត្រូវ និង
ខ្វះខាតការមើលថែសុខភាពឲ្យបានត្រឹមត្រូវ។ នៅដើមឆ្នាំថ្មីនេះ យើងនឹងរំលឹកខ្លួនឯងថា កុមារដែលបានកើតនៅក្នុងគ្រួសារក្រីក្រក៏សាកសមនឹងទទួលបាននូវការសិក្សាជាមូលដ្ឋាន និង
ការគាំពារផ្នែកសុខភាពដូចទៅនឹងកុមារផ្សេងៗ និងពួកយើងផងដែរ។” លោក Harvey Poh ជាអគ្គនាយកនៃគ្រឹះស្ថាន សម្បត្តិ ហ្វាយនែន បានមានប្រសាសន៍យ៉ាងដូច្នេះ។
លោក សែម ស៊ីណាត ជាអគ្គលេខាធិការ នៃផ្ទះបាយកុមារសាខាទី2 បានជម្រាបអំពីបេសកម្ម និងសមិទ្ធផលរបស់អង្គការផ្ទះបាយកុមារជូនក្រុមការងារជួយសង្គមរបស់គ្រឹះស្ថាន សម្បត្តិ
ហ្វាយនែន និងការទទួលបានអំណោយសប្បុរសធម៌នានាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដើម្បីទ្រទ្រង់នូវការផ្គត់ផ្គង់ម្ហូបអាហារដល់កុមារក្រីក្រទាំងនេះ។
“ការចូលរួមចំណែករបស់យើងនៅថ្ងៃនេះ ជាជំហានឆ្ពោះទៅមុខមួយទៀតសម្រាប់ពួកយើង។ យើងប្រាកដជារៀបចំនូវកម្មវិធីជួយសង្គម ដើម្បីជួយដល់អង្គការផ្សេងៗទៀតនៅក្នុងឆ្នាំថ្មី
និងសូមឲ្យឆ្នាំថ្មីនាំមកនូវក្តីសង្ឃឹម និងសុភមង្គលជូនដល់កុមារក្រីក្រទាំងនេះ” លោក Harvey Poh បានមានប្រសាសន៍យ៉ាងដូច្នេះ។
នៅគ្រឹះស្ថាន សម្បត្តិ ហ្វាយនែន យើងបានប្តេជ្ញាចិត្តចំពោះបេសកម្ម ជួយសង្គមរបស់យើង ដើម្បីបណ្តុះនូវស្មារតីមនុស្សធម៌ដល់ប្រជាជនខ្មែរគ្រប់រូប ដើម្បីជួយសហគមន៍ក្រីក្រ និង
ជួបប្រទះនូវការលំបាកដែលនៅជុំវិញយើង។ យើងជឿជាក់ថាមនុស្សម្នាក់ៗសាកសមនឹងទទួលបានសិទ្ធិក្នុងការទទួលបាននូវតម្រូវការជាមូលដ្ឋាននៅគ្រប់ស្ថានភាពទាំងអស់ ដោយមិន
ប្រកាន់អំពីសាវតារឡើយ។
អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ភីអិលស៊ី
សម្បត្តិ ហ្វាយនែន ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតចម្បងលើការផ្តល់សេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធ
ឌីជីថលជូនដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមទាំងអស់។ អស់រយៈពេលជាង7ឆ្នាំមកហើយ សម្បត្តិ ហ្វាយនែន បានផ្តល់សេវាហិរញ្ញវត្ថុជូនដល់អតិថិជនជាង 60000នាក់ ទូទាំង
ប្រទេស ដែលមានទឹកប្រាក់ឥណទានសរុបចំនួន ប្រមាណជាង50លានដុល្លារអាមេរិក។
“ជោគជ័យរបស់អ្នក គឺជាជោគជ័យរបស់យើង។ សូមឲ្យយើងជួយអ្នកឲ្យរីកចម្រើន”