preloader

× CLOSE
SAMBAT Finance logo
  • អំពីផលិតផលឥណទាន
    • ឥណទានប្រាក់បៀវត្ស
      • ឥណទានបុរេប្រទានប្រាក់បៀវត្ស
      • ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
      • ឥណទានប្រាក់បៀវត្សខ្នាតតូចបំផុត
    • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញទូរស័ព្ទចល័ត
      • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញម៉ូតូ
      • ឥណទានសម្រាប់ទិញត្រីចក្រយានយន្ត (ម៉ូតូកង់បី)
      • ឥណទានសម្រាប់ទិញរថយន្ត
    • ឥណទានភូមិ
    • ឥណទានកែលំអរគេហដ្ឋាន
    • ឥណទានអាជីវកម្ម
    • ឥណទានសាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យម
  • អំពីយើងខ្ញុំ
    • ការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា
    • អតិថិជនរបស់យើង
    • ព័ត៌មានទូទៅ
    • កម្រងរូបភាពនានា
    • ការងារជួយសង្គម
  • អំពីដៃគូអាជីវកម្ម
    • ចុះឈ្មោះធ្វើជាដៃគូអាជីវកម្មថ្មី
    • បញ្ជីរាយនាមដៃគូអាជីវកម្មសំខាន់ៗ
    • ប្រូមូសិនថ្មីៗ
  • ស្វែងរកជំនួយពីយើងខ្ញុំ
    • កម្រងសំណួរ-ចម្លើយ
    • ប្រភពនៃព័ត៌មាន
    • ថ្ងៃឈប់សម្រាកជាសាធារណៈ
    • ទំនាក់ទំនងមកយើងខ្ញុំ
    • ទីតាំងសាខា
  • អំពីការងារ
    • សក្ខីកម្មរបស់និយោជិត
    • ឱកាសការងារ
  • ស្នើរសុំកម្ចី

ការបរិច្ចាគសំលៀកបំពាក់ និងសម្ភារប្រើប្រាស់រួចមួយចំនួន ជូនដល់កម្មករចម្ការកៅស៊ូ – កម្មវិធីជួយសង្គម ដែលផ្តួច​​ផ្តើមឡើងដោយ សម្បត្តិ ហ្វាយនែន

Author

Posted On

23, ខែ​វិច្ឆិកា, 2022

ខេត្ត​ព្រះ​វិ​ហារ ​- ​នៅ​ថ្ងៃ​ទី ​08 ​ខែ​តុលា ​ឆ្នាំ​2022 ​- ​ក្រុម​ការ​ងារ​ជួយ​សង្គម​របស់    សម្បត្តិ ​ហ្វាយ​នែន ​សូម​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ ​លោក ​តែ ​តឹក​ ស្រ៊ុន​ ម្ចាស់​ចម្ការ​កៅ​ស៊ូ​
ដែល​មាន​ទី​តាំង​នៅ​ភូមិ​ជី​អុក ​ឃុំ​រម​ណីយ៍ ​ស្រុក ​រ​វៀង ​ខេត្ត​ព្រះ​វិ​ហារ ​ដែល ​បាន​ទទួល​យកនូវ​សម្ភារ​ដែល​យើង​ខ្ញុំ​បាន​ផ្តល់​ជូន​ដល់​ក្រុម​កម្ម​ករ​តាម​រយៈ​កម្ម​វិ​ធី​ជួយ​សង្គម​ដែល​បាន​រៀប​ចំ​
ឡើង​នៅ​ក្នុង​ចម្ការ​កៅ​ស៊ូ​។

ការ​ត្រៀប​រៀប​ចំ​របស់​យើង​សម្រាប់​ព្រឹត្តិ​ការណ៍​ជួយ​សង្គម  ​ដ៏​មាន​សារៈ​សំ​ខាន់​នេះ​ត្រូវ​បាន​ចាប់​ផ្តើម​តាំង​ពី​ប៉ុន្មាន​ខែ​មុន​ម​ក​ម្លេះ ​ដូច​ជា​ការ​ប្រ​មូល​សម្លៀក​បំ​ពាក់ ​និង​សម្ភារ​ប្រើ​ប្រាស់​ដែល​
​ប្រើ​ប្រាស់​រួច​ពី ​សមា​ជិក​គ្រួ​សារ​សម្បត្តិ​ ហ្វាយ​នែន ​មិត្ត​ភក្តិ ​និង​ដៃ​គូ​សហ​ការ​របស់​គ្រឹះ​ស្ថាន​    សម្បត្តិ ​ហ្វាយនែន។ ​នៅ​ពេល​ថ្ងៃ​រៀប​ចំ​ព្រឹត្តិ​ការណ៍​កាន់​តែ​ខិត​ជិត​មក​ដល់ ​នោះ​សមា​ជិក
​គ្រួសារ ​សម្បត្តិ ​ហ្វាយនែន ​បាន​រៀប​ចំ​សម្រិត​សម្រាំង ​និង​វេច​ខ្ចប់​សម្លៀក​បំ​ពាក់ ​និង​សម្ភារ​ប្រើ​ប្រាស់​រួច​ទាំង​អស់​ដាក់​ក្នុង​ថង់ ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​យក​មក​ចែក​ជូន​ដល់​ក្រុម​
កម្ម​ករ​នៅ​ចម្ការ​ទាំង ​28នាក់ ​និង​ក្រុម​គ្រួ​សារ​របស់​ពួក​គេ​។ ​នៅ​ពេល​​​ចាប់​ផ្តើម​ប​វេស​ន​កាល​ឆ្នាំ​​សិក្សា​​ថ្មី​​ខាង​​មុខ​នេះ ​ គ្រួ​សារ​​សម្បត្តិ ​​ក៏​បាន​ត្រៀម​រៀប​ចំ​នូវ​កញ្ចប់​សម្ភារ​សិក្សា​​សម្រាប់​​សិក្សា
​នុ​សិស្ស​តូច​ៗ​​ផង​​ដែរ ​ព្រោះ​យើង​ជឿ​ថា​ការ​អប់​រំ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​​នៃ​ការ​កសាង​សហ​គមន៍។

"ពួក​យើង​ពិត​ជា​រំ​ភើប​ជា​ខ្លាំង​ដោយ​ទឹក​ចិត្ត​សប្បុ​រស ​និង​មេត្តា​ធម៌​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ក្នុង​ការ​បណ្តុះ​វប្បធម៌​ចែក​រំ​លែក ​និង​ផ្តល់​ជំ​នួយ​ដល់​សហ​គមន៍​នា​នា​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​។   ​ក្នុង​នាម
​ក្រុម​ការ​ងារ​ជួយ​សង្គម​នៃ​គ្រឹះ​ស្ថាន ​សម្បត្តិ ​ហ្វាយ​នែន​ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ម្ចាស់​ផ្ទះ​លោក ​តែ ​តឹក ​ស្រ៊ុន ​ក្រុម​គ្រួ​សារ ​សម្បត្តិ ​ហ្វាយ​នែន   ​និង​ម្ចាស់​ជំ​នួយ​ទាំង
​អស់​របស់​យើង ​សម្រាប់​ទឹក​ចិត្ត​សប្បុ​រស​ក្នុង​ការ​ចូល​រួម​ចំ​ណែក ​ដើម្បី​ធ្វើ​ឱ្យ​ព្រឹត្តិ​ការណ៍​ជួយ​សង្គម​មួយ ​នេះ​ទទួល​បាន​ជោគ​ជ័យ​។"  នេះ​បើ​តាម​ប្រ​សាសន៍​របស់ ​​លោក ​Harvey ​Poh ​ជា​
អគ្គ​នា​យក​នៃ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិ​រញ្ញ​វត្ថុ ​សម្បត្តិ ​ហ្វាយនែន ។

មុន​ពេល​យើង​ចេញ​ដំ​ណើរ​ពី​ទី​ក្រុង​ភ្នំពេញ ​ឆ្នោះ​មក​កាន់​ចម្ការ​កៅ​ស៊ូ​ ដែល​មាន​រយៈ​ពេល ​3​ ម៉ោង​នេះ ​យើង​បាន​ចូល​ទៅ​យក​នំ​ប៉័ង​បាក់​យ៉ុង (នំ​ប៉័ង​ញាត់​សាច់​ជ្រូក​) ​​ថ្មី​ៗ ​ដែល​យើង​បាន​
កុម្ម៉ង់​ទុក ​ពី​ហាង​នំ​បុ័ង​ល្បី​មួយ​កន្លែង ​មក​ចែក​ជូន​អ្នក​រាល់​គ្នា​នៅ​ចម្ការ​កៅ​ស៊ូ​នេះ​។

នៅ​ពេល​យើង​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ដី​តូច​ចង្អៀត​ក្នុង​ចម្ការ ​ផ្លូវ​ទៅ​កា​ន់​កន្លែង​ស្នាក់​នៅ​របស់​កម្ម​ករ ​ប​រិ​យា​កាស​ជុំ​វិញ​ដែល​ព័ទ្ធ​ទៅ​ដោយ​ដើម​កៅ​ស៊ូ ​មាន​ស​ភាព​ស្ងប់​ស្ងាត់   ​រួម​នឹង​ភាពសុខ​ដុម
រម​នា ​បាន​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​យ៉ាង​ក្រៃ​លែង ​ហើយ​វា​ពិត​ជា​ទេស​ភាព​ដ៏​ស្រស់​ស្អាត​គួរ​ឲ្យ​គយ​គន់​។

លោក Harvey ​មាន​ប្រ​សាសន៍​បន្ថែម​ថា   ​"ទោះ​បី​ជា​ការ​ចូល​រួម​ចែក​ចំ​ណែក​របស់​យើង​នៅ​ថ្ងៃ​នេះ ​មិន​មាន​អ្វី​ច្រើន​ក្តី ​ប៉ុន្តែ​យើង​សង្ឃឹម​ថា ​វា​អាច​បង្កើត​នូវ​ផ្នត់​គំ​និត​ដ៏​ត្រឹម​ត្រូវ​មួយ​សម្រាប់​
មនុស្ស​គ្រប់​គ្នា​ក្នុង​ប្រ​ទេស​កម្ពុជា ​ដើម្បី​បណ្តុះ​នូវ​ស្មា​រតី​សប្បុ​រស​ធម៌ ​ដែល​យើង​ជឿ​ថា ​មនុស្ស​គ្រប់​រូប​សម​នឹង​ទទួល​បាន​នូវ​សម្ភារ​ប្រើ​ប្រាស់​ដែល​ជាតម្រូវ​ការ​ចាំ​បាច់​ក្នុង​ជី​វិត​។ ជីវភាព​ ភាព
​សាមញ្ញ​នៃ​អ្នក​ទី​ក្រុង​ដូច​ជា​ពួក​យើង ​គឺ​ជា​ការ​ដាស់​ស្មា​រតី​ក្នុង​ជី​វិត​ពេល​បច្ចុប្បន្ន​ ដើម្បី​បន្ត​ស្វែង​រក​បុព្វ​ហេតុ​របស់​យើង    ធ្វើ​ឱ្យ​ពិ​ភព​លោក​មួយ​នេះ​ក្លាយ​ជា​កន្លែង​ដែល​លក្ខ​ខណ្ឌ​រស់​នៅ​
ប្រ​សើរ​ជាង​មុន​សម្រាប់​មនុស្ស​គ្រប់​គ្នា​។"

នៅ​សម្បត្តិ ​ហ្វាយនែន ​យើង​ប្តេ​ជ្ញា​ចិត្ត​បន្ត​បេស​ក​កម្ម​ជួយ​សង្គម ​របស់​យើង​ដើ​ម្បី​បណ្តុះ​ស្មា​រតី​សប្បុ​រស​ធម៌​ក្នុង​ចំ​ណោម​ប្រ​ជា​ជន​ខ្មែរ​គ្រប់​រូប ​ដើម្បី​រួម​ចំ​ណែក​ដល់​សហ​គមន៍​ក្រី​ក្រ ​និង​ជន
​ទី​ទាល់​ក្រ​។ យើង​ជឿ​ជាក់​ថា ​បុគ្គល​គ្រប់​រូប ​     សម​នឹង​ទទួល​បាន​នូវ​អ្វី​ដែល​ជា​តម្រូវ​ការ​ចាំ​បាច់​ក្នុង​ជី​វិត​រស់​នៅ​ក្នុង​ពិ​ភព​លោក​មួយ​នេះ ​ដោយ​មិន​រើស​អើង​ពី​សា​វ​តា ​និង​ពណ៌​សម្បុរ​។

អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ភីអិលស៊ី.

គ្រឹះ​ស្ថាន​មី​ក្រូ​ហិ​រញ្ញ​វត្ថុ ​សម្បត្តិ ​ហ្វាយនែន ​ភី​អិល​ស៊ី ​គឺ​ជា​គ្រឹះ​ស្ថាន​មី​ក្រូ​ហិ​រញ្ញ​វត្ថុ​ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ភ្នំ​ពេញ ​នៃ​ប្រ​ទេស​កម្ពុជា​ដែល​ផ្តោត​លើ​ការ​ផ្តល់​ដំ​ណោះ​ស្រាយ   ​និង​សេ​វា​
កម្ម​ហិ​រញ្ញ​វត្ថុ​តាម​ប្រ​ព័ន្ធ​ឌី​ជី​ថល​ដល់​វិ​ស័យ​ស​ហ​គ្រាស​ខ្នាត​តូច​បំ​ផុត ​ខ្នាត​តូច ​និង​ធម្យម​។ ក្នុង​រយៈ​ពេល ​7​ឆ្នាំ​កន្លង​មក​នេះ ​សម្បត្តិ ​ហ្វាយនែន ​បាន​បម្រើ​សេ​វា​កម្ម​ជូន​ស​ហ​គ្រាស​ខ្នាត​តូច​
បំ​ផុត ​ខ្នាត​តូច ​និង​មធ្យម ​ជាង ​60,000 ​នាក់​ទូ​ទាំង​ប្រទេស ​ជា​មួយ​នឹង​ប្រាក់​កម្ចី​សរុប​ជាង 50 លាន ​ដុល្លារ​អា​មេ​រិក​។

“ជោគជ័យរបស់អ្នក គឺជាជោគជ័យរបស់យើង។ សូមឱ្យយើងជួយអ្នកឱ្យរីកចម្រើន”

ចែករំលែក:

FacebookTweetLinkedInPin
Previous
Previous Article

សម្បត្តិ ហ្វាយនែន បានភ្ជាប់បណ្តាញប្រតិបត្តិការជាមួយ ម៉ាស៊ីនដក-ដាក់ប្រាក់ យូ-ផេ និង កាបូបអេឡិចត្រូនិក យូ-ផេ ចាប់ពីពេលនេះហើយ

Next Article

សេចក្តីជូនដំណឹង៖   សាខាយើងខ្ញុំនឹងធ្វើការផ្លាស់ប្តូរអាសយដ្ឋានទៅកាន់ទីតាំងថ្មី

Next

ជោគជ័យរបស់អ្នកគឺជាជោគជ័យរបស់យើងខ្ញុំ សូមអនុញ្ញាតឲ្យយើងខ្ញុំជួយដល់អ្នកឲ្យទទួលបាននូវភាពរីកចម្រើន!

© 2025 រក្សាសិទ្ធិគ្រប់យ៉ាង ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ភីអិលស៊ី

  Facebook Instagram LinkedIn YouTube
ឯកជនភាពនិងសុវត្ថិភាព លក្ខខណ្ឌ នៃ ការប្រើប្រាស់ កាអនុញ្ញាតឲ្យបញ្ចេញព័ត៌មាន