preloader

× CLOSE
SAMBAT Finance logo
  • អំពីផលិតផលឥណទាន
    • ឥណទានប្រាក់បៀវត្ស
      • ឥណទានបុរេប្រទានប្រាក់បៀវត្ស
      • ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
      • ឥណទានប្រាក់បៀវត្សខ្នាតតូចបំផុត
    • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញទូរស័ព្ទចល័ត
      • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញម៉ូតូ
      • ឥណទានសម្រាប់ទិញត្រីចក្រយានយន្ត (ម៉ូតូកង់បី)
      • ឥណទានសម្រាប់ទិញរថយន្ត
    • ឥណទានភូមិ
    • ឥណទានកែលំអរគេហដ្ឋាន
    • ឥណទានអាជីវកម្ម
    • ឥណទានសាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យម
  • អំពីយើងខ្ញុំ
    • ការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា
    • អតិថិជនរបស់យើង
    • ព័ត៌មានទូទៅ
    • កម្រងរូបភាពនានា
    • ការងារជួយសង្គម
  • អំពីដៃគូអាជីវកម្ម
    • ចុះឈ្មោះធ្វើជាដៃគូអាជីវកម្មថ្មី
    • បញ្ជីរាយនាមដៃគូអាជីវកម្មសំខាន់ៗ
    • ប្រូមូសិនថ្មីៗ
  • ស្វែងរកជំនួយពីយើងខ្ញុំ
    • កម្រងសំណួរ-ចម្លើយ
    • ប្រភពនៃព័ត៌មាន
    • ថ្ងៃឈប់សម្រាកជាសាធារណៈ
    • ទំនាក់ទំនងមកយើងខ្ញុំ
    • ទីតាំងសាខា
  • អំពីការងារ
    • សក្ខីកម្មរបស់និយោជិត
    • ឱកាសការងារ
  • ស្នើរសុំកម្ចី

សម្បត្តិ ហ្វាយនែន ចូលរួម​កម្មវិធី​មនុស្សធម៌​កុមារ​កម្ពុជា

Author

Digital Marketing

Posted On

26, ខែ​តុលា, 2021

រាជ​ធានី​ភ្នំ​ពេញ ថ្ងៃ​ព្រហស្បតិ៍ ទី២៣ ខែ​កញ្ញា ឆ្នាំ​២០២១ ៖ តំណាង​គណៈ​គ្រប់​គ្រង និងបុគ្គលិក សម្បត្តិ ហ្វាយនែន បាន​នាំ​យក សម្ភារ​សិក្សា គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​សរុប​ជា​ទឹក​ប្រាក់​ចំនួន ៥,០០០,០០០ រៀល ជូន​ដល់ មណ្ឌល​កុមារ​កំព្រា​ មែក​ឈើ ដែល​ស្ថិត​នៅ ភូមិលិច​វត្ត សង្កាត់​កំបូល ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ។​

ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​មនុស្ស​ធម៌​នេះ តំណាង​គណៈ​គ្រប់​គ្រង​បាន​ចុះ​ជួប​ផ្ទាល់ និងសំណេះ​សំណាល​ជា​មួយ​ក្រុម​ការ​ងារ​មណ្ឌល ដែល​កំពុង​មើល​ថែ​ក្មេង​ៗ​នៅ​ទី​នោះ​សរុប​ប្រមាណ​ជាង ៧០នាក់។​ នៅ​ទី​នោះ ក៏​មាន​កន្លែង ចិញ្ចឹម​សត្វ ដាំ​ដុះ ដំ​ណាំ បន្លែ ផង​ដែរ ដោយ​លោក​អនុប្រ​ធាន​មណ្ឌល​បាន​មាន​ប្រសាសន៍​ថា៖  “ខ្ញុំ​មិន​ទុក​ដី​ឲ្យ​នៅ​ទំនេរ​ឡើយ”​។ ជា​ការ​ពិត​ណាស់​ការ​ដាំ​បន្លែ និង​ការ​ចិញ្ចឹម​សត្វ គឺ​ជា​កត្តា​សំខាន់​សម្រាប់ កូន​ៗ ក្មេង​ៗ ដែល​នៅ​មណ្ឌល​នោះ ព្រោះវា​បាន​ជួយ​ធ្វើ​ឲ្យ​ពួក​គាត់​ស្គាល់​ច្បាស់​ពី​ការ​ដាំ​ដុះ និង​ការ​ចិញ្ចឹម​សត្វ​ក៏​ដូច​ជា​ជួយ​ឲ្យ​ពួក​គាត់​មាន​ការ​ងារ​ធ្វើ​ចៀស​វាង​ទុក​ពេល​ទំនេរ​ពី​ការ​រៀន​សូត្រ។ ម្យ៉ាង​វិញ​ទៀត​ពួក​គាត់​ក៏​អាច​សម្រួល​ដល់​ការ​បរិភោគ​ប្រ​ចាំ​ថ្ងៃ​របស់​ពួក​គាត់ ព្រោះ​ពួក​គាត់​អាច​យក​បន្លែ​ទាំង​នោះ​ទៅ​ធ្វើជា​បន្លែ និង​ធ្វើ​ជា​មុខ​ម្ហូប​ផ្សេង​ៗ​បាន​ផង​ដែរ​​វា​ពិត​ជា​មាន​អត្ថ​ប្រយោជន៍​ខ្លាំង​ណាស់។

លោក សឿង ស៊ី​ម៉ុន នា​យក​ប្រតិបត្តិ គ្រប់​គ្រង​ទូ​ទៅ សម្បត្តិ ហ្វាយ​នែន បាន​ផ្តល់​ដំបូន្មាន​ដ៏​ល្អមួយ​ដល់​កូន​ៗ ក្មេង​ៗ​ថា ៖ ​“ ប្អូន​ៗ ក្មួយ​ៗ កូន​ៗ ត្រូវ​ខិត​ខំ​សិក្សា​រៀន​សូត្រ​ដោយ​យក​ចិត្តទុក​ដាក់​ជា​និច្ច ព្រោះ​ថា  មាន​តែ​ចំណេះ​ដឹង​ទេ ដែល​អាច​ផ្លាស់​ប្ដូរ​អនាគត“ ។  កុមារ​គឺ​ជា​ទំពាំង​ស្នង​ឬស្សី ដូច្នេះ​កុមារ​ទាំង​អស់​ត្រូវ​ខិត​ខំ​សិក្សារ​រៀន​សូត្រ​ដើម្បី​ជា​ស្ពាន​នាំ​យើង​ឈាន​ទៅ​រកអនាគត​ប្រសើរ​បាន។ ជា​មួយ​ការ​រួម​ចំណែក​ដ៏​តិច​តួច​ពី សម្បត្តិ ហ្វាយ​នែន លើក​នេះ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​សង្ឃឹម​ថា ប្រជាជន​កម្ពុជា​ជា​ច្រើន​អាច​ចូល​រួម​ជា​មួយ​ពួក​យើង​ដើម្បី​គាំ​ទ្រ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះកុមារ​ទាំង​នេះ ដែល​ជា​អ្នក​ស្នង​ដំណែង​ជំនាន់​ក្រោយ។

ចែករំលែក:

FacebookTweetLinkedInPin
Previous
Previous Article

សេចក្តីជូនដំណឹង | ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​សម្បតិ្ត​ហ្វាយនែន និង ABA Mobile

Next Article

អ្នក​ជំនាញ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ​ពន្យល់​ហេតុផល​ដែល​ប្រើប្រាស់​ឥណទាន​ជួប​រឿង​បរាជ័យ​ មិន​អាច​ដោះ​បំណុល​បាន

Next

ជោគជ័យរបស់អ្នកគឺជាជោគជ័យរបស់យើងខ្ញុំ សូមអនុញ្ញាតឲ្យយើងខ្ញុំជួយដល់អ្នកឲ្យទទួលបាននូវភាពរីកចម្រើន!

© 2025 រក្សាសិទ្ធិគ្រប់យ៉ាង ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ភីអិលស៊ី

  Facebook Instagram LinkedIn YouTube
ឯកជនភាពនិងសុវត្ថិភាព លក្ខខណ្ឌ នៃ ការប្រើប្រាស់ កាអនុញ្ញាតឲ្យបញ្ចេញព័ត៌មាន