preloader

× CLOSE
SAMBAT Finance logo
  • អំពីផលិតផលឥណទាន
    • ឥណទានប្រាក់បៀវត្ស
      • ឥណទានបុរេប្រទានប្រាក់បៀវត្ស
      • ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
      • ឥណទានប្រាក់បៀវត្សខ្នាតតូចបំផុត
    • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញទូរស័ព្ទចល័ត
      • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញម៉ូតូ
      • ឥណទានសម្រាប់ទិញត្រីចក្រយានយន្ត (ម៉ូតូកង់បី)
      • ឥណទានសម្រាប់ទិញរថយន្ត
    • ឥណទានភូមិ
    • ឥណទានកែលំអរគេហដ្ឋាន
    • ឥណទានអាជីវកម្ម
    • ឥណទានសាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យម
  • អំពីយើងខ្ញុំ
    • ការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា
    • អតិថិជនរបស់យើង
    • ព័ត៌មានទូទៅ
    • កម្រងរូបភាពនានា
    • ការងារជួយសង្គម
  • អំពីដៃគូអាជីវកម្ម
    • ចុះឈ្មោះធ្វើជាដៃគូអាជីវកម្មថ្មី
    • បញ្ជីរាយនាមដៃគូអាជីវកម្មសំខាន់ៗ
    • ប្រូមូសិនថ្មីៗ
  • ស្វែងរកជំនួយពីយើងខ្ញុំ
    • កម្រងសំណួរ-ចម្លើយ
    • ប្រភពនៃព័ត៌មាន
    • ថ្ងៃឈប់សម្រាកជាសាធារណៈ
    • ទំនាក់ទំនងមកយើងខ្ញុំ
    • ទីតាំងសាខា
  • អំពីការងារ
    • សក្ខីកម្មរបស់និយោជិត
    • ឱកាសការងារ
  • ស្នើរសុំកម្ចី

ការចុះអនុស្សរណៈយោគយល់គ្នារវាង សម្បត្តិ ហ្វាយនែន ជាមួយ ក្រុមមេធាវី ច័ន្ទ វិចិត្រ ដើម្បីពង្រឹងសេវាកម្មផ្នែកច្បាប់

Author

Posted On

13, ខែ​វិច្ឆិកា, 2025

ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ រាជធានីភ្នំពេញ - សម្បត្តិ ហ្វាយនែន មានសោមនស្សរីករាយសូមប្រកាសអំពីការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ ក្រុមមេធាវី ច័ន្ទ វិចិត្រ ដែលជាក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ឈានមុខមួយ ដែលមានជំនាញផ្នែកវិវាទ និងច្បាប់សាជីវកម្ម។



ពិធីចុះហត្ថលេខានៅថ្ងៃនេះ បានប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាលរបស់ សម្បត្តិ ហ្វាយនែនក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត សមាជិកព្រឹទ្ធសភា (កម្ពុជា) និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន។

ភាពជាដៃគូយុទ្ធសាស្ត្រនេះ មានគោលបំណងពង្រឹងក្របខ័ណ្ឌច្បាប់របស់ សម្បត្តិ ហ្វាយនែន និងផ្តល់ការគាំទ្រផ្នែកច្បាប់គ្រប់ជ្រុងជ្រោយដល់ប្រតិបត្តិការរបស់ខ្លួន។

ក្នុងពិធីនេះ លោក Harvey Poh អគ្គនាយក នៃ សម្បត្តិ ហ្វាយនែន បានបង្ហាញពីភាពរីករាយចំពោះភាពជាដៃគូនេះ។ លោកបានមានប្រសាសន៍ថា៖ «យើងខ្ញុំពិតជារំភើបរីករាយក្នុងការសហការជាមួយ ក្រុមមេធាវី ច័ន្ទ វិចិត្រ ដែលជាក្រុមហ៊ុនល្បីល្បាញមួយ ដែលមានជំនាញផ្នែកវិវាទ និងច្បាប់សាជីវកម្ម។ កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យយើងខ្ញុំ អាចឆ្លើយតបទៅនឹងបរិបទច្បាប់ ដែលកំពុងមានការវិវត្តន៍ ប្រកបដោយប្រសិទ្ធភាពជាងមុន និងបម្រើអតិថិជនរបស់យើងខ្ញុំកាន់តែប្រសើរ ព្រមទាំងធានាបាននូវការអនុលោមតាមច្បាប់ និងកាត់បន្ថយហានិភ័យផ្សេងៗ»។

ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានកោតសរសើរភាគីទាំងពីរលើការប្តេជ្ញាចិត្ត ក្នុងការជំរុញវិធីសាស្រ្តសហការគ្នា លើបញ្ហាផ្នែកច្បាប់ និងហិរញ្ញវត្ថុ។ ឯកឧត្តមបានបញ្ជាក់ថា៖ «ភាពជាដៃគូនេះ តំណាងឲ្យជំហានដ៏សកម្មមួយ ឆ្ពោះទៅរកការធានាថា គ្រឹះស្ថានហិរញ្ញវត្ថុរបស់យើង ដំណើរការក្នុងក្របខ័ណ្ឌច្បាប់ដ៏រឹងមាំមួយ។ ខ្ញុំជឿជាក់ថា អនុស្សរណៈយោគយល់គ្នានេះ នឹងនាំទៅរកស្ថិរភាព និងភាពរីកចំរើនកាន់តែខ្លាំង នៅក្នុងវិស័យហិរញ្ញវត្ថុ»។

លោក ហេង ដារ៉ា មេធាវី នៃ ក្រុមមេធាវី ច័ន្ទ វិចិត្រ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការគាំទ្រដល់គ្រឹះស្ថានហិរញ្ញវត្ថុ។ លោកបានមានប្រសាសន៍ថា៖ «យើងខ្ញុំមានកិត្តិយសណាស់ ដែលបានក្លាយជាដៃគូជាមួយ សម្បត្តិ ហ្វាយនែន។ ជំនាញរួមបញ្ចូលគ្នារបស់យើង នឹងផ្តល់អំណាចដល់អង្គភាពទាំងពីរ ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកច្បាប់ កាន់តែមានប្រសិទ្ធភាព ដែលនៅទីបំផុត នឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ ដែលយើងខ្ញុំបម្រើ»។

សម្បត្តិ ហ្វាយនែន និង ក្រុមមេធាវី ច័ន្ទ វិចិត្រ មានសេចក្តីរំភើបក្នុងការចាប់ផ្តើមអនុវត្តលក្ខខណ្ឌ នៃអនុស្សរណៈយោគយល់គ្នា ដោយគម្រោងសហការដំបូងៗ ត្រូវបានរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅប៉ុន្មានខែខាងមុខនេះ។

ចែករំលែក:

FacebookTweetLinkedInPin
Previous
Previous Article

បណ្ដុះដួងចិត្ត និងក្ដីសង្ឃឹម – កម្មវិធីជួយសង្គមរៀបចំដោយ សម្បត្តិ ហ្វាយនែន

ជោគជ័យរបស់អ្នកគឺជាជោគជ័យរបស់យើងខ្ញុំ សូមអនុញ្ញាតឲ្យយើងខ្ញុំជួយដល់អ្នកឲ្យទទួលបាននូវភាពរីកចម្រើន!

© 2025 រក្សាសិទ្ធិគ្រប់យ៉ាង ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ភីអិលស៊ី

  Facebook Instagram LinkedIn YouTube
ឯកជនភាពនិងសុវត្ថិភាព លក្ខខណ្ឌ នៃ ការប្រើប្រាស់ កាអនុញ្ញាតឲ្យបញ្ចេញព័ត៌មាន