preloader

× CLOSE
SAMBAT Finance logo
  • អំពីផលិតផលឥណទាន
    • ឥណទានប្រាក់បៀវត្ស
      • ឥណទានបុរេប្រទានប្រាក់បៀវត្ស
      • ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
      • ឥណទានប្រាក់បៀវត្សខ្នាតតូចបំផុត
    • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញទូរស័ព្ទចល័ត
      • ឥណទានសម្រាប់ទិញសម្ភារៈប្រើប្រាស់
      • ឥណទានសម្រាប់ទិញម៉ូតូ
      • ឥណទានសម្រាប់ទិញត្រីចក្រយានយន្ត (ម៉ូតូកង់បី)
      • ឥណទានសម្រាប់ទិញរថយន្ត
    • ឥណទានភូមិ
    • ឥណទានកែលំអរគេហដ្ឋាន
    • ឥណទានអាជីវកម្ម
    • ឥណទានសាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យម
  • អំពីយើងខ្ញុំ
    • ការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា
    • អតិថិជនរបស់យើង
    • ព័ត៌មានទូទៅ
    • កម្រងរូបភាពនានា
    • ការងារជួយសង្គម
  • អំពីដៃគូអាជីវកម្ម
    • ចុះឈ្មោះធ្វើជាដៃគូអាជីវកម្មថ្មី
    • បញ្ជីរាយនាមដៃគូអាជីវកម្មសំខាន់ៗ
    • ប្រូមូសិនថ្មីៗ
  • ស្វែងរកជំនួយពីយើងខ្ញុំ
    • កម្រងសំណួរ-ចម្លើយ
    • ប្រភពនៃព័ត៌មាន
    • ថ្ងៃឈប់សម្រាកជាសាធារណៈ
    • ទំនាក់ទំនងមកយើងខ្ញុំ
    • ទីតាំងសាខា
  • អំពីការងារ
    • សក្ខីកម្មរបស់និយោជិត
    • ឱកាសការងារ

ការបរិច្ចាគថវិកាចំនួន ១០ លានរៀល ជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា – កម្មវិធីជួយសង្គមរៀបចំដោយ សម្បត្តិ ហ្វាយនែន

Author

Posted On

23, ខែ​មីនា, 2026

នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ភីអិលស៊ី ភាពរឹងមាំរបស់យើងគឺស្ថិតនៅលើការលះបង់ និងទឹកចិត្តអាណិតស្រឡាញ់របស់ក្រុមការងារយើង ។ ស្របតាមតម្លៃស្នូល បុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ភីអិលស៊ី តែងតែរួបរួមគ្នាជារៀងរាល់ឆ្នាំ ដើម្បីគាំទ្រដល់សុខុមាលភាពរបស់កុមារ តាមរយៈការធ្វើវិភាគទានរួមគ្នាជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ។



ការចូលរួមចំណែកចេញពីបេះដូងនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់បុគ្គលិកយើង ក្នុងការផ្ដល់ត្រឡប់ទៅវិញ និងការបង្កើតឱ្យមានផលវិជ្ជមានដល់សង្គម ក្រៅពីសេវាកម្មហិរញ្ញវត្ថុរបស់យើង ។ តាមរយៈការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យ ក្នុងការផ្តល់ការថែទាំវេជ្ជសាស្ត្រដ៏សំខាន់ និងការគាំទ្រដល់កុមារដែលកំពុងត្រូវការជំនួយ យើងសង្ឃឹមថានឹងធ្វើឱ្យជីវភាពរស់នៅកាន់តែប្រសើរឡើង ព្រមទាំងជួយជ្រោមជ្រែងឱ្យសហគមន៍កាន់តែមានសុខភាពល្អ និងរឹងមាំ ។

យើងមានមោទនភាពជាខ្លាំង ចំពោះទឹកចិត្តសប្បុរសធម៌ និងស្មារតីសាមគ្គីភាពរបស់ក្រុមការងារយើង ដែលបានរួមចំណែកក្នុងការកសាងអនាគតដ៏ល្អប្រសើរសម្រាប់កុមារ និងសហគមន៍ដែលយើងកំពុងធ្វើប្រតិបត្តិការ។ ក្នុងនាមជាបុគ្គលិក និងស្ថាប័ន យើងរួមគ្នាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើង ចំពោះទំនួលខុសត្រូវសង្គម និងការលើកកម្ពស់សមត្ថភាពសហគមន៍ ។



អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ភីអិលស៊ី

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយឈានមុខគេ ដែលមានបេសកកម្មក្នុងការលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុ សម្រាប់បុគ្គលដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុពេញលេញ និងអាជីវកម្មធុនតូច និងមធ្យម នៅក្នុងប្រទេសកម្ពុជា ។

យើងត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន បានផ្តល់កម្ចីដល់សហគមន៍ដែលមានចំណូលទាប តាមរយៈការផ្តល់ផលិតផលហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ ជំរុញកំណើន និងបរិយាបន្នហិរញ្ញវត្ថុទាំងនៅតំបន់ជនបទ និងទីប្រជុំជន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ធ្វើប្រតិបត្តិការដោយសុចរិតភាពបំផុត ដោយផ្តល់ជូននូវសេវាកម្មដោយយកចិត្តទុក្ខដាក់ចំពោះអតិថិជន និងប្រកបដោយតម្លាភាព ។ យើងទទួលយកការច្នៃប្រឌិតថ្មី ដោយប្រើប្រាស់ដំណោះស្រាយបែបឌីជីថល ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាកម្ម និងធានានូវនិរន្តរភាពយូរអង្វែង សម្រាប់ទាំងអតិថិជន និងស្ថាប័ន ។

“ជោគជ័យរបស់អ្នក គឺជាជោគជ័យរបស់យើង។ អនុញ្ញាតឱ្យយើងជួយអ្នកឱ្យរីកចម្រើន”

ចែករំលែក:

FacebookTweetLinkedInPin
Previous
Previous Article

ការចុះអនុស្សរណៈយោគយល់គ្នារវាង សម្បត្តិ ហ្វាយនែន ជាមួយ ក្រុមមេធាវី ច័ន្ទ វិចិត្រ ដើម្បីពង្រឹងសេវាកម្មផ្នែកច្បាប់

ជោគជ័យរបស់អ្នកគឺជាជោគជ័យរបស់យើងខ្ញុំ សូមអនុញ្ញាតឲ្យយើងខ្ញុំជួយដល់អ្នកឲ្យទទួលបាននូវភាពរីកចម្រើន!

© 2025 រក្សាសិទ្ធិគ្រប់យ៉ាង ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន ភីអិលស៊ី

  Facebook Instagram LinkedIn YouTube
ឯកជនភាពនិងសុវត្ថិភាព លក្ខខណ្ឌ នៃ ការប្រើប្រាស់ កាអនុញ្ញាតឲ្យបញ្ចេញព័ត៌មាន