ថវិកាបរិច្ចាគរបស់យើងខ្ញុំមានចំនួន១០លានរៀលសម្រាប់ឆ្នាំ២០២៤ ជូនមូលនិធិគន្ធបុប្ជាកម្ពុជា ដែលជាមន្ទីរពេទ្យពិនិត្យ និងព្យាបាលកុមារកម្ពុជាគ្រប់រូបដោយឥតគិតថ្លៃ – កម្មវិធីជួយសង្គមរៀបចំដោយ សម្បត្តិ ហ្វាយនែន
Author
Posted On
27, ខែមិថុនា, 2024
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ - ក្រុមការងារជួយសង្គមរបស់គ្រឹះស្ថាន សម្បត្តិ ហ្វាយនែន បានប្រគល់ទឹកប្រាក់បរិច្ចាគចំនួន ១០លានរៀល ជូនមូលនិធិគន្ធបុប្ជាកម្ពុជាដែលជាមូលនិធិផ្លូវការរបស់កម្ពុជា ដើម្បីចូលរួមទ្រទ្រង់ដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនកុមារកម្ពុជាគ្រប់ៗរូប។
នៅសម្បត្តិ ហ្វាយនែន យើងខ្ញុំប្តេជ្ញាក្នុងការបន្តសកម្មភាពជួយសង្គមរបស់យើង ដើម្បីបណ្តុះស្មារតីមនុស្សធម៌ដល់ប្រជាជនខ្មែរគ្រប់រូបក្នុងការរួមចំណែកជួយដល់ប្រជាជនក្រីក្រ នៅក្នុង សហគមន៍ឱ្យបានទូលំទូលាយ។ យើងខ្ញុំជឿថា មនុស្សគ្រប់គ្នាគួរតែមានសិទ្ធិទទួលបាននូវអ្វីដែលជាតម្រូវការមូលដ្ឋានចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយមិនប្រកាន់ពីសាវតារ និងកាលៈទេសៈ។
អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ភីអិលស៊ី.
សម្បត្តិ ហ្វាយនែន ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតចម្បងលើការផ្តល់សេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល
ជូនដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមទាំងអស់។ អស់រយៈពេលជាង៩ឆ្នាំមកហើយ សម្បត្តិ ហ្វាយនែន បានផ្តល់សេវាហិរញ្ញវត្ថុជូនដល់អតិថិជនជាង ១០០ ០០០នាក់ ទូទាំងប្រទេស
ដែលមានទឹកប្រាក់ឥណទានសរុបចំនួន ប្រមាណជាង៧០លានដុល្លារអាមេរិក។
“ជោគជ័យរបស់អ្នក គឺជាជោគជ័យរបស់យើង។ សូមឲ្យយើងជួយអ្នកឲ្យរីកចម្រើន”

Previous Article
សេចក្តីជូនដំណឹង៖ ស្តីពី ការប្តូរការិយាល័យកណ្តាលទៅទីតាំងថ្មី
Next Article
CASE STUDY How SAMBAT Finance Doubled Loan Volume and Cut Processing Time by 75%